* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សមាគមនិស្សិតកម្ពុជា ប្រចាំប្រទេសចិន ឧបត្ថម្ភថវិកាជាង៧០លានរៀល តាមរយៈព្រឹទ្ធសភា ដើម្បីគាំទ្រវីរយុទ្ធជនសមរភូមិមុខ និងជនភៀសសឹក

19-08-2025 18:53

(ភ្នំពែញ)៖ លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យនិស្សិតអាហារូបករណ៍ចំនួន១២០រូប ដែលដឹកនាំដោយលោក អ៊ុំ វុទ្ធទី ជាជំនួយការសម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្ដែងការគួរសម និងជម្រាបលា ព្រមទាំងទទួលនូវអនុសាសន៍ល្អ មុនពេលធ្វើដំណើរទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ដោយមានការសម្របសម្រួលដោយលោក ម៉ម ប៊ុននាង ប្រធានកម្មការទី១០ ព្រឹទ្ធសភា។
នៅក្នុងពិធីនេះ លោក អ៊ុំ វុទ្ធទី បាននាំនូវមូលនិធិសមាគម ចំនួន៧០,៧៧០,០០០រៀល ប្រគល់ជូនលោក អ៊ុច បូររិទ្ធ
ដើម្បីចាត់ចែងប្រើប្រាស់ជួយដល់វីរយុទ្ធជនសមរភូមិមុខ និងជនភៀសសឹកដែលរងគ្រោះពីការឈ្លានពារពីកងទ័ពសៀម។

ប្រធានក្រុមប្រឹក្សាភិបាល បានបន្តថា មូលនិធិសមាគម ACSC នេះ គឺកើតចេញពីទឹកចិត្តស្នេហាជាតិ ឯកភាពជាតិតែមួយរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកាសមាគមនិស្សិត និង សប្បុរសជននានា ដែលបានបរិច្ចាគថវិកាចូលរួមតាមរយៈមូលនិធិ ACSC ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ជួយដល់វីរយុទ្ធជនកំពុងឈរជើងការពារទឹកដី និងជនភៀសសឹកខ្មែរ នៅបណ្តោយព្រំដែនកម្ពុជាសៀម។

ទន្ទឹមគ្នានេះដែរ ប្រធានក្រុមប្រឹក្សាភិបាល តំណាងឱ្យនិស្សិត និងអតីតនិស្សិតកម្ពុជាបញ្ចប់ការសិក្សាពីប្រទេសចិន បានបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ ចំពោះការជឿជាក់ និងទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងកងកម្លាំងប្រដាប់អាវុធកម្ពុជា ព្រមទាំងមាគ៌ាដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានបក្ស ក្នុងកិច្ចការការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីដូនតាខ្មែរ និងការការពារប្រជាពលរដ្ឋកម្ពុជា ពីការឈ្លានពានពីចោរសៀម។

លោក អ៊ុច បូររិទ្ធ បានកោតសសើរចំពោះស្មារតីស្នេហាជាតិ សាមគ្គីភាព ឯកភាពជាតិរបស់សមាគមនិស្សិត ក្នុងការរួមចំណែកជួយដល់វីរយុទ្ធជនសមូរភូមិមុខ និងជនភៀសសឹក។

លោកបានផ្តល់អនុសាសន៍ឱ្យនិស្សិតទាំងអស់ ប្រកាន់គោលជំហរ តស៊ូ ព្យាយាម អត់ធ្មត់
ជាអាវុធមុតស្រួចសម្រាប់អនាគតរបស់ខ្លួន ដើម្បីប្រែខ្លួនជាទំពាំងស្នងឬស្សីដ៏រឹងមាំសម្រាប់ប្រទេសជាតិ ព្រមទាំងណែនាំនិស្សិតទាំងអស់ ត្រូវចេះសាមគ្គី ស្រឡាញ់រាប់អាន ចេះយកអាសារគ្នាទៅវិញទៅមក លើកស្ទួយប្រពៃណីវប្បធម៌ជាតិ កិត្តិយសជាតិ និងពង្រីកចំណងមិត្តភាពជាមួយនិស្សិតចិន និងនិស្សិតបរទេសដែលសិក្សានៅប្រទេសចិនជាមួយគ្នា៕