* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ឆ្លើយតបនឹងការលើកឡើងរបស់ភាគីថៃ! អភិបាលខេត្តបន្ទាយមានជ័យ បញ្ជាក់ថា ពលរដ្ឋខ្មែរមិនអាចរើផ្ទះចេញ តាមការទាមទាររបស់ថៃទេ, អាជ្ញាធរ និងកម្លាំងនៅការពារប្រជាពលរដ្ឋ (Video inside)

29-08-2025 20:13

(បន្ទាយមានជ័យ)៖ ឆ្លើយតបនឹងការឡើងពាក់ ព័ន្ធនឹងការទាមទាររបស់ថៃ ដោយទាមទារឱ្យប្រជាពលរដ្ឋខ្មែររស់នៅភូមិព្រៃចាន់ និងភូមិ ជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ រើចេញពីលំឋាននោះ, លោក អ៊ុំ រាត្រី អភិអភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ត្រឡប់ទៅវិញថា រឿងនេះ គឺមិនអាចទៅរួចនោះទេ ពីព្រោះផ្ទះ និងដី គឺជាកម្មសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋខ្មែរ ដូច្នេះអាជ្ញាធរនឹងកងកម្លាំង នឹងនៅការពារពលរដ្ឋខ្មែរពីសកម្មភាពបណ្តេញពលរដ្ឋចេញលំនៅឋានលើដែនអធិបតេយ្យភាពរបស់កម្ពុជា។

ការបញ្ជាក់បែបនេះរបស់លោក អ៊ុំ រាត្រី បានធ្វើឡើងនៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ក្នុងឱកាសធ្វើបទបង្ហាញពីស្ថានការណ៍ព្រំដែននៅចំណុចភូមិព្រៃចាន់ និងភូមជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដែលត្រូវកងទ័ពថៃ រាយបន្លាលួសព័ទ្ធយកដី និងផ្ទះប្រជពលរដ្ឋខ្មែរ បន្ទាប់ពីបទឈប់បាញ់រវាងកងទ័ពទាំងពីរចូលជាធរមាន ជូនដល់ក្រុមអ្នកសារព័ត៌មានមកពីប្រទេសចិន សិង្ហបុរី ឥណ្ឌូនេស៉ី ម៉ាឡេស៉ី វៀតណាម ព្រមទាំងអ្នកសារព័ត៌មានកម្ពុជាជាច្រើននាក់។

លោក អ៊ុំ រាត្រី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ឱ្យរើរបៀបម៉េចបើដីផ្ទះ របស់ប្រជាពលរដ្ឋខ្មែរ តើឱ្យរើរបៀបម៉េច? ប្រជាពលរដ្ឋខ្មែរ មិនអាចរើចេញនោះទេ អាជ្ញាធរនឹងនៅការពារពួកគាត់ កងកម្លាំងនឹងការពារពួកគាត់ ពីព្រោះជាដីរបស់ពួកគាត់»។

លោកអភិបាលខេត្តបន្ទាយមានជ័យ បានបន្ថែមថា ដី និងផ្ទះជារបស់ប្រជាពលរដ្ឋខ្មែរ ជាសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរ ដូច្នេះ គឺមិនមាននរណាមានសិទ្ធិរើផ្ទះប្រជាពលរដ្ឋចេញនោះទេ។

ជាមួយគ្នានេះ លោកអភិបាលខេត្តបន្ទាយមានជ័យ បានសម្តែងការសោកស្តាយដោយសារតែភាគីថៃ មិនដែលបានឆ្លើយតបមកវិញនូវលិខិតទាំងឡាយដែលភាគីកម្ពុជា បានផ្ញើទៅឱ្យនោះទេ ចំណុចនេះគឺជាផលលំបាកក្នុងដោះស្រាយបញ្ហានៅចំពោះជាដើម៕