* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ស្ថានទូត និងសហគមន៍ខ្មែរនៅជប៉ុន រៀបចំពិធីគោរពវិញ្ញាណក្ខន្ធជូនវីរកងទ័ពដែលពលីជិវិត ក្នុងបុព្វហេតុការពារបូរណភាពដែនដីកម្ពុជា

11-08-2025 10:10

(ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ បានមូលមតិគ្នា ជាមួយពុទ្ធបរិស័ទចំណុះជើងវត្តខ្មែរសាមគ្គី វត្តបារមីគិរីខេមរាភ្នំបិតាធំ និងវត្តខ្មែរអង្គររតនរង្សី ព្រមទាំងសហគមន៍ខ្មែរ នៃខេត្តកាណាហ្កាវ៉ា ក្រោមការផ្តួចផ្តើមរបស់ លោក កែវ វិសាល បានរៀបចំនូវពិធីគោរពវិញ្ញាណក្ខន្ធ និងបង្សុកូលឧទ្ទិសកុសលជូនដល់វិរៈកងទ័ពជួរមុខ ដ៏អង់អាចក្លាហានដែលបានពលីជីវិត ក្នុងការប្រយុទ្ធតស៊ូដើម្បីទប់ទល់នឹងសត្រូវឈ្លានពានលើបូរណភាពទឹកដីកម្ពុជា នៅព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី ២៤ ដល់ ២៨ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅនេះ។

កម្មវិធីនេះ មានការចូលរួមពីបងប្អូនសហគមន៍ខ្មែរប្រមាណ ២០០នាក់។ ក្នុងពិធីបុណ្យបានធ្វើឡើង ស្របតាមប្រពៃណីព្រះពុទ្ធសាសនានេះ ស្ថានឯកអគ្គរាជទូតកម្ពុជា ព្រមទាំងបងប្អូនសហគមន៍ខ្មែរ ពលករ សិក្ខាកាម និស្សិត និងពុទ្ធបរិស័ទខ្មែរទាំងអស់ បានរាប់បាត្រ នាំយកទេយ្យទាននិងបច្ច័យវេរប្រគេនព្រះសង្ឃចំនួន ៤អង្គ ព្រមទាំងបានបង្សុកូលឧទ្ទិសកុសលចំពោះវិរៈកងទ័ពដ៏អង់អាចក្លាហានទាំងអស់ដែលបានពលីជីវិតនៅសមរភូមិជួរមុខ ក្នុងបុព្វហេតុការពារបូរណភាពទឹកដីដ៏ថ្លៃថ្លារបស់កម្ពុជា។ បងប្អូនពុទ្ធបរិស័ទ្ធទាំងអស់ ក៏បានចូលរួមដើរដង្ហែក្បួនគោរពវិញ្ញាណក្ខន្ធវីរៈកងទ័ព និងច្រៀងចម្រៀងរួមគ្នា ដើម្បីលើកទឹកចិត្តបន្ថែមទៀតដល់វិរៈកងទ័ពជួរមុខកម្ពុជា បន្ទាប់ពីការពិសារអាហារសាមគ្គី។

ឆ្លៀតក្នុងឱកាសនៃការថ្លែងសំណេះសំណាលពីចម្ងាយ លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជា បានលើកឡើងនូវចំណុចសំខាន់ៗ ដូចជា៖ ១៖បានថ្លែងអរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់បំផុតចំពោះការចូលរួមយ៉ាងសស្រាក់សស្រាំពីសំណាក់បងប្អូនខ្មែរពីគ្រប់មជ្ឈដ្ឋាននៅប្រទេសជប៉ុនដែលបានចូលរួមពីធីនេះ ដែលបានបង្ហាញនូវសាមគ្គីភាពជាធ្លុងមួយ និងខ្មែរស្រឡាញ់ខ្មែរនាពេលនេះ ព្រមទាំងលើកទឹកចិត្តដល់បងប្អូនខ្មែរបន្តស្មារតីស្នេហាជាតិដូចនេះជារៀងរហូត, ២៖ បានសម្តែងនូវការដឹងគុណមិនអាចកាត់ថ្លៃបានចំពោះវិរៈកងទ័ពដ៏អង់អាចក្លាហានដែលបានពលីជីវិត និងរងរបួសទាំងអស់នៅសមរភូមិជួរមុខក្នុងបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា ដែលបងប្អូនខ្មែរទាំងអស់នឹងចងចាំជានិច្ចនៅក្នុងក្រអៅបេះដូង, ៣៖ បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធយោធិនពលីសូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ, ៤៖ បានស្នើបងប្អូនខ្មែរទាំងអស់ជឿជាក់លើការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារបូរណភាពទឹកដីកម្ពុជា ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចំរើន ព្រមទាំងបានសំណូមពរដល់បងប្អូនខ្មែរកុំចែកចាយនូវព័ត៌មានមិនពិតណាមួយ ដែលនាំឱ្យមានការបែកបាក់សាមគ្គីភាពរបស់កម្ពុជា និងអំពាវនាវសូមស្នើបងប្អូនតាមដាន និងចែកចាយនូវព័ត៌មានមកពីប្រភពផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះ និង ៥៖ បានគាំទ្រជំហររាជរដ្ឋាភិបាលកម្ពុជាឱ្យថៃគោរពបទឈប់បាញ់ និងដោះលែងយោធាកម្ពុជាចំនួន ១៨រូបផ្សេងទៀតឱ្យបានឆាប់មកកម្ពុជាវិញ៕