* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ទឹកជំនន់បន្តវាយប្រហារធ្ងន់ធ្ងរ ផ្លូវជាតិបាក់ស្រុត មនុស្សមួយចំនួនស្លាប់ និងបាត់ខ្លួន ស្របពេលនាយករដ្ឋមន្រ្តីថៃធ្លាក់ចេញពីតំណែង !

29-08-2025 19:09

(បាងកក)៖ ទឹកជំនន់ភ្លាមៗបានវាយប្រហារយ៉ាងធ្ងន់ធ្ងរទៅលើខេត្តមួយចំនួនរបស់ប្រទេសថៃ ដោយបានប៉ះពាល់ដល់ស្រុក-ឃុំ និងភូមិប្រជាជនយ៉ាងច្រើន។ នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន ក្នុងស្រុកថៃ។
គ្រោះធម្មជាតិនេះ ក៏បានបណ្តាលឱ្យមនុស្សមួយចំនួនស្លាប់ និងកំពុងបាត់ខ្លួន ព្រមទាំងបានបំផ្លាញផ្លូវជាតិលេខយ៉ាងធ្ងន់ធ្ងរ ដែលបានកាត់ផ្តាច់ស្រុកជាច្រើនពីការធ្វើដំណើរ។ យោងតាមរបាយការណ៍ចំណុចដែលរងការខូចខាតធ្ងន់ធ្ងរបំផុត គឺស្ពាន Huai Pong នៅលើផ្លូវជាតិលេខ ១០៨ ដែលបានបាក់ស្រុតប្រវែងជាង១០០ម៉ែត្រ។

ស្របពេលទឹកជំនន់បន្តវាយប្រហារធ្ងន់ធ្ងរ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥នេះ លោកស្រី Paetongtarn Shinawatra ដែលជាកូនស្រីរបស់អតីតនាយករដ្ឋមន្រ្តីថៃ លោក Thaksin Shinawatra ត្រូវបានដកហូតតំណែងនាយករដ្ឋមន្រ្តីជាផ្លូវការ ដោយតុលាការធម្មនុញ្ញនៃប្រទេសថៃ សម្រាប់ការរំលោភបំពានក្រមសីលធម៌នៃរដ្ឋធម្មនុញ្ញ បន្ទាប់ពីលោកស្រីឡើងកាន់អំណាចបានត្រឹម១ឆ្នាំ៕