* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រសួងបរិស្ថាន តម្រូវឱ្យរោងចក្របោកគក់របស់ក្រុមហ៊ុន W.L Wei Lian Garment Co., Ltd នៅខេត្តកំពង់ស្ពឺ បញ្ឈប់ជាបន្ទាន់សកម្មភាពដុត កម្ទេចក្រណាត់ នៅក្នុងឡចំហាយ និងគោរពច្បាប់បរិស្ថាន

24-08-2025 11:22

(កំពង់ស្ពឺ)៖ ក្រសួងបរិស្ថាន បានចាត់វិធានការច្បាប់ ដល់រោងចក្របោកគក់របស់​ក្រុម​ហ៊ុន W.L Wei Lian Garment Co., Ltd នៅភូមិបុស្សតានៃ ឃុំកាហែង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ដែលបានបង្កឱ្យមានការបំពុលខ្យល់ ចេញពីបំពង់ផ្សែងឡ​ចំហាយ ឱ្យបញ្ឈប់ជាបន្ទាន់សកម្មភាពដុតកម្ទេចក្រណាត់នៅក្នុងឡចំហាយ។ ក្រុម​ហ៊ុន ក៏ទទួងរងពិន័យអន្ដរការណ៍ ចំពោះសកម្មភាពលើ្មសទៅនឹងមាត្រា១៧៣ មាត្រា៦៦៨ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។ លើសពីនេះ ក្រុមហ៊ុនត្រូវកែសម្រួល​ឡចំហាយ ឱ្យត្រូវតាមស្តង់ដារ នៃការបញ្ចេញសារធាតុពុលខ្យល់ មុនដំណើរការ​បន្ត​ទៀត។

ក្រសួងបរិស្ថាន បានតម្រូវឱ្យក្រុមហ៊ុនរៀបចំកិច្ចសន្យាការពារបរិស្ថាន និងលិខិត​អនុ​ញ្ញាត​បញ្ចេញ​សំណល់ពាក់ព័ន្ធនឹងក្រសួងបរិស្ថាន និង ត្រូវរៀបចំឱ្យមានរោងសម្រាប់​ទុកដាក់សំណល់ផេះ ឱ្យបានត្រឹមត្រូវ ដោយជៀសវាងទុកដាក់ចោលនៅទីវាល ដែល​អាច​បង្កឱ្យមានផលប៉ះពាល់ដល់បរិស្ថាន ឱ្យបានរួចរាល់ក្នុងរយៈពេល ៣ខែ ជាកំហិត។

ជាមួយគ្នានេះ ក្រុមហ៊ុនត្រូវធានាថា អាងប្រព្រឹត្តិកម្មសំណល់រាវដំណើរការត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស និងត្រូវបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យគុណភាព​ទឹក​ផង​ដែរ។

សូមបញ្ជាក់ថា ក្រុមការងារក្រសួងបរិស្ថាន ដឹកនាំដោយលោក ឡៅ គឹមឈី អនុប្រធាន​នាយកដ្ឋានអធិការកិច្ចនិងពង្រឹងការអនុវត្តច្បាប់ នៃអគ្គនាយកដ្ឋាន​គាំពារបរិស្ថាន ដោយ​មានការចូលរួមពីមន្ត្រីនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ និងអាជ្ញាធរមូលដ្ឋាន នៅនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ បានចុះធ្វើការត្រួតពិនិត្យទីតាំងរោងចក្រ​បោក​គក់ របស់ក្រុមហ៊ុន W.L Wei Lian Garment Co., Ltd នៅភូមិបុស្សតានៃ ឃុំ​កាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលបានបង្កឱ្យមានការបំពុលខ្យល់ចេ​ញ​ពីបំពង់​ផ្សែងឡចំហាយ។

ក្រុមការងារបានពិនិត្យឃើញ មានផ្សែងចេញពីបំពង់ឡចំហាយ មានពណ៌ក្រម៉ៅ និងមាន​ក្លិនតិចៗ។ លើសពីនេះ ឡចំហាយដំណើរការដោយប្រើប្រាស់អុសដុត លាយជាមួយកម្ទេចក្រណាត់។ ក្រុមការងារបានធ្វើតេស្ដសារធាតុ បំពុលខ្យល់ ពីបំពង់ផ្សែងឡចំហាយ ដោយប្រើប្រាស់ឧបករណ៍ Testo 350 ដែលទទួលបានលទ្ធផលឃើញថា បារ៉ាម៉ែត្រចំនួន២ឃើញថា មានកម្រិតលើសស្តង់ដា គឺ CO និង SO2។ បារ៉ាម៉ែត្រត្រូវបានរកឃើញ CO=២៥៦១ppm ដោយធៀបជាមួយស្ដង់ដាបញ្ចេញសារធាតុបំពុលខ្យល់ CO=១០០០ppm និងSO2=៦២០ppm ដោយធៀបជាមួយស្ដង់ដាបញ្ចេញ សារធាតុបំពុលខ្យល់ SO2=៥០០ppm។ លើសពីនេះក្រុមការងារបានរកឃើញ អំពីការទុកដាក់សំណល់រឹង រាវ មិនទាន់បានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសបរិស្ថាន និងច្បាប់ផងដែរ៕