* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ឃាត់រថយន្ត៤គ្រឿង ដឹកទំនិញពីថៃ ហើយនាំចូលឆ្លងកាត់ឡាវ តាមច្រកព្រំដែនកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ

16-08-2025 15:03

(ព្រះវិហារ)៖ រថយន្តប្រភេទសាំយ៉ុងចំនួន៤គ្រឿង ដឹកទំនិញមកពីប្រទេសថៃ ដោយធ្វើការនាំចូលតាមប្រទេសឡាវ ឆ្លងកាត់ច្រកព្រំដែនកំពង់ស្រឡៅ ត្រូវបានគណៈបញ្ជាការឯកភាពស្រុកឆែប សហការជាមួយកម្លាំងយោធា ឃាត់ទុក និងបញ្ជូនមករដ្ឋបាលស្រុកឆែប ដើម្បីឱ្យមន្ត្រីជំនាញធ្វើការត្រួតពិនិត្យជាក់ស្តែង។

លោក ឃិត សុធារ៉ា អភិបាលស្រុកឆែប និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក បានថ្លែងប្រាប់ឱ្យដឹង នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ថា ដោយអនុវត្តតាមបទបញ្ជា និងការណែនាំពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នៅយប់ថ្ងៃទី១៦ ខែសីហា លោកបានសហការជាមួយកម្លាំងយោធា និងសាខាគយរដ្ឋករខេត្ត និងគយតំបន់៥ ធ្វើការឃាត់រថយន្តដឹកទំនិញមកពីប្រទេសថៃទាំង៤គ្រឿង ដែលកំពុងលើកទំនិញដាក់រថយន្តនៅច្រកពំដែនកំពង់ស្រឡៅ។

អភិបាលស្រុក បានថ្លែងបញ្ជាក់ថា ការឃាត់រថយន្តដឹកទំនិញមកពីប្រទេសថៃនេះ ដោយសង្ស័យថា ទំនិញមួយចំនួនគឺជាប្រភេទទំនិញដែលច្បាប់បានហាមឃាត់។ រថយន្តទាំងនេះត្រូវបានបញ្ជូនមករដ្ឋបាលស្រុកឆែប ដើម្បីឱ្យមន្ត្រីជំនាញ ធ្វើការពិនិត្យជាក់ស្តែង៕