* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា រៀបចំកម្មវិធីបណ្តុះបណ្តាល ពីការអនុវត្តកាតព្វកិច្ចជាក់ស្តែង របស់បុគ្គលរាយការណ៍ ក្នុងវិស័យល្បែងពាណិជ្ជកម្ម

29-08-2025 11:41

(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានរៀបចំកម្មវិធីបណ្តុះបណ្តាល ស្តីពីការអនុវត្តកាតព្វកិច្ចជាក់ស្តែង របស់បុគ្គលរាយការណ៍ ក្រោមច្បាប់ស្តីពីការប្រឆាំងការសម្អាត ប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងច្បាប់ ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ នៅក្នុងវិស័យល្បែងពាណិជ្ជកម្ម ដោយមានការចូលរួមពីមន្ត្រីជំនាញរបស់ គ.ល.ក., តំណាងក្រសួងយុត្តិធម៌, តំណាងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា, តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ និងអភិបាលក្រុមហ៊ុន, នាយកគ្រប់គ្រងទូទៅ, មន្ត្រីប្រតិបត្តិ មកពីក្រុមហ៊ុនកាស៊ីណូចំនួន ១៩ សរុបចំនួន ៤៨រូប។

គោលបំណង នៃកម្មវិធីបណ្តុះបណ្តាលខាងលើ គឺដើម្បីពង្រឹង និងលើកកម្ពស់ការយល់ដឹងអំពី ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ, ជំរុញអនុលោមភាព និងចែករំលែកបទពិសោធន៍ ដល់កម្មសិទ្ធិករ និង/ឬប្រតិបត្តិករកាស៊ីណូ ដែលជាបុគ្គលរាយការណ៍ក្នុងវិស័យល្បែងពាណិជ្ជកម្ម ក្នុងការ អនុវត្តកាតព្វកិច្ចនានាស្របតាមច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងច្បាប់ ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។

កម្មវិធីបណ្តុះបណ្តាល ត្រូវបានរៀបចំឡើងក្រោមប្រធានបទសំខាន់ៗដូចជា ខ្លឹមសារនៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្ម និងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ, ការអនុវត្តជាក់ស្តែង, នីតិវិធីនៃការស្រាវជ្រាវ និងស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ក្នុងកាស៊ីណូ, ការទប់ស្កាត់រាល់សកម្មភាព សម្អាតប្រាក់ក្នុងកាស៊ីណូ, វិធីសាស្ត្រសម្អាតប្រាក់របស់ឧក្រិដ្ឋជនក្នុងគ្រឹះស្ថានល្បែងពាណិជ្ជកម្ម, វិធានការ ការពារ, ទប់ស្កាត់ និងលុបបំបាត់សកម្មភាពសម្អាតប្រាក់ក្នុងកាស៊ីណូ, នីតិវិធីដាក់ និងដកឈ្មោះបុគ្គល ឬ អង្គភាពចេញពីបញ្ជីរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ និងតុលាការ, វិធីសាស្ត្រសម្រាប់ ផ្ទៀងផ្ទាត់ឈ្មោះបុគ្គល ឬអង្គភាពដែលមានក្នុង UN Consolidated List, ការស៊ើបអង្កេតហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ, ការបង្កក និងការរឹបអូសទ្រព្យសម្បត្តិរបស់បុគ្គល ឬអង្គភាពដែលត្រូវបានដាក់ឈ្មោះក្នុងបញ្ជីរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ និងចែករំលែកអំពី នីតិវិធីនៃការប្រើប្រាស់ និងការចាត់ចែងទ្រព្យសម្បត្តិបង្កកផងដែរ៕