* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បង្ហាញខែលការពារចំនួន៤ ដើម្បីទប់ជាមួយមហិច្ឆតាស្រែកឃ្លានឈ្លានពានកម្ពុជា ពីសំណាក់មេទ័ពភូមិភាគ២របស់ថៃ (Video inside)

11-08-2025 12:09

(ភ្នំពេញ)៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះ បានបង្ហាញនូវខែលការពារដ៏រឹងមាំរបស់កម្ពុជា ចំនួន៤ចំណុច ដើម្បីប្រឆាំងទប់ទល់ជាមួយមហិច្ឆតាស្រែកឃ្លានឈ្លានពានដែនអធិបតេយ្យកម្ពុជាម្ដងហើយម្ដងទៀត ពីសំណាក់មេបញ្ជាការយោធភូមិភាគ២របស់ប្រទេសថៃ។

ខែលការពារទាំង៤ ដែលបង្ហាញដោយអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា តាមរយៈសន្និសីទសារព័ត៌មានសង្ខេបលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ រួមមាន៖

*ទី១៖ កម្ពុជា មានការដឹកនាំ និងបញ្ជារបស់ថ្នាក់ដឹកនាំដែលមានសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ដែលត្រូវបានព្រះមហាក្សត្រព្រះរាជទានសិទ្ធិពេញលេញក្នុងការទំនាក់ទំនងជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី ក្នុងកិច្ចការយោធា។ សម្ដេចទាំងពីរ គឺជាថ្នាក់ដឹកនាំដ៏កក់ក្ដៅបំផុតរបស់ប្រជាពលរដ្ឋខ្មែរ។

*ទី២៖ កម្ពុជា មានវីរកងទ័ព និងវីរកងកម្លាំងប្រដាប់អាវុធដ៏អង់អាចក្លាហាន ដែលតស៊ូយ៉ាងស្វិតស្វាញក្រាញននៀល មិនរាថយ ហ៊ានលះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ និងការពារអធិបតេយ្យជាតិ បូរណភាពទឹកដ៏ឲ្យខាងតែបាន។ វីរភាពដ៏អង់អាចក្លាហាននេះ បានទទួលការគោរព កោតសរសើរ និងស្ញប់ស្ញែងយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក៏ដូចជាមជ្ឈដ្ឋានខាងក្រៅជាច្រើនផ្សេងទៀត។

*ទី៣៖ កម្ពុជា មានកម្លាំងមហាសាមគ្គី និងឯកភាពជាតិដ៏រឹងមាំ ក្នុងចំណោមប្រជាពលរដ្ឋខ្មែរ ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា មិនថាអ្នកនៅក្នុងស្រុក ឬក្រៅស្រុក មិនថាក្មេង ចាស់ ប្រុស ស្រី គឺបានវិញគ្នាជាធ្លង់មួយ​លើកស្ទូយមោទនភាពជាតិខ្មែរ ស្រែកទាមទារសន្ដិភាព និងចូលរួមការពារបូរណភាពទឹកដីយ៉ាងសស្រាក់សស្រាំ នៅពីក្រោយរាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធជួរមុខរបស់យើង។

*ទី៤៖ មានការចូលរួមពីសហគមន៍អន្ដរជាតិ ដូចជា ក្រុមអ្នកសង្កេតការណ៍អន្ដរកាល បេសកកម្មការទូត អនុព័ន្ធយោធាបរទេស ជាពិសេសសហរដ្ឋអាមេរិក ចិន ម៉ាឡេស៉ី ដែលបានដើរតួនាទីគន្លឹះក្នុងការសម្រេចបានបទឈប់បាញ់ ដែលចូលជាធរមានកាលពីពាក់កណ្ដាលអធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលជាសាក្សីយ៉ាងសំខាន់ក្នុងការអនុវត្តបទឈប់បាញ់ និងអាចវាយតម្លៃយ៉ាងច្បាស់ថាតើភាគីណាអ្នកបំពានកិច្ចព្រមព្រៀងឈប់បាញ់ និងគោរពបទឈប់បាញ់នោះ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ទៀតថា ជំហររបស់កម្ពុជា គឺការដោះស្រាយបញ្ហាព្រំដែនត្រូវតែធ្វើឡើងតាមយន្ដការបច្ចេកទេស និងយន្ដការច្បាប់អន្ដរជាតិ មិនមែនដោះស្រាយដោយប្រើកម្លាំងយោធានោះទេ។

ទន្ទឹមគ្នានេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានលើកឡើងថា ផែនការរបស់លោក ប៊ុនសីន បាតផ្លាង មេបញ្ជាការយោធភូមិភាគ២ថៃ ដែលចង់វាយដណ្ដើមប្រាសាទតាក្របី ពីការគ្រប់គ្រងស្របច្បាប់របស់កម្ពុជា និងប្រកាសបិទប្រាសាទតាមាន់ធំ ដែលស្ថិតក្នុងដែនអធិបតេយ្យកម្ពុជា និងបូរណភាពទឹកដីរបស់កម្ពុចា គឺជាការបង្កហេតុ និងបញ្ជាក់កាន់តែច្បាស់អំពីការប៉ុនប៉ងឈ្លានពានទឹកដីកម្ពុជាដោយចេតនា និងគិតទុកជាមុន។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បានអះអាងថា ផែនការមុនចូលនិវត្តន៍របស់មេបញ្ជាការយោធភូមិភាគ២ថៃ គឺជាសកម្មភាពរំលោភលើបទឈប់បាញ់ ដែលសម្រេចបាននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងស្មារតីនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៉ី៕