* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រុមការងារចម្រុះតែមប្រិ៍អាករបារី បានធ្វើការចុះបង្ក្រាបលើអាជីវកម្មដ្ឋាន ដែលមានស្តុក និងចែកចាយបារីខុសច្បាប់

26-08-2025 18:43

(ភ្នំពេញ-បន្ទាយមានជ័យ)៖ ក្រុមការងារចម្រុះដើម្បីត្រួតពិនិត្យកាតព្វកិច្ចបិទតែមប្រិ៍អាករសម្រាប់បារី (ក្រុមការងារចម្រុះតែមប្រិ៍) របស់អគ្គនាយកដ្ឋានពន្ធដារ (អពដ) និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) ដឹកនាំដោយលោក នូ ស៊ីថា ប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើសគយនៃអគរ និងជាអនុប្រធានអចិន្ត្រៃយ៍នៃក្រុមការងារចម្រុះតែមប្រិ៍ និងលោក ម៉ឹង សុខឡៅ អនុប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ នៃ អពដ និងជាអនុប្រធានក្រុមការងារចម្រុះតែមប្រិ៍ ដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងខេត្តបន្ទាយមានជ័យ ព្រមទាំងកិច្ចសហការពីកងកម្លាំងសមត្ថកិច្ចចម្រុះ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ បានធ្វើការចុះបង្ក្រាបលើអាជីវកម្មដ្ឋាន ដែលមានស្តុក និងចែកចាយបារីខុសច្បាប់ ចំនួនបីទីតាំង ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តបន្ទាយមានជ័យ កាលពី ថ្ងៃទី១៣-១៤ ខែសីហា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ។

ក្នុងប្រតិបត្តិការខាងលើ ក្រុមការងារចម្រុះតែមប្រិ៍ បានរកឃើញបារីខុសច្បាប់មិនមានបិទតែមប្រិ៍អាករបារីដូចជា ESSE (KT&G), ZEST YOGO (KT&G), HERO, TEXAS, 5 Virginia Gold។

ក្រុមការងារចម្រុះតែមប្រិ៍ បានធ្វើការបង្ក្រាបភ្លាមៗ លើអាជីវកម្មដ្ឋាន ដែលមានស្តុក និងចែកចាយបារីខុសច្បាប់ ដោយបានរៀបចំកំណត់ហេតុដកហូតបារីខុសច្បាប់ទាំងនោះដើម្បីយកទៅរក្សាទុកជាបណ្តោះអាសន្ននៅមណ្ឌលឃ្លាំងគយរបស់ អគរ ដើម្បីចាត់ការបន្តតាមនីតិវិធី ហើយដោយមានការយល់ព្រម និងផ្តិតស្នាមមេដៃ ប្រគល់ជូនពីម្ចាស់អាជីវកម្មដ្ឋានផងដែរ។ ជាមួយគ្នានេះ ក្រុមការងារចម្រុះតែមប្រិ៍បានណែនាំឱ្យម្ចាស់អាជីវកម្មដ្ឋានទាំងបីត្រូវបញ្ឈប់ការទិញ លក់ និងចែកចាយបារីដែលមិនមានបិទតែមប្រិ៍អាករត្រឹមត្រូវ និងត្រូវសហការជាមួយក្រុមការងារក្នុងការផ្តល់ព័ត៌មានអំពីក្រុមហ៊ុន ឬជនណាដែលយកបារីខុសច្បាប់មកដាក់លក់ ឬចែកចាយ។

ឆ្លៀតក្នុងឱកាសនេះ អពដ បានអំពាវនាវដល់សាធារណជនឱ្យចូលរួមទិញ និងប្រើប្រាស់ទំនិញ ឬសេវាទាំងឡាយណាដែលមានប្រភពច្បាស់លាស់ ស្របច្បាប់ និងបានបង់ពន្ធត្រឹមត្រូវ ព្រោះក្រៅពីទទួលបានទំនិញ ឬសេវាដែលមានគុណភាពល្អ អ្នកប្រើប្រាស់ថែមទាំងបានចូលរួមចំណែកក្នុងការបង់ពន្ធជូនរដ្ឋ ដើម្បីប្រើប្រាស់ជាប្រយោជន៍សាធារណៈក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ និងជាពិសេសដើម្បីជួយពង្រឹងដល់ខឿនការពារជាតិ ប្រឆាំងនឹងសត្រូវឈ្លានពានទៀតផង។

អាជីវករ និងសាធារណៈជន បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះសកម្មភាពរបស់រដ្ឋាភិបាលដែលមានចំណាត់ការនីតិវិធីផ្លូវច្បាប់ទៅលើការចែកចាយ និងជួញដូរបារីខុសច្បាប់នៅលើទីផ្សារ និងស្នើឱ្យមានការចុះត្រួតពិនិត្យបង្ក្រាបបារីខុសច្បាប់ឲ្យបានជាញឹកញាប់ ដើម្បីធានានូវអនុលោមភាពទីផ្សារ និងការប្រកួតប្រជែងដោយស្មើភាព។

គួរបញ្ជាក់ថា តាមលទ្ធផលស្រាវជ្រាវពាណិជ្ជកម្មបារីខុសច្បាប់លើទីផ្សារកម្ពុជា ដោយវិទ្យាស្ថាន Kantar International ក្នុងឆ្នាំ២០២០ បានបង្ហាញថា មានបារីខុសច្បាប់ស្មើនឹង ១៨.៥% នៃទីផ្សារថ្នាំជក់កម្ពុជា ដែលធ្វើឱ្យបាត់បង់ចំណូលពន្ធរដ្ឋ ប្រមាណជា ១០លានដុល្លារ សហរដ្ឋអាមេរិក ក្នុងមួយឆ្នាំៗ ពោលគឺស្មើនឹងប្រមាណជិត ៥០លានដុល្លារសហរដ្ឋអាមេរិក ក្នុងរយៈពេល៥ឆ្នាំ គិតពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៥នេះ ក្នុងករណីកំណើនអត្រាបារីខុសច្បាប់គេចពន្ធកាន់តែកើនឡើងបែបនេះ។ ជាលទ្ធផល រដ្ឋាភិបាលអាចនឹងបាត់បង់ចំណូលប្រមាណប្រហែលជា ១០០លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងរយៈពេល ៥ឆ្នាំខាងមុខ ពោលគឺគិតត្រឹមឆ្នាំ២០៣០ បើអត្រាបារីខុសច្បាប់នៅតែបន្តកើនឡើង។

ដោយឡែកផ្អែកតាមលទ្ធផល នៃការស្រាវជ្រាវរបស់សាកលវិទ្យាល័យភ្នំពេញ ឆ្នាំ២០២០ ក៏បានរកឃើញថា ក្នុងចំណោមបារីនាំចូលទាំងអស់ ដែលកំពុងដាក់លក់នៅលើទីផ្សារកម្ពុជា មានបារី ២៨ % មិនមានបិទតែមប្រិ៍ពន្ធរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករសោះឡើយ។ បារីទាំងនោះមានដូចជាបារីម៉ាក ESSE, Hero, Oris និង Gold Seal ជាដើម៕