* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ចាប់ខ្លួនស្ដ្រីម្នាក់ដែលជំនាញលក់ដីខ្យល់ និងបោកប្រាស់ពលរដ្ឋនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

26-08-2025 12:29

(កំពង់ស្ពឺ)៖ ស្ដ្រីម្នាក់ដែលជំនាញលក់ដីខ្យល់ និងបោកប្រាស់ប្រជាពលរដ្ឋជាច្រើននាក់ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាប់ខ្លួនបញ្ជូនទៅពន្ធនាគារ បន្ទាប់ពីរត់គេចខ្លួនកាលពីពេលកន្លងទៅ។

ថ្លែងប្រាប់ភ្នាក់ងារ Fresh News សមត្ថកិច្ចបានបញ្ជាក់នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ ស្ដ្រីដែលជំនាញបោកប្រាស់ប្រជាពលរដ្ឋករណីទិញលក់ដីខ្យល់នោះឈ្មោះ ទិត្យ ស៊ីណា អាយុ​៦៣ឆ្នាំ​ មានទីលំ​នៅភូមិទី​៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់​ស្ពឺ។

ការចាប់ខ្លួននេះ ដោយអនុវត្ដតាមការដឹកនាំបញ្ជាពីលោ​កឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបា​លខេត្ដកំព​ង់ស្ពឺ និងធ្វើឡើងតាមដីកាបង្គាប់ឲ្យខ្លួន ពីបទឆបោក កា​លពីថ្ងៃ​ទី១៤​ ខែមិថុនា​ ឆ្នាំ២០២០ របស់ចៅក្រមស៉ើបសួរ នៃសាលាដំបូងខេត្តកំពង់ស្ពឺ លោក ហោ ចាន់ពិសី។

តាមការបញ្ជាក់ពីសមត្ថកិច្ចមូលដ្ឋានឲ្យដឹង​ថា មុខសញ្ញាខាងលេីតែងតែ​គេ​ចខ្លួនមិននៅក្នុងមូលដ្ឋាននោះទេ​ កន្លងមកជនខាងលេីធ្លាប់មា​នរឿងរ៉ាវពាក់ព័ន្ធករណីផ្សេងទៀតដែលនាំឲ្យស​មត្ថកិច្ច មិនអាចអនុវត្ដដីកាបាន។ ក្រោយសមត្ថកិច្ចអនុវត្ដដីកាបង្គាប់ឲ្យចាប់ខ្លួនរួចបានបញ្ជូនស្រ្ដីខា​ងលេីទៅកាន់សាលាដំបូងខេត្ដបន្ដនី​តិវិធី​ និងប​ញ្ជូនទៅពន្ធនាគារខេត្ដកំពង់ស្ពឺ រង់ចាំដំណេីរការ​តាមផ្លូវច្បាប់ដេីម្បីបញ្ឈប់សកម្មភាពនេះមិនបន្ដកេីតមានជាបន្ដទៀត។

ពលរដ្ឋដែលធ្លាប់រងគ្រោះ បានលើកឡើងថា ស្រ្តីជាជនល្មើសបានលក់ដីឲ្យពួកគាត់ហើយ បន្ទាប់បានយកដីនោះទៅលក់ឲ្យអ្នកផ្សេងៗ បន្តរហូតមានអ្នកចាញ់បោកជាច្រើននាក់ហើយបន្តរត់គេចខ្លួនរហូត ទើបពេលកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានចាត់ការចាប់បាន។ ពួកគាត់បានសំណូមពរសុំច្បាប់ចាត់ការស្ត្រីរូបនេះឲ្យសមតាមបទល្មើសដែលបានប្រព្រឹត្តកន្លងមក៕