* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ពលរដ្ឋភៀសសឹក៖ «ខ្ញុំធ្លាប់ឆ្លងកាត់គ្រាប់ផ្លោងរួចហើយ ខ្ញុំមិនចង់ឃើញការព្រាត់ប្រាស់កូនកំព្រា ស្ត្រីមេម៉ាយ មនុស្សពិកាទេ កម្ពុជា ត្រូវការសន្តិភាព»

29-08-2025 14:14

(ព្រះវិហារ)៖ ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មានមកពីតំបន់អាស៉ី ដែលចុះទៅសម្ភាស និងផ្តិតយករូបភាពនៅជំរុំភៀសសឹក ក្នុងវត្តពោធិ៍ ៥០០០ដើម ខេត្តព្រះវិហារ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ប្រជាពលរដ្ឋដែលជាជនភៀសសឹករត់គេចពីគ្រាប់កាំភ្លើងបាញ់ស្រោច និងយន្តហោះទម្លាក់គ្រាប់ដែលភាគីថៃ ប្រើប្រាស់ក្នុងជម្លោះព្រំដែនជាមួយកម្ពុជា បានរៀបរាប់ទាំងទឹកភ្នែកថា ពួកគាត់មានវ័យចំណាស់ និងបានឆ្លងកាត់គ្រាប់ផ្លោងរួចទៅហើយ ដូច្នេះ ពួកគាត់មិនចង់លឺ មិនចង់ឃើញស្ថានភាពនេះកើតឡើងនោះទេ និងមិនចង់ឃើញការព្រាត់ប្រាស់សាច់ញាតិ កូនៗត្រូវកំព្រាឪពុក ម្តាយ ស្ត្រីមេម៉ាយ មនុស្សត្រូវធ្លាក់ខ្លួនពិកានោះទេ ប្រទេសកម្ពុជា ត្រូវការសន្តិភាព និងស្អប់សង្គ្រាម។

រៀបរាប់នៅក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានអន្តរជាតិ ចែញពីជំរុំភៀសសឹក លោកស្រី វ៉ាន់ គឹមយ៉ាន អាយុ៦៣ឆ្នាំ រស់នៅភូមិតេជោធម្មជាតិ បានថ្លែងថា នៅថ្ងៃដែលមានការផ្ទុះអាវុធដាក់គ្នារវាងកងទ័ពកម្ពុជា និងថៃ បានធ្វើឱ្យប្រជាពលរដ្ឋរស់នៅតាមព្រំដែនភ័យតក់ស្លូតយ៉ាងខ្លាំង ជាពិសេសខ្លួនគាត់ផ្ទាល់ដែលពីអតីតកាលបានឆ្លងកាត់ស្នូលគ្រាប់កាំភ្លើងដោយសារតែភ្លើងសង្គ្រាមជាដើម។

«ខ្ញុំសូមឱ្យសមាជិកអាស៊ាន និងប្រទេសលើពិភពលោកមេត្តាជួយអន្តរាគមន៍ឱ្យបានឆាប់រហ័ស ដើម្បីបិទបញ្ចប់បញ្ហាដើម្បីឱ្យប្រជាពលរដ្ឋអាចវិលទៅលំនៅឋានវិញ និងបញ្ចប់សង្គ្រាមវិលទៅដូចដើមវិញ ខ្មែរមិនចង់បានសង្គ្រាមនោះទេ»។ នេះជាការលើកឡើងបន្ថែមរបស់លោកស្រី គឹមយ៉ាន។

លោកស្រី វ៉ាន់ គឹមយ៉ាន បានថ្លែងថា បញ្ហាជម្លោះព្រំដែនជាមួយថៃ កងទ័ពថៃបានទម្លាក់គ្រាប់បែកមកចំផ្ទះសម្បែង បំផ្លាញភូមិឋាន ជាពិសេសគឺធ្វើស្លាប់ប្រជាជនស្លូតត្រង់ កងទ័ពបានពលី និងធ្វើឱ្យព្រាតប្រាស់សាច់ញាតិកូនត្រូវកំព្រាឪពុក ប្រពន្ធត្រូវមេម៉ាយ។

រៀបរាប់ទឹកភ្នែករលីងរលោង ស្ត្រីវ័យចំណាស់ បានទទូចយ៉ាងដូច្នេះថា៖ «សូមឱ្យថៃ ឈប់ទន្ទ្រានទឹកដីកម្ពុជាទៀតទៅ សូមឱ្យអស់លោក សហគមន៍អន្តរជាតិជួយប្រទេសខ្មែរ ផង ព្រោះខ្មែរធ្លាប់ឆ្លងកាត់សង្គ្រាម កុំធ្វើបាបខ្មែរពេក កូនចៅគ្មានក្តីសុខទេ ក្មេងមិនបានចូលរៀន។ ខ្មែរចង់បានសន្តិភាពណាស់ ខ្មែរស្អប់សង្គ្រាម ពីព្រោះឆ្អែតឆ្អន់នឹងសង្គ្រាម»។

ចំណែកលោក វង់ សារឿន អាយុ៧២ឆ្នាំ ដែលជនភៀសសឹករត់ចេញពីផ្ទះសម្បែងជាមួយគ្រួសារ នៅភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត បានថ្លែងថា ពួកគាត់ធ្លាប់តែរស់នៅដោយសុខស្រួល ជួបជុំក្រុមគ្រួសារយ៉ាងមានកក់ក្តៅ ប៉ុន្តែ ស្រាប់តែស្ថានការណ៍ព្រំដែនមានការប្រែប្រួលធ្វើឱ្យពួកគាត់ រួមជាមួយអ្នកភូមិជាច្រើនគ្រួសារ បានភៀសខ្លួនមករកទីមានសុវត្ថិភាព។

លោក សាវឿន បានរៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំបានរត់គេចពីសង្គ្រាម មករកទីមានសុវត្ថិភាព ដើម្បីគេចឱ្យផុតពីគ្រោះថ្នាក់ដោយសារសង្គ្រាម មុនមានសង្គ្រាមប្រជាពលរដ្ឋរា់នៅដោយសុខសាន្ត សង្ឃឹមថាសន្តិភាពនឹងមានឆាប់ ដើម្បីឱ្យពួកខ្ញុំអាចវិលទៅលំនៅឋានវិញ ដើម្បីប្រកបរបរចិញ្ចឹមជីវិត»។

ជាមួយគ្នានេះដែរ លោក វង់ សាវឿន បានអំពាវនាវដល់សហគន៍អន្តរជាតិ សមាជិកអាស៊ាន និងអង្គការសហប្រជាជាតិ សូមប្រញាប់ចូលអន្តរាគមន៍ឱ្យបានឆាប់រហ័ស ដើម្បីបញ្ចាប់បញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ជាពិសេសធ្វើយ៉ាងឱ្យថៃ គោរពឱ្យបាននូវបទឈប់បាញ់ដែលខ្លួនព្រមព្រៀមគ្នាជាមួយនៅចំពោះសហរដ្ឋមេរិក និងប្រទេសម៉ាឡេស៉ី កាលពីពេលថ្មីៗនេះ។

បើតាមលោក ណុប វុទ្ធី អភិបាលរងខេត្តព្រះវិហារ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានអន្តរជាតិថា អាជ្ញាធរខេត្ត រាជរដ្ឋាភិបាល កាកបាទក្រហមកម្ពុជា ព្រមទាំងគ្រប់ភាគីពាក់ព័ន្ធបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីបញ្ហាសុខទុកពលរដ្ឋភៀសសឹក។ ខណៈបច្ចុប្បន្ននេះ នៅទូទាំងខេត្តមានជំរុំភៀសសឹកចំនួន១៥ទីតាំង និងមានប្រជាពលរដ្ឋភៀសសឹក កំពុងបន្តស្នាក់នៅបណ្តោះអាសន្នប្រមាណ២ម៉ឺននាក់។

លោកអភិបាលរងខេត្តព្រះវិហារ បានឱ្យដឹងថា ដោយឡែកសម្រាប់ជំរុំភៀសសឹក វត្តពោធិ៍ ៥០០០ដើម គឺបច្ចុប្បន្ននេះ មានពលរដ្ឋភៀសសឹកកំពុងស្នាក់នៅបណ្តោះអាសន្ន ប្រមាណ២០០០គ្រួសារ និងមានប្រមាណ ៧០០០នាក់ មកពីភូមិចំនួន៦ ដែលប្រឈមខ្ពស់ដោយសារជម្លោះព្រំដែន។

គួរដឹងថា ការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដោយបានរាលដាលទៅកាន់ចំណុចផ្សេងៗទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការប្រយុទ្ធគ្នានេះបានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន នៅចំណុចប្រាសាទតាមាន់៕