* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ទូកដ៏ល្បីរន្ទឺប្រចាំខេត្តបាត់ដំបង «នរិន្ទរង្សី ពិជ័យចិត្របុត្រ» នឹងមិនចូលរួមប្រកួតទូកអុំនៅឆ្នាំនេះទេ ព្រោះចំណុះទូកមួយចំនួនកំពុងបំពេញភារកិច្ចការពារជាតិនៅជួរមុខ

03-09-2025 10:58

(ភ្នំពេញ)៖ កាលពីយប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ លោកឪ ចម ចិត្រ ព្រះចៅអធិការវត្តឯករង្សី បានបញ្ជាក់ជូនទៅកាន់អ្នកគាំទ្រថា ទូក «នរិន្ទរង្សី ពិជ័យចិត្របុត្រ» នឹងមិនចូលរួមប្រកួតទូកអ៊ុំនៅឆ្នាំនេះនោះទេ ដ្បិតចំណុះទូកមួយចំនួនកំពុងតែបំពេញភារកិច្ចការពារជាតិនៅសមរភូមិខាងមុខ។

បើតាមសំណេរនៅលើគណនីផ្លូវការរបស់អ្នករាំក្បាលទូក «នរិន្ទរង្សី ពិជ័យចិត្របុត្រ» លោក វ៉ាន់ វណ្ណៈ បានបញ្ជាក់ថា «ចំណុះទូកនរិន្ទរង្សីពិជ័យចិត្របុត្រទាំងអស់ដែលជាកងកម្លាំងគ្រប់ប្រភេទកំពុងបំពេញភារកិច្ចក្នុងសមរភូមិក្នុងបុព្វហេតុជាតិមាតុភូមិ...ឆ្នាំនេះយើងប្រយុទ្ធដែរតែ មិនមែនសមរភូមិលើព្រះគង្គាទេ គឺសមរភូមិការពារដែនបុរី»។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ បានសម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃ១៤កើត ១៥កើត និង១រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ទី៥ និងទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥។ ដោយឡែកចំពោះការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមបណ្តាខេត្តនានា អាចប្រព្រឹត្តទៅជាធម្មតាតាមទំនៀមទម្លាប់ប្រពៃណី និងតាមលទ្ធភាពជាក់ស្តែងរបស់អាជ្ញាធរ និងប្រជាពលរដ្ឋ។

ទោះបីយ៉ាងនេះក្ដី លោកឪ ចម ចិត្រ បានធ្វើការបញ្ជាក់ម្ដងទៀតថា លោកឪមិនមានព្រះទ័យសប្បាយចិត្តនឹងលែងទូកឡើយក្នុងពេលស្រុកទេសកំពុងតែទទួលរងការឈ្លានពានពីប្រទេសថៃ ដោយលោកឪ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំបៀមទុកមិនហារស្តី បងប្អូនឆ្ងាយជិតតែសួររហូតពីរឿងទូកវត្តឯក រង្សីចុះឬអត់ ស្ងាត់គ្មានលេចឮអ្វីនឹងគេ។ សូមជម្រាប ខ្ញុំគ្មានចិត្តសប្បាយ នឹងលែងទូកឡើយក្នុងពេលស្រុកទេសមានសឹកសង្គ្រាមបែបនេះ ត្បិតកូនក្មួយខ្ញុំចំណុះទូកមួយចំនួនជាកងកម្លាំងប្រដាប់អាវុធនៅ សមរភូមិការពារទឹកដី។ ហេតុនេះទើបខ្ញុំមិនជួសជុលនិងត្រៀមទម្លាក់អុំទេ សម្រាប់ខ្ញុំ។ បើមានអ្នកចង់ទម្លាក់ក៏មិនហាមយកចុះ តែខ្ញុំមិនចូលរួមឡើយ រកផ្លូវសប្បាយគ្មាន»៕