* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ រយៈពេល១ខែ នៃការអនុវត្តបទឈប់បាញ់ ទោះបីជាស្ថានភាពនៅផុយស្រួយ ប៉ុន្តែក៏សម្រេចនូវលទ្ធផលជាវិជ្ជមានជាបន្តបន្ទាប់ បញ្ចៀសបាននូវការផ្ទុះអាវុធរហូតដល់សព្វថ្ងៃ

29-08-2025 08:48

(ភ្នំពេញ)៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា រយៈពេល១ខែ នៃការអនុវត្តបទឈប់បាញ់ ទោះបីជាស្ថានភាពនៅផុយស្រួយ ក៏ប៉ុន្តែមានកិច្ចខិតខំប្រឹងប្រែងដែលសម្រេចនូវលទ្ធផលជាវិជ្ជមានជាបន្តបន្ទាប់ ដោយបញ្ចៀសបាននូវការផ្ទុះអាវុធរហូតដល់សព្វថ្ងៃ។

លោក ប៉ែន បូណា​ លើកឡើងបែបនេះ នៅក្នុងឱកាសសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»​ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ដោយលោកបញ្ជាក់ដូច្នេះថា៖ «រយៈពេល១ខែ នៃការអនុវត្តបទឈប់បាញ់ ទោះបីជាស្ថានភាពនៅផុយស្រួយ ក៏ប៉ុន្តែមានកិច្ចខិតខំប្រឹងប្រែងជាច្រើនត្រូវបានធ្វើឡើង ទាំងភាគីកម្ពុជា ថៃ និងភាគីពាក់ព័ន្ធ ដោយសម្រេចនូវលទ្ធផលជាវិជ្ជមានជាបន្តបន្ទាប់ ដោយបញ្ចៀសបាននូវការផ្ទុះអាវុធរហូតដល់សព្វថ្ងៃ»។

លទ្ធផលវិជ្ជមានទាំងនោះមានដូចជា កិច្ចប្រជុំ GBC កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ ដោយសម្រេចបានលទ្ធផល១៣ចំណុច, កិច្ចប្រជុំ RBC ចំនួន៤លើក ដែលទទួលបានលទ្ធផលឯកភាពគ្នាជាច្រើន ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរ ដោះស្រាយបញ្ហា បន្ធូរបន្ថយភាពតានតឹង បញ្ចៀសនូវផ្ទុះអាវុធ។ ក្រៅពីនោះ ប្រទេសទាំងពីរ ក៏បានរៀបចំដំណើរទស្សនកិច្ចអង្គទូត និងក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្ន IOT ដែលមានសមាសភាពចូលរួមដោយអនុព័ន្ធយោធាប្រទេសនីមួយ ដែលបានរៀបចំជាច្រើនឡើងចុះពិនិត្យព្រំដែនដែលមានជម្លោះ ដើម្បីពិនិត្យមើលជាក់ស្តែង និងធ្វើជាសាក្សី។ បន្ថែមពីនេះ ថ្នាក់ដឹកនាំកំពូលកម្ពុជា ថៃ និងម៉ាឡេស៊ី តែងតែទាក់ទងគ្នាជាបន្តបន្ទាប់ ដើម្បីជជែកដោះស្រាយបញ្ហានានា ក្នុងន័យបញ្ចៀសភាពតានតឹង ធ្វើយ៉ាងណាឱ្យបទឈប់បាញ់ ឱ្យស្ថិតនៅជាធរមាន។

លោក ប៉ែន​ បូណា បានបន្តបង្ហាញអំពីសាមគ្គីភាពដ៏រឹងមាំរបស់ប្រជាពលរដ្ឋខ្មែរក្នុង និងក្រៅប្រទេស ក្នុងការការពារសន្តិភាព ទាមទារឱ្យដោះលែងយោធិនទាំង១៨នាក់ ក៏ដូចជាការពារបូរណភាពទឹកដីរបស់ខ្លួន ដោយភាពថ្លៃថ្នូរ អហិង្សា និងការអត់ធ្មត់ខ្ពស់ ដែលលោកចាត់ទុកថា ស្មារតីនេះស័ក្តិសមជាប្រជាពលរដ្ឋនៃប្រទេសដែលមានអរិយធមខ្ពង់ខ្ពស់ មានវប្បធម៌ដ៏ចំណាស់ និងមានសីលធម៌ល្អ។

លោកបានចោទជាសំណួរថា ប្រសិនបើគ្មានកិច្ចព្រមព្រៀងឈប់បាញ់កើតឡើង ឬកិច្ចព្រមព្រៀងនេះត្រូវបានខូចខាតទៅវិញ ហើយការប្រយុទ្ធគ្នានៅតែបន្តរហូតដល់សព្វថ្ងៃ តើសោកនាដកម្មមានទំហំធំធេងប៉ុណ្ណា សម្រាប់ប្រទេសជាតិ និងប្រជាជនទាំងសងខាង។ លោកបន្តថា សំណួរនេះអាចឱ្យយើងយល់បានពីតម្លៃឈប់បាញ់ និងពីតម្លៃនៃកិច្ចខិតខំប្រឹងប្រែងប្រកបដោយការអត់ធ្មត់របស់គ្រប់ភាគីទាំងអស់ ជាពិសេសការអត់ធ្មត់របស់ថ្នាក់ដឹកនាំ ដែលតែងតែចាត់ទុកសន្តិភាព និងសេចក្តីសុខរបស់ប្រជាពលរដ្ឋជាអាទិភាពចម្បងបំផុត ដូច្នេះការផ្តល់ទំនុកចិត្តលើរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំដែលពលរដ្ឋខ្មែរក្នុងនិងក្រៅប្រទេសបានកំពុងធ្វើនៅពេលនេះ គឺជារឿងមួយដ៏ត្រឹមត្រូវបំផុត ពីព្រោះថ្នាក់ដឹកនាំរបស់យើង នៅពេលធ្វើការសម្រេចចិត្តលើរឿងអ្វីមួយក៏ដោយ គឺប្រកបដោយាករទទួលខុសត្រូវខ្ពស់បំផុត ដើម្បីការពារផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ៕