* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

តបសម្តីលោក សម រង្ស៊ី សរសើរទ័ពឈ្លានពានថៃ បង្អាប់ទ័ពខ្មែរ, សម្តេចតេជោ ហ៊ុន សែន ចោទសួរថា តើគេជាមនុស្ស ឬជាសត្វ? តើគេស្នេហាជាតិ ឬក្បត់ជាតិ?​ (Video inside)

11-08-2025 11:03

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចោទជាសំណួរថា តើលោក សម រង្ស៊ី ជាមនុស្ស ឬជាសត្វ? តើលោក សម រង្ស៊ី ស្នេហាជាតិ ឬក្បត់ជាតិ?

សំណួររបស់សម្តេចតេជោ ហ៊ុន សែន បានភ្ជាប់ជាមួយឃ្លីបវីដេអូរបស់លោក សម រង្ស៊ី ដែលបានវាយប្រហារលើការប្រយុទ្ធរបស់កងទ័ពខ្មែរ ហើយសរសើរកងទ័ពឈ្លាន​ពាន​ថៃ ក្នុងពេលប្រយុទ្ធលើសមរភូមិ៥ថ្ងៃ (២៤-២៨ ខែកក្កដា) កន្លងទៅ។

ក្នុងកិច្ចសំណេះសំណាលជាមួយពលរដ្ឋខ្មែរ នៅទីក្រុង Chambéry ប្រទេសបារាំង កាលពីថ្ងៃទី១០ ខែសីហា កន្លងទៅនេះ លោក សម រង្ស៊ី បានបរិហាររិះគន់កងទ័ពខ្មែរ​ថា បាញ់កាំភ្លើងមិនចំគោលដៃ បាញ់ទៅចំកន្លែងជនស៊ីវិលរបស់ថៃ ហើយបាន​សរសើរ​កងទ័ពឈ្លានពានថៃថា បាញ់ចំគោលដៅល្អ។

នៅព្រឹកថ្ងៃចន្ទ ទី១១ ខែសីហានេះ សម្តេចតេជោ បានបង្ហោះវីដេអូឃ្លីបរបស់លោក សម រង្ស៊ី ដោយបានសរសេរថា «តបនឹងការលើកឡើងនេះ បងប្អូនជនរួមជាតិ​ជាទី​ស្រឡាញ់! នៅពេលប្រជាជន និងកងទ័ពយើងបាននិង​កំពុងរងទុក្ខវេទនាដោយ​ការឈ្លានពានរបស់ថៃ ដែលក្នុងនោះសាលារៀន វត្តអារាម ផ្ទះប្រជាជន រហូតដល់ប្រាសាទបុរាណ រាប់ទាំងប្រាសាទព្រះវិហារ ត្រូវកងទ័ពថៃ បាញ់ប្រហារ បង្ខំឱ្យប្រជាជនរាប់មុឺនគ្រួសារ ត្រូវរត់ចោលផ្ទះ​សម្បែងក្លាយជាជន​ភៀស​សឹក​ ដែលជាការឈឺចាប់របស់ជាតិទាំងមូលនោះ ហេតុអ្វីបានជាមានជនជាតិខ្មែរម្នាក់ មកនិយាយសរសើរកងទ័ពថៃឈ្លានពាន និងបង្អាប់កងទ័ពខ្មែរទៅវិញ»។

សម្តេចតេជោ បន្តថា «តើគេជាមនុស្ស ឬជាសត្វ? តើគេស្នេហាជាតិ ឬក្បត់ជាតិ? សូមបងប្អូនស្តាប់និងគិតខ្លួនឯងផងចុះ។ ខ្ញុំសុខចិត្តប្រើផេកផ្លូវការរបស់ខ្ញុំ ដែលមានមនុស្សតាម១៥លាននាក់ ជួយផ្សព្វផ្សាយសំដីពិតរបស់គាត់​ដូចមានភ្ជាប់ជាមួយ»។

មិនត្រឹមតែសម្តេចតេជោ ហ៊ុន សែន នោះទេ ដែលបានប្រតិកម្មលើសម្តីរបស់លោក សម រង្ស៊ី បានលើកឡើងវាយប្រហារលើកងទ័ពខ្មែរ មានប្រជាពលរដ្ឋខ្មែរ​លើបណ្តាញ​សង្គមជាច្រើន បានផ្ទុះប្រតិកម្មខឹងសម្បាលើសម្តីរបស់លោក សម រង្ស៊ី។

ពួកគេចាត់ទុកសម្តីរបស់លោក សម រង្ស៊ី ជាសម្តីគ្មានបេះដូងជាខ្មែរ ប្រមាថមើល​ងាយ​ខ្មែរ បំផ្លាញខ្មែរ ចូលដៃជាមួយខ្មាំងសត្រូវ។ ពួកគេ បានរំលេចថា លោក សម រង្ស៊ី មិនសមនឹងមានសញ្ជាតិជាខ្មែរនោះឡើយ៕