* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្នុងជំនួបជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ប្រធានាធិបតី ស៉ី ជិនពីង គាំទ្របទឈប់បាញ់កម្ពុជា-ថៃ និងគាំទ្រការរៀបចំបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ឲ្យបានឆាប់ (Video inside)

02-09-2025 01:30

(ភ្នំពេញ)៖ លោក ស៉ី ជិនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន បានប្រកាសអំពីជំហរនៃការគាំទ្របទឈប់បាញ់កម្ពុជា-ថៃ, គាំទ្រយន្ដការសង្កេតការណ៍បទឈប់បាញ់របស់អាស៊ាន និងគាំទ្រឲ្យរៀបចំបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលដឹកនាំដោយប្រទេសម៉ាឡេស៉ី ក្នុងនាមជាប្រធានអាស៊ានប្ដូរវេន ឲ្យបានឆាប់ៗក្នុងពេលខាងមុខនេះ។

ជំហរគាំទ្របែបនេះរបស់លោកប្រធានាធិបតី ស៉ី ជិនពីង បានធ្វើឡើងក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងឱកាសដែលសម្ដេចដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំកំពូល SCO នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥។

តាមរយៈសន្និសីទសារព័ត៌មានរបស់លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបង្ហាញអំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ចិន គាំទ្របទឈប់បាញ់រវាងកម្ពុជា-ថៃ និងគាំទ្រយន្ដការសង្កេតការណ៍បទឈប់បាញ់របស់អាស៊ាន និងគាំទ្រការរៀបចំបង្កើតក្រុមសង្កេតការណ៍អាស៊ាន AOT ដែលដឹកនាំដោយម៉ាឡេស៉ី ឲ្យបានឆាប់»។

បើតាមលោក មាស សុភ័ណ្ឌ, ក្នុងជំនួបនោះ ប្រធានាធិបតី ស៉ី ជិនពីង បានសម្ដែងនូវការស្វាគមន៍ប្រកបដោយមនោសញ្ចាតនាយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដែលបានឆ្លៀតឱកាសដ៏មមាញឹក អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល SCO នៅសាធារណរដ្ឋប្រជាមានិតចិន។

លោក ស៉ី ជិនពីង បានបញ្ជាក់ថា មិត្តចិនគាំទ្រចំពោះកម្ពុជា ក្នុងការកសាង និងពង្រឹងសមត្ថភាព អភិវឌ្ឍន៍ដោយម្ចាស់ការណ៍លើខ្លួនឯង និងគាំទ្រកម្ពុជាក្នុងការការពារអធិបតេយ្យជាតិរបស់ខ្លួន។ ទន្ទឹមនឹងនេះ ចិនក៏បានប្រកាសផ្ដល់ជំនួយមនុស្សធម៌ ចំនួន២០លានយ័នដល់កម្ពុជា (ប្រមាណ ២.៨លានដុល្លារអាមេរិក) ដើម្បីជួយស្ដារឡើងនូវការរាល់ការខូចខាត និងជួយដល់ទុកលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះ ពីការប៉ះទង្កិចប្រដាប់អាវុធកាលពីចុងខែកក្កដា កន្លងទៅ។

លោកបានបន្ដថា ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពគ្នា ក្នុងការបន្ដពង្រឹង ពង្រីកនូវកិច្ចសហប្រតិបត្តិការកាន់តែស៉ីជម្រៅ លើវិស័យអាទិភាពនានា រួមមាន វិស័យនយោបាយការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងវិស័យសន្ដិសុខ ការពារជាតិជាដើម៕