* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋមន្ត្រីអាកាសចរស៊ីវិល៖ អាកាសយានដ្ឋានអន្ដរជាតិតេជោ នឹងបើកឲ្យសាធារណជនចូលទស្សនា នាពេលឆាប់ៗខាងមុខ

15-08-2025 19:09

(កណ្ដាល)៖ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ឲ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតេជោ ប្រភេទ 4F ក្រុងតាខ្មៅ ខេត្ដកណ្ដាល នឹងបើកឲ្យសាធារណជន បានចូលទស្សនា ពេលឆាប់ៗខាងមុខនេះ ទៅតាមពេលវេលាសមរម្យណាមួយ។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ អញ្ជើញចូលរួម ក្នុងពិធីបើកការហោះហើរ ធ្វើតេស្ដសាកល្បង ប្រភេទយន្ដហោះពាណិជ្ជកម្ម Airbus-320 របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលបានជោគជ័យ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥។

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានបញ្ជាក់យ៉ាងដូច្នេះថា «គាត់ចង់ឃើញ របស់ទំនើបមួយថ្មី ប្រទេសខ្លួនឯងវិនិយោគ ដោយប្រជាពលរដ្ឋខ្លួនឯង គាត់ចង់ដឹង ចង់ឃើញ ចង់ស្គាល់ និងចង់មកដល់ទីតាំងផ្ទាល់ ទោះយ៉ាងម្ដេចក៏ដោយ យើងត្រូវមានឱកាសបើកជូនគាត់ នៅពេលណាសមរម្យ តា​មចំនួនណាមួយ»។

ទន្ទឹមគ្នានេះ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានលើកឡើងថា ដោយសារកត្តានយោបាយមានស្ថិរភាព សុខសន្តិភាព ទៅថ្ងៃមុខ អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងអាចក្លាយជាចំណុចមួយ នៃការបន្តហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍នានា ឆ្ពោះទៅកាន់បណ្ដាប្រទេសផ្សេងៗ។

បើតាមលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់, អាកាសយានដ្ឋានអន្ដរជាតិតេជោ (ព្រលានថ្មី) បានត្រៀមលក្ខណៈស្ទើររួចរាល់ទាំងស្រុង ដើម្បីទទួលភ្ញៀវជាតិ និងអន្ដរជាតិ នៅពេលឆាប់ៗ ខាងមុខនេះ។

អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងដាក់ឲ្យដំណើរការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ ចំណែកឯពិធីសម្ពោធជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា។

អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់លើផ្ទៃដីសរុប ២,៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ វាត្រូវបានចាត់ថ្នាក់ ជាអាកាសយានដ្ឋាន 4F ហើយត្រូវបានអភិវឌ្ឍជា ៣ដំណាក់កាល។ ថវិកាវិនិយោគសម្រាប់ដំណាក់កាលទី១ គឺ ១៥០០លានដុល្លារ ដោយមិនរាប់បញ្ចូលដីព្រលានយន្តហោះ។

អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។

មិនត្រឹមតែប៉ុណ្ណោះ ខុសប្លែកពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ព្រលានចាស់) អ្នកជូនដំណើរអាចចូល ក្នុងបរិវេណអាកាសយានដ្ឋានអន្តជាតិតេជោ រហូតដល់កន្លែង Check In ត្រង់ចំណុចនោះ អ្នកមកចាំទទួល ក៏អាចទស្សនាពេលអ្នកដំណើរចុះពីយន្តហោះផងដែរ។

ការរៀបចំយ៉ាងដូច្នេះ បានបង្កើតទំនាក់ទំនងយ៉ាងជិតស្និត ទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលអាកាសយានដ្ឋានផ្សេងៗ មិនងាយមាននោះទេ៕