* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ផ្ទះមួយខ្នងបាក់ចូលក្នុងទន្លេ និងមួយខ្នងទៀត ត្រូវបានបង្ខំរុះរើចេញនៅស្រុកពាមជរ ខេត្តព្រៃវែង ដោយសារទឹកហូរបាក់ច្រាំង

02-09-2025 16:18

(ព្រៃវែង)៖ ផ្ទះចាំចម្ការមួយកន្លែងរបស់ប្រជាពលរដ្ឋបាក់ចូលក្នុងទន្លេបាត់ និងផ្ទះមួយខ្នងទៀតត្រូវបង្ខំចិត្តរុះរើចេញទៅរកទីទួលដែលមានសុវត្ថិភាព ដោយសារការបាក់ច្រាំងទន្លេនៅឃុំព្រែកសំបួរ ស្រុកពាមជរ ខេត្តព្រៃវែង។

លោក វ៉ា ធីម អភិបាលស្រុកពាមជរ ខេត្តព្រៃវែងបានប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ថា ការបាក់ច្រាំងទន្លេនៅព្រែកសំបួរនេះ ដោយសារមានកោះតូចមួយនៅកណ្ដាលទន្លេ គឺកោះស្នេហ៍ ហើយរដូវនេះជារដូវទឹកឡើង មានទឹករលកបក់បោកខ្លាំងៗ ធ្វើឱ្យទឹកបក់បោកបុកនិងកោះ ហើយច្រាល់មកបុកនឹងច្រាំងទន្លេនៅឃុំសំបួរ បណ្ដាលឱ្យបាក់ដីទទឹងប្រវែង២០ម៉ែត្រ និងបណ្ដោយប្រមាណជាង៣០០ ម៉ែត្រក្នុងនោះប៉ះចំផ្ទះ ប្រជាពលរដ្ឋពីរគ្រួសារ ហើយគ្រួសារមួយជាផ្ទះចាំចំការដំណាំ ផ្ទះមួយគ្រួសារទៀតត្រូវបានអាជ្ញាធរនិងម្ចាស់ផ្ទះរុះរើចេញទាន់ពេលវេលា ដើម្បីទៅរកទីទួលមានសុវត្ថិភាព ជាមួយគ្នានេះក៏បានប៉ះពាល់ដល់ ផលដំណាំរបស់ប្រជាពលរដ្ឋមួយចំនួនតូចផងដែរ។

លោកបានបន្តថា ក្នុងនាមអាជ្ញាធរលោកបានដឹកនាំមន្រ្តីរដ្ឋបាលស្រុក នាំយកអំណោយរបស់ លោក ជា សុមេធី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពាមជរ និងលោកស្រី រួមមាន៖ អង្ករ ទឹកត្រី ទឹកស៊ីវអ៊ីវ និងថវិកា មួយចំនួន មកចូលរួមសួរសុខទុក្ខប្រជាពលរដ្ឋ១គ្រួសារ ដែលរងការខូចខាតផ្ទះដោយគ្រោះធម្មជាតិ បាក់ស្រុតដី នៅភូមិខ្ពប ឃុំព្រែកសំបួរ ស្រុកពាមជរ ខេត្តព្រៃវែង។

លោកបានបន្តថា ក្នុងស្ថានភាពទឹកជំនន់ឡើងក្នុងរដូវវស្សានេះក្នុងនាមអាជ្ញាធរក៏បាន ចុះអប់រំដល់ប្រជាពលរដ្ឋតាមបណ្តាឃុំនីមួយៗ ក្នុងនោះក៏បានត្រៀមសម្ភារជួយសង្គ្រោះមួយចំនួនតាមមាត់ទន្លេ និងបានអប់រំប្រជាពលរដ្ឋ កុំឲ្យធ្វើផ្ទះជាប់មាត់ទន្លេ និងចូលរួមតាមដានស្ថានភាពទឹកជំនន់ទាំងអស់គ្នានិងមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់់ផងដែរ។

តាមការអះអាងរបស់លោកអភិបាលស្រុកពាមជរបានបញ្ជាក់ថា ត្រឹមថ្ងៃទី២ កញ្ញានេះ ទឹកទន្លេមិនទាន់ហក់ឡើងខ្លាំងនោះទេ បើប្រៀបធៀបទៅនឹងឆ្នាំទៅ ទឹកឆ្នាំនេះអាចមានស្ថានភាពតូចជាង តែទោះយ៉ាងណា អាជ្ញាធរបានត្រៀមលក្ខណៈគ្រប់គ្រាន់ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ នៅពេលដែលមានបញ្ហាកើតឡើង៕