* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* លោក ពូទីន ស្នើរៀបចំកិច្ចប្រជុំកំពូលជាមួយលោក ត្រាំ និងលោក ស៉ី ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមអ៊ុយក្រែន
* លោក ដូណាល់ ត្រាំ៖ បារាំងកំពុងឆាបឆេះ និងត្រូវបានបំបែកបំបាក់ដោយអន្តោប្រវេសន៍
* រដ្ឋធានីប៉េកាំងរបស់ចិន ត្រូវបានរំពឹងថានឹងក្លាយជាសង្គមសម្បូរមនុស្សចាស់នៅឆ្នាំ២០៣៥
* លោក ត្រាំ គាំទ្រលោក Netanyahu ក្នុងការបោះឆ្នោតសកលរបស់អ៉ីស្រាអែល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តតបលោក អ៊ុំ សំអាន ដោយផ្តល់ជម្រើសបន្ថែមសម្រាប់ការជជែកបញ្ជាក់ព្រំដែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ្នកនាំពាក្យក្រសួងការពារជាតិ៖ សភាពការណ៍នៅតំបន់អានសេះមានភាពស្ងប់ស្ងាត់, នៅល្ងាចម្សិលមិញ បន្លាលួសដែលថៃបានដាក់ត្រូវបានរុះរើ ហើយគ្រឿងចក្រដែលថៃប្រើប្រាស់ដើម្បីឈូសឆាយ ក៏បានផ្អាកសកម្មភាព (Video inside)

06-08-2025 08:35

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងថា ស្ថានភាពនៅតំបន់អានសេះនៅពេលនេះ មានសភាពស្ងប់ស្ងាត់ ដោយនៅល្ងាចថ្ងៃទី០៥ ខែសីហា ម្សិលមិញនេះ កងកម្លាំងកម្ពុជា បានរុះរើបន្លាលួសដែលថៃបានដាក់នៅតំបន់នេះរួចរាល់ហើយ ហើយគ្រឿងចក្រដែលថៃប្រើប្រាស់ដើម្បីឈូសឆាយចម្ងាយ ១៥ម៉ែត្រពីកម្ពុជាដើម្បីដាក់លូនិងកង់ឡានចូលក្នុងលេណដ្ឋាន ក៏បានផ្អាកសកម្មភាពផងដែរ។​

ការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើឡើង នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥នេះ ក្នុងសន្និសីទកាសែតរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្តីពីស្ថានភាពនៃការអនុវត្តបទឈប់បាញ់កម្ពុជា-ថៃ ដែលបានចូលជាធរមានកាលពីម៉ោង១២យប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥។

លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានលើកឡើងថា តាមបណ្តោយព្រំដែនកម្ពុជាថៃ នៅពេលនេះមានសភាពស្ងប់ស្ងាត់ មិនមានការផ្ទុះអាវុធនោះទេ ហើយនៅតំបន់អានសេះ គិតត្រឹមម៉ោង៦ល្ងាចថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ ក៏មានសភាពការណ៍​ស្ងប់ស្ងាត់ដែរ។

សូមបញ្ជាក់ថា នៅតំបន់អានសេះនេះ កាលពីថ្ងៃទី៤ ពេលដែលភាគីទាំងពីរកំពុងអនុវត្តបទឈប់បាញ់ ថៃបានបញ្ជូនកងទ័ពដោយមានអាវុធគ្រប់ដៃ និងគ្រឿងចក្រចូលមកដែនអធិបតេយ្យរបស់កម្ពុជា ព្រមទាំងបានរាយបន្លាលួស និងបន្តជីកលេណដ្ឋាន ទោះបីជាមានការហាមឃាត់ដោយកងកម្លាំងកម្ពុជានៅឡើយ។

អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ដូច្នេះថា៖ «ក្រោយកម្ពុជាបានធ្វើការទំនាក់ទំនងទៅភាគីថៃ ដែលប្រចាំការនៅតំបន់អានសេះ ដោយពិភាក្សា និងចរចាយ៉ាងស្វិតស្វាញជាមួយភាគីថៃ​ នៅវេលាម៉ោង៣៖១៤នាទីរសៀល (ម្សិលមិញ) កងកម្លាំងរបស់យើង បានដឹកនាំកងកម្លាំង ចុះរុះរើលួសបន្លាចេញ រហូតដល់ម៉ោង៥៖៣០នាទីល្ងាច ថ្ងៃទី០៥ ខែសីហាម្សិលមិញ លួសបន្លាត្រូវបានរុះរើ គ្រឿងចក្ររបស់ថៃត្រូវបានផ្អាកធ្វើសកម្មភាព»។

អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា ទីតាំងអានសេះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងកម្លាំងកម្ពុជា​បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន យ៉ាងពិតប្រាកដ។ កងកម្លាំងកម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយដោយសន្តិវិធី​ ដោយកម្ពុជាចង់បានព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ព្រមទាំងពុះពារយ៉ាងមោះមុត ក្នុងការពារបូរណភាពទឹកដីរបស់កម្ពុជាឱ្យខាងតែបាន៕