* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ឧកញ៉ា ប៉ិច បូឡែន ប្រកាសផ្តល់ជូនអាហារូបករណ៍ដល់យុវសិស្សដែលមានម្ដាយជាជនជាតិខ្មែរ និងឪពុកជាជនជាតិថៃ ដែលត្រូវប៉ូលីសថៃបណ្ដាញចេញពីសាលា

29-08-2025 09:47

(ភ្នំពេញ)៖ ឧកញ៉ា ប៉ិច បូឡែន អគ្គនាយក ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប និងជាទីប្រឹក្សាក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាស ផ្តល់ជូនអាហារូបករណ៍ជូនដល់យុវសិស្សដែលមានម្ដាយជាជនជាតិខ្មែរ និង ឪពុកជាជនជាតិថៃ ដែលត្រូវប៉ូលីសថៃបណ្ដាញចេញពីសាលាកាលពីប៉ុន្មានថ្ងៃមុននេះ។

បន្ថែមពីនេះ លោកឧកញ៉ា ក៏បានសន្យាផ្តល់ជូនឱកាសការងារជូនដល់ស្រ្តីជាម្ដាយ និងបុរសជាឪពុកជនជាតិថៃផងដែរដោយមិនរើសអើងជាតិសាសន៍ប្រសិនបើពួកគាត់សម្រេចចិត្តចូលមករស់នៅក្នុងប្រទេសកម្ពុជាវិញ។

តាមការចេញផ្សាយរបស់សារព័ត៌មានថៃ Khaosod នាថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា គ្រូបង្រៀនម្នាក់ នៅខេត្ត Surin នៃប្រទេស បាន អះអាងថា មានការចាប់ខ្លួនកូនសិស្សអាយុ១៣ឆ្នាំម្នាក់ ក្រោមការចោទប្រកាន់ថា ក្មេងម្នាក់នោះគឺជាជនអន្តោប្រវេសន៍ខុសច្បាប់។ កូនសិស្សរូបនោះ ដែលមានម្តាយជាជនជាតិខ្មែរ និងឪពុកចុងជាជនជាតិថៃ ត្រូវបានប៉ូលិសឃាត់ខ្លួន នៅឯសាលារៀន កាលពីថ្ងៃពុធ ដើម្បីគ្រោងបណ្តេញចេញពីប្រទេស៕