* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អ្នកនាំពាក្យក្រសួងការពារជាតិ៖ គិតព្រឹកថ្ងៃទី១៣ ខែសីហានេះ សភាពការណ៍តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ នៅទិសខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យមានសភាពស្ងប់ស្ងាត់ (Video inside)

13-08-2025 07:40

(ភ្នំពេញ)៖ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងថា គិតចាប់ពីម៉ោង១២យប់រំលងអាធ្រាត្រ រហូតដល់ព្រឹកថ្ងៃទី១៣ខែសីហានេះ សភាពការណ៍តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ នៅទិសខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យមានសភាពស្ងប់ស្ងាត់។

ថ្លែងក្នុងសន្និសីទកាសែត នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ លោកស្រីឧត្តមសេនីយ៍ បានអះអាងថា កងកម្លាំងកម្ពុជា បានបន្តប្រុងប្រយ័ត្នខ្ពស់ ក្នុងការបំពេញតួនាទីបានយ៉ាងខ្ជួន។

ក្រសួងការពារជាតិ ក៏បានច្រានចោលការអះអាងរបស់ថៃ ពាក់ព័ន្ធនឹងករណីទាហានថៃជាន់មីន។ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា កម្ពុជាមិនប្រើមីនថ្មីដាច់ខាត កម្ពុជាអនុវត្តតាមសន្ធិសញ្ញា និងច្បាប់អន្តរជាតិ ដោយមិនប្រើប្រាស់មីនប្រឆាំងមនុស្សដូចការចោទប្រកាន់របស់ថៃឡើយ ហើយមកដល់ពេលនេះ ករណីមីនរបស់ថៃមិនទាន់មានការស៊ើបអង្កេតច្បាស់លាស់ និងប្រកបដោយតម្លាភាពនៅឡើយទេ។ កម្ពុជាតែងតែរំលឹកថៃថា តំបន់ដែលមានមីននេះជាតំបន់ដែលមានមីនសល់ពីសម័យសង្គ្រាម មិនទាន់ធ្វើការសម្អាតរួចរាល់។

អ្នកនាំពាក្យក្រសួងការពារជាតិ៖ កម្ពុជាប្តេជ្ញាអនុវត្តយ៉ាងខ្ជាប់បទឈប់បាញ់ និងកិច្ចព្រមព្រៀង១៣ចំណុច នៅប្រទេសម៉ាឡេស៊ី។ កម្ពុជាអំពាវនាវឱ្យថៃ គោរពបទឈប់បាញ់ និងស្មារតីនៃការឯកភាពគ្នាក្នងកិច្ចព្រមព្រៀង១៣ចំណុច នៃកិច្ចប្រជុំ GBC ជាពិសេសលើចំណុច ដែលភាគីទាំងពីរបានឯកភាពមិនផ្លាស់ប្តូរ ឬចល័ត រាប់ទាំងការដើរល្បាត ចូលទៅទីតាំងរបស់ភាគីម្ខាងទៀតឡើយ

អ្នកនាំពាក្យក្រសួងការពារជាតិ៖ គិតចាប់តាំងពីថ្ងៃទី២៩ ខែកក្កដា ក្រោយបទឈប់បាញ់ចូលជាធរមាន ដែលកងកម្លាំងយើងត្រូវបាន យោធាថៃចាប់ខ្លួនដោយខុសច្បាប់ ដែលគិតដល់ពេលនេះមានរយៈពេល១៥ថ្ងៃហើយ។ កម្ពុជានៅតែអំពាវនាវឱ្យភាគីថៃ ដោះលែងយោធិនកម្ពុជា ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ៕