* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ្នកនាំពាក្យការបរទេស៖ វិធានការផ្លូវច្បាប់របស់ថៃ ជាការបង្វែរការចាប់អារម្មណ៍ក្នុងប្រទេសថៃ និងអន្តរជាតិ ពីនយោបាយអមិត្តខ្លួនប្រឆាំងនឹងកម្ពុជា ជាពិសេសគឺការវាយប្រហារដោយឥតមូលហេតុលើទឹកដីកម្ពុជា (Video inside)

06-08-2025 09:21

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ជុំ សុន្ទរី បានថ្លែងថា វិធានការផ្លូវច្បាប់របស់ថៃ ដែលប្តឹងកម្ពុជា ជាការបង្វែរការចាប់អារម្មណ៍របស់សាធារណៈមតិនៅក្នុងប្រទេសថៃ និងអន្តរជាតិ ពីនយោបាយអមិត្តរបស់ថៃប្រឆាំងនឹងកម្ពុជា ជាពិសេសគឺការវាយប្រហារដោយឥតមូលហេតុលើទឹកដីកម្ពុជា។

ក្នុងសន្និសីទព័ត៌មានរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ លោក ជុំ សុន្ទរី បានបន្តថា វិធានការផ្លូវច្បាប់នេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ថៃមានគោលដៅបង្វែរចេញពីការតិទៀនលើការខូចខាតរបស់ប្រជាជនស៊ីវិល ការរំលោភបំពានរបស់ថៃចំពោះច្បាប់មនុស្សធម៌អន្តរជាតិ និង ការមិនគោរពរបស់ថៃជាបន្តបន្ទាប់ទៅលើបទឈប់បាញ់។

អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់យ៉ាងដូច្នេះថា «វិធានការផ្លូវច្បាប់នេះ គឺពុំមានមូលដ្ឋានសោះឡើយ ហើយវាបង្ហាញពីការប៉ុនប៉ងដោយចេតនា បង្វែងការចាប់អារម្មណ៍របស់សាធារណៈមតិ ទាំងនៅក្នុងប្រទេសថៃ និងអន្តរជាតិ ពីនយោបាយពីនយោបាយអមិត្តរបស់ថៃប្រឆាំងនឹងកម្ពុជា»។

សូមជម្រាបថា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ លោក Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទី បានឲ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងការប្រើប្រាស់កម្លាំងយោធា និងអាវុធរបស់កម្ពុជា រំលោភលើអធិបតេយ្យភាពរបស់ប្រទេសថៃ ដែលបណ្តាលឲ្យបាត់បង់អាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ បុគ្គលិកយោធា និងភ្នាក់ងាររដ្ឋាភិបាល នាយកដ្ឋានពាក់ព័ន្ធត្រូវចាត់វិធានការតាមផ្លូវច្បាប់។ នេះរួមបញ្ចូលទាំងសំណុំរឿង ព្រហ្មទណ្ឌ និងរដ្ឋប្បវេណីទាំងក្នុង និងក្រៅប្រទេស ព្រមទាំង ច្បាប់ពាក់ព័ន្ធដទៃទៀត៕