* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្មេងទំនើង២ក្រុម កាប់គ្នានៅភ្នំពេញ ត្រូវកម្លាំងអាវុធហត្ថតាមចាប់មកវិញចេញពីខេត្តមួយទៅខេត្តមួយ បាន៦នាក់

25-08-2025 09:38

(ភ្នំពេញ)៖ នៅយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលព័ត៌មានពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់១២៩១ ស្តីពីករណីក្មេងទំនើងជាង១០នាក់ បានកាប់គ្នា នៅចំណុចផ្លូវម៉ៅសេទុងកែងផ្លូវមុន្នីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន ហើយគេចខ្លួនបាត់អស់បន្សល់ទុក ម៉ូតូ01គ្រឿង ម៉ាកC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1R-8659 ត្រូវបានកាប់បំផ្លាញ។

បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌចំការមន បានចុះអន្តរាគមន៍ភ្លាមៗ និងឃាត់ខ្លួនបានអ្នកពាក់ព័ន្ធម្នាក់ឈ្មោះ លីម បញ្ញា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ ដឹកជញ្ជូន។

នៅវេលាម៉ោង ១៤៖៣០នាទី ថ្ងៃទី២១ ខែសីហា​ ឆ្នាំ២០២៥ កម្លាំងជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ បានពន្លាតដែនសមត្ថកិច្ចដល់ខេត្តកំពង់ចាម សហការជាមួយអាវុធហត្តខេត្តកំពង់ចាម និងកម្លាំងជំនាញ អាវុធហត្ថស្រុកកងមាស រកឃើញអ្នកពាក់ព័ន្ធ ចំនួន៣នាក់បន្ថែម ១៖ឈ្មោះ ម៉ៅ រិទ្ធធា អាយុ២៣ឆ្នាំ មុខរបរ អ្នកដឹកជញ្ជូន, ២៖ឈ្មោះ លីម សៀវម៉េង អាយុ២១ឆ្នាំ មុខរបរអ្នកដឹកជញ្ជូន, ៣៖ឈ្មោះ ហេង រិទ្ធិសាក់ អាយុ២៣ឆ្នាំ មុខរបរអ្នកដឹកជញ្ជូន។ នៅវេលាម៉ោង ១៣៖៣០នាទី ក្នុងថ្ងៃទី២២ ខែសីហា​ ឆ្នាំ២០២៥ កម្លាំងជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ បានបន្តពន្លាតដែនសមត្ថកិច្ចដល់ខេត្តតាកែវ ដោយសហការណ៍ជាមួយកម្លាំងជំនាញ កងរាជអាវុធហត្ថ​ខេត្តតាកែវ​ និងអាវុធហត្ថក្រុងដូនកែវ រកឃើញអ្នកពាក់ព័ន្ធម្នាក់ទៀត ឈ្មោះ ជុំ សុមុន្នី អាយុ២៥ឆ្នាំ មុខរបរអ្នកដឹកជញ្ជូន។ នៅវេលាម៉ោង១៦៖៤០នាទី ក្នុងថ្ងៃទី២២ ខែសីហា​ ឆ្នាំ២០២៥ កម្លាំងជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ រកឃើញអ្នកពាក់ព័ន្ធម្នាក់ទៀត ឈ្មោះ ធា លីហ័ង អាយុ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ព្រមជាមួយដាវ១ដើម នៅបន្ទប់ជួល ចំណុចផ្លូវនរោត្តម ភូមិ១៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ក្រោមវិធានការជំនាញ ក្មេងទំនើងទាំង៦នាក់ បានសារភាពឲ្យដឹងដូចៗគ្នាថា ពួកខ្លួនពិតជាបានពាក់ព័ន្ធក្នុងអំពើហិង្សាទៅវិញទៅមក និងធ្វើឲ្យខូចខាតដោយចេតនានូវម៉ូតូចំនួន ១គ្រឿង ដូចការរៀបរាប់ខាងលើ ប្រាកដមែន។

ក្មេងទំនើងទាំង៦នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯបក្ខពួកដែលមានពាក់ព័ន្ធក្នុងអំពើហិង្សាខាងលើ ហើយកំពុងរត់គេចខ្លួន សមត្ថកិច្ចជំនាញអាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត៕