* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អ្នកនាំពាក្យរដ្ឋាភិបាល៖ ព័ត៌មានក្លែងក្លាយ នៅតែជាអាវុធយុទ្ធសាស្ត្រ ដែលត្រូវបានថៃប្រើប្រាស់ ដើម្បីបំបែកបំបាក់មហាសាមគ្គីជាតិខ្មែរ (Video inside)

22-08-2025 08:42

(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះ បានលើកឡើងថា ព័ត៌មានក្លែងក្លាយ នៅតែជាអាវុធយុទ្ធសាស្ត្រ ដែលត្រូវបានគេប្រើប្រាស់ ដើម្បីបំបែកបំបាក់មហាសាមគ្គីជាតិខ្មែរ។

ការលើកឡើងបែបនេះ របស់លោក ប៉ែន បូណា ក្នុងឱកាសដែល អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា រៀបចំសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះ។

លោក ប៉ែន បូណា បានបញ្ជាក់យ៉ាងដូច្នេះថា «ព័ត៌មានក្លែងក្លាយ នៅតែជាអាវុធយុទ្ធសាស្ត្រ ដែលគេប្រើប្រាស់កាន់តែច្រើនឡើង ដើម្បីបំបែកបំបាក់មហាសាមគ្គីជាតិខ្មែរ មានគណនីខ្លះ ដាក់ឈ្មោះជាខ្មែរ តែពួកគេមិនមែនខ្មែរទេ ដែលពួកគេបានប្រឌិតព័ត៌មានក្លែងក្លាយ ដើម្បីបំភាន់ពលរដ្ឋខ្មែរ»។

លោក ប៉ែន បូណា បានលើកឡើងថា​ ក្រុម MMO ជាពិសេសក្រុមប្រឆាំង នៅក្រៅប្រទេស បានធ្វើជាភ្នាក់ងារចែកចាយបន្ត នូវព័ត៌មានប្រឌិតទាំងនោះ ដូច្នេះសូមបងប្អូនចង់ចាំថា គោលដៅរបស់គេ មិនបម្រើផលប្រយោជន៍ខ្មែរទេ ផ្ទុយទៅវិញ ពួកគេកំពុងបំពុលប្រជាពលរដ្ឋ ឱ្យបាត់នូវជំនឿលើខ្លួនឯង និងជំនឿលើថ្នាក់ដឹកនាំ ដោយធ្វើឱ្យខ្មែរចុះខ្សោយ

បន្ថែមពីនោះទៀត ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល បានគូសបញ្ជាក់ថា ពលរដ្ឋខ្មែរយើង ត្រូវតែមើលឃើញឱ្យច្បាស់ថា ខ្មែរណាជួយខ្មែរពិតប្រាកដ ហើយខ្មែរណាខ្លះ បានហុចដងដាវឱ្យគេ ហើយបំផ្លាញខ្មែរគ្នាឯង នៅក្នុងគ្រាដ៏លំបាកនេះ។

លោក ប៉ែន បូណា ក៏សូមឲ្យប្រជាពលរដ្ឋខ្មែរចង់ចាំថា អាវុធដ៏ស័ក្តិសិទ្ធិ ក្នុងការយកឈ្នះសង្គ្រាមចិត្តសាស្ត្រ និងយកឈ្នះការទូតពេលនេះ គឺអត់ធ្មត់ កុំជ្រួលច្របល់តាមខ្សែញាក់របស់គេ ហើយបន្តជឿជាក់ លើថ្នាក់ដឹកនាំរបស់កម្ពុជា ដែលបន្តដោះស្រាយប្រកបដោយភាពវៀងវៃ ដោយយកសន្តិភាពជាគោល៕