* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ប្រមុខការទូត៖ កម្ពុជាអាចសហការជាមួយថៃ ក្នុងការបោសសម្អាតមីន នៅទីតាំងដែលមានមនុស្សរស់នៅ និងកន្លែងបម្រើដល់សេដ្ឋកិច្ចសង្គម (Video inside)

22-08-2025 10:15

(ភ្នំពេញ)៖ ប្រមុខការទូតកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាអាចសហការជាមួយថៃ ក្នុងការបោសសម្អាតមីន នៅទីតាំងដែលមានមនុស្សរស់នៅ និងកន្លែងដែលបម្រើដល់សេដ្ឋកិច្ចសង្គម។

ប្រមុខការទូកម្ពុជាបែបនេះនៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ក្នុងឱកាសដែលលោកធ្វើបទបង្ហាញអំពីការវិវត្ត នៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ រួមទាំងបញ្ហាមីន ជូនបណ្តាអង្គទូតបរទេស និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា នៅទីស្ដីការក្រសួងការបរទេស។ កិច្ចប្រជុំនេះ មានការចូលរួមពីតំណាង៤២ស្ថានទូតប្រចាំនៅកម្ពុជា និងស្ថានទូតនៅក្រៅប្រទេសដែលទទួលបន្ទុកលើកិច្ចព្រំដែនកម្ពុជា-ថៃ និងអង្គការអន្តរជាតិចំនួន២០ ក្នុងនោះក៏មានតំណាងស្ថានទូតថៃផងដែរ។

ក្នុងឱកាសដែលអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា រៀបចំសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះ លោក នង សាកល អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានស្នើឲ្យកម្ពុជា-ថៃ អាចស្រាវជ្រាវ និងកំណត់ព្រំដែនអាទិភាព សម្រាប់បោសសម្អាតមីន មនុស្សធម៌ ជាពិសេស តំបន់ណាដែលមានមនុស្សរស់នៅ និងកន្លែងណាដែលបោសសម្អាតនោះ បម្រើដោយផ្ទាល់ដល់ តម្រូវការសេដ្ឋកិច្ចសង្គម ការពារជីវិតស៊ីវិលនៃប្រជាជនប្រទេសទាំងពីរ និងគាំទ្រដល់ស្ថេរភាពតំបន់ផងដែរ»។

អ្នកនាំពាក្យក្រសួងការបរទេស បញ្ជាក់ថា កម្ពុជានៅតែបដិសេធទាំងស្រុង ចំពោះការចោទប្រកាន់ទាំងឡាយ ហើយកម្ពុជាសូមរំលឹកថា ចម្ការមីន ក្នុងទឹកដីកម្ពុជា គឺជាមីនដែលសល់ តាំងពីសម័យអតីតកាលនៃសង្គ្រាម ចន្លោះឆ្នាំ១៩៧០ ដល់ ឆ្នាំ១៩៩០ ដែលមិនទាន់បានបោសសម្អាតនៅឡើយ។

បើតាមលោក នង សាកល, កម្ពុជាក្នុងនាមជាប្រទេសមួយ ដែលធ្លាប់តែភ័យខ្លាច ដោយសារ សង្គ្រាមជាច្រើនទស្សវត្តន៍ បានបន្សល់ទុក នៅគ្រាប់មីន និងសំណល់មិនទាន់ផ្ទុះជាច្រើន ដែលបានបង្កឲ្យប្រជាពលរដ្ឋកម្ពុជា រងគ្រោះដោយសារគ្រាប់មីន និងសំណល់មិនទាន់ផ្ទុះ រហូតដល់ ៦,៥០០០នាក់។

ក្នុងន័យនេះ លោក នង សាកល បញ្ជាក់ថា បច្ចុប្បន្នកម្ពុជា បានក្លាយជាប្រទេសដែលមានឆន្ទៈយ៉ាងមុះមត់ចំពោះ ATA War convention ចាប់តាំងពី ចូលជាភាគី តាំងពីឆ្នាំ២០០០ មកម្ល៉េះ។ ជាពិសេសកម្ពុជា ហួសពីព្រំដែនរបស់ខ្លួនបានប្រែក្លាយពីប្រទេសដែលធ្លាប់តែរងគ្រោះ ដោយសារមីន ទៅជាអ្នកចូលរួមវិភាគទានយ៉ាងសកម្ម ដល់សកម្មភាពកំចាត់មីនសកលលោក៕