* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១០នឹងបង្កើនសំឡេងកម្ពុជានៅលើឆាកអន្តរជាតិ

12-08-2025 16:48

(ភ្នំពេញ)៖ លោកបណ្ឌិតជាមុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិនបានបង្ហាញក្តីរំពឹងថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១០នឹងបង្កើនសំឡេងកម្ពុជានៅលើឆាកអន្តរជាតិ។

លោកបណ្ឌិតជាមុនីឫទ្ធិបានកត់សម្គាល់ឃើញថា តាមរយៈកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស មេគង្គ-ឡានឆាងលើកទី១០ ដែលនឹងប្រព្រឹត្តទៅ ពីថ្ងៃទី១៤-១៥ ខែសីហា នៅទីក្រុងអាននីង ខេត្តយូណាន ប្រទេសចិន វត្តមានរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នឹងផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់កម្ពុជា ។

សំឡេង៖ « ១-ទំនាក់ទំនងអន្តរជាតិ៖ បង្កើនសម្លេងរបស់កម្ពុជានៅលើឆាកអន្តរជាតិ ហើយក៏ជាឱកាសដែលកម្ពុជាបន្ត គោលនយោបាយការទូតរបស់ខ្លួនជំរុញឱ្យបណ្តាប្រទេសតាមដងទន្លេមេគង្គរួមគ្នាជាសាក្សីលើការសន្យារវាងកម្ពុជានិងថៃក្នុងការប្រែក្លាយស្ថានភាពព្រំដែននាពេលបច្ចុប្បន្ន ជាខ្សែបន្ទាត់ព្រំដែនដែលទទួលស្គាល់ដោយអន្តរជាតិ និងគោរពឱ្យបាននូវបូរណភាពដែនដី ទៅវិញទៅមក ព្រមទាំងបន្តយន្តការនៃការរួបរួមកម្លាំងគ្នារវាងប្រជាជាតិទាំង៦តាមដងទន្លេមេគង្គ-ឡានឆាងឱ្យក្លាយជា សហគមន៍រួមវាសនាដោយមានការអភិវឌ្ឍប្រកបដោយចីរភាព។

២-ការកសាងហេដ្ឋារចនាសម្ព័ន្ធ៖ កម្ពុជាក៏រំពឹងទុកពីការពិភាក្សាលើគម្រោងអនុវត្តជាក់ស្តែង ដូចជាការកសាងស្ពាន ផ្លូវ និងការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្របន្ថែមទៀតនៅតាមដងទន្លេមេគង្គក្នុងដែនអធិបតេយ្យរបស់កម្ពុជា។
៣-យន្តការសហប្រតិបត្តិការកម្រិតតំបន់ដែលមានប្រសិទ្ធភាព៖ កិច្ចប្រជុំនេះនឹងពង្រឹងទំនាក់ទំនងកម្ពុជានិងចិន និយាយដោយឡែក កម្ពុជានិងបណ្តាប្រទេសតាមដងទន្លេមេគង្គ-ឡានឆាងនិយាយរួមក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមឆ្នាំ២០២៣ ដូចជាបម្រែបម្រួលអាកាសធាតុ សន្តិសុខស្បៀង និងសន្តិសុខឆ្លងព្រំដែនជាដើម។»

យោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយកាលពីថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២៥បានឱ្យដឹង ថា តបតាមការអញ្ជើញរបស់ ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណា ចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១០ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៥ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងអាននឹង ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន គ្រោងនឹងទទួល ជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម វ៉ាង យី និងរដ្ឋមន្ត្រីការបរទេសផ្សេងៗទៀត ដើម្បីធ្វើឲ្យកាន់តែ ស៊ីជម្រៅនូវទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន