* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ្នកនាំពាក្យក្រសួងការពារជាតិ៖ ១៣ថ្ងៃហើយ ភាគីថៃមិនទាន់បានដោះលែងយុទ្ធជនកម្ពុជា ដែលថៃចាប់ខ្លួនក្រោយកិច្ចព្រមព្រៀងបទឈប់បាញ់, កម្ពុជាអំពាវនាវឱ្យថៃ ដោះលែងទាហ៊ានកម្ពុជា ១៨រូបមកវិញឱ្យបានឆាប់ (Video inside)

11-08-2025 09:15

(ភ្នំពេញ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងថា គិតមកដល់ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះ មានរយៈពេល ១៣ថ្ងៃហើយ ដែលទាហានកម្ពុជា ១៨រូប ត្រូវបានភាគីថៃចាប់ខ្លួន ក្រោយបទឈប់បាញ់ចូលជាធរមាន ហើយមិនទាន់ត្រូវបានដោះលែងត្រឡប់មកប្រទេសកម្ពុជាវិញឡើយ។

តាមរយៈការសង្ខេបព័ត៌មានប្រចាំថ្ងៃ បង្ហាញអំពីបច្ចុប្បន្នភាពនៃការអនុវត្តបទឈប់បាញ់ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងយ៉ាងដូច្នេះថា «គិតចាប់តាំងពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង៧៖៥០នាទីព្រឹក ក្រោយបទឈប់បាញ់ភ្លាមៗ ដែលកងកម្លាំងរបស់យើងត្រូវបានទាហានថៃចាប់ខ្លួនដោយខុសច្បាប់ មកទល់ពេលនេះមានរយៈពេល ១៣ថ្ងៃ គិតត្រឹមថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះ។ កម្ពុជាស្នើភាគីថៃ ឆាប់បញ្ជូនកងកម្លាំងរបស់យើងទាំង ១៨រូប ត្រឡប់មកវិញជាបន្ទាន់ស្របតាមច្បាប់មនុស្សធម៌អន្ដរជាតិ និងស្របតាមការអំពាវនាវដ៏ទទូចរបស់បណ្ដាប្រទេសជាដៃគូ និងស្ថាប័នអន្ដរជាតិជាច្រើន»។

លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា នៅតែសង្កត់ធ្ងន់ថា ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ ព្រមទាំងសហគមន៍អន្ដរជាតិ នឹងបន្ដទាមទាររហូតទាល់តែភាគីថៃបំពេញកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្ដរជាតិ ហើយយើងនឹងមិនទុកសមាជិកគ្រួសារយើងណាម្នាក់ចោល និងឯកោជាដាច់ខាត។

បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ, កម្ពុជាសូមគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់បំផុត នូវការប្ដេជ្ញាចិត្ត និងឥតងាករេរបស់ខ្លួនក្នុងការគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវរាល់លក្ខខណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ព្រមទាំងស្មារតី និងការឯកភាពគ្នានៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។

ការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងបំពេញការងារប្រកបដោយស្មារតីស្ថាបនាដោយស្មោះត្រង់ និងសហការយ៉ាងជិតស្និតជាមួយប្រទេសថៃ ម៉ាឡេស៉ី បណ្ដាប្រទេសសមាជិកអាស៊ានដទៃទៀត និងដៃគូពាក់ព័ន្ធទាំងអស់ដើម្បីអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព និងពេញលេញ និងដោះស្រាយរាល់វិវាទដោយសន្ដិវិធីស្របតាមច្បាប់អន្ដរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន៕