* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
* វិភាគអន្តរជាតិ៖ តើលោក ត្រាំ និងលោក ស៊ី ជីនពីង ចង់បានអ្វីពីកិច្ចប្រជុំកំពូលនៅវ៉ាស៊ីនតោន?
* Fresh Exclusive: ជម្លោះដូណាល់ ត្រាំ–សារព័ត៌មាន ក្តៅគគុកមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ៖ ហេតុអ្វីសេតវិមាន ហាមស្ថាប័នព័ត៌មានមួយចំនួន ខណៈបង្កើត «Trump TV» របស់ខ្លួន?
* សម្តេចតេជោ ហ៊ុន សែន ព្រមានលុបលេខទូរស័ព្ទពីបណ្តាញទំនាក់ទំនង បន្ទាប់ពីមានការរំខានសុំជំនួយហួសហេតុ
* អ្នកយកព័ត៌មានជាតិ និងអន្តរជាតិ បន្តបេសកកម្មមកយកព័ត៌មានផ្ទាល់នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំពោះសម្ភារបច្ចេកទេសជាច្រើន ដែលកម្លាំងសមត្ថកិច្ចដកហូតពីបទល្មើស Online Scams កាលពីពេលកន្លងទៅ
* អ្នកសារព័ត៌អន្តរជាតិធំៗ និងជាតិ ៤២អង្គភាព បន្ដចុះពិនិត្យទីតាំង Scams Compound នៅជ្រៃធំ ដែលជាប់ពាក់ព័ន្ធជាមួយចេន ហ្ស៉ី
* គណបក្សរបស់លោក ពូទីន ឈ្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតសភារុស្ស៉ី
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

បណ្ឌិត សុខ ទូច៖ សាលារៀនដើរតួនាទីសំខាន់បណ្តុះកុមារតូចឱ្យយល់ពីតម្លៃមិនអាចកាត់ថ្លៃបានរបស់ទឹកភ្លៀងចំពោះជីវិតមនុស្សទូទាំងផែនដី (Video inside)

03-09-2025 17:16

(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យភាកម្ពុជា បានលើកឡើងថា សាលារៀនបានដើរតួនាទីសំខាន់ក្នុងបណ្តុះកុមារតូចៗឱ្យយល់ពីតម្លៃមិនអាចកាត់ថ្លៃបានរបស់ទឹកភ្លៀងចំពោះជីវិតមនុស្សទូទាំងផែនដី។

ការលើកឡើងបែបនេះ របស់ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើឡើងនៅក្នុងឱកាសលោកបណ្ឌិតបានអញ្ជើញជាអធិបតីភាពក្នុងសន្និសីទអន្តរជាតិ ស្តីពី «គំនិតផ្ដួចផ្ដើមសាលារៀនទឹកភ្លៀង រួមនឹងការកសាងគំនិតថ្មី នៃវប្បធម៌ អាកាសធាតុ រវាងខ្មែរ-កូរ៉េ (KK-CC): សំណើសុំឱ្យមានកម្មវិធីទិវាទឹកភ្លៀងនៅក្នុងរបៀបវារៈរបស់អង្គការសហប្រជាជាតិ» ដែលសហការរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា, រាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យជាតិសេអ៊ូល នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះ។

លោកបណ្ឌិតសភាចារ្យ សុខ ទូច បានលើកយ៉ាងដូច្នេះថា៖ «សាលារៀនដើរតួនាទីសំខាន់ខ្លាំងណាស់ គឺជាពន្លកមុនដំបូង ទឹកភ្លៀងស្រកមួយដំណក់លើធម្មជាតិ នៅពេលដែលធម្មជាតិមិនទាន់ចេញស្លឹក ដូច្នេះ កាលណាយើងបញ្ចូលការអប់រំទៅក្នុងសាលា គឺមានន័យថាយើងបានបណ្តុះក្មេងឱ្យបានដឹងអំពីតម្លៃនៃទឹកភ្លៀង។ អ៊ឹចឹងទឹកភ្លៀងមានតម្លៃខ្ពស់ខ្ពស់ណាស់ដែលយើងមិនអាចកាត់ថ្លៃបាន»

ត្រង់ចំណុចនេះ លោកបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងអំណរគុណដល់លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលបានប្រឹងប្រែងធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគីពាក់ព័ន្ធដើម្បីបញ្ចូលការអប់រំថ្មីជាច្រើនក្នុងវិស័យអប់រំនៅកម្ពុជា។ «យើងកុំពត់ឈើដែលធំហើយ យើយត្រូវប្រដៅ អប់រំកុមារតាំងពីក្មេងតូចទៅ ដើម្បីឱ្យយល់ដឹងអំពីតម្លៃ យើងឱ្យតម្លៃពេជ្រ ព្រោះពេជ្រគ្មាន អ្វីនៅក្នុងខ្លួនមនុស្ស»

លោកបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងថា ដូច្នេះ ប្រជាពលរដ្ឋទាំងអស់រួមគ្នាថែរក្សាធម្មជាតិឱ្យបានរឹងមាំ ដើម្បីជីវិតមនុស្សតជំនាន់។ ខណៈសកម្មភាពបំផ្លាញធម្មជាតិរបស់មនុស្សដោយមិនដឹងខ្លួន គឺមាន៥ចំណុចសំខាន់ៗ រួមមានទី១៖ ការរុករករ៉ែ, ទី២៖ ជាតិពុលនៃឧស្ម័នកាបូនិច, ទី៣៖ ភាពចង់មានចង់បានហួសកម្រិតនៃតម្រូវការរបស់មនុស្ស, ទី៤៖ ការបញ្ចេញសំណល់រាវមានសារធាតុបំពុល កង្វក់ចូលក្នុងប្រភពទឹកធម្មជាតិ និងទី៥៖ សកម្មរបស់មនុស្សនៅលើទឹកធម្មជាតិ ហើយបោះចោលសំណល់ប្លាស្ទិកពេញផ្ទៃទន្លេ និងប្រភពទឹកធម្មជាតិ។

លោកបណ្ឌិតសភាចារ្យ សុខ ទូច បានទទូចដល់អ្នកពាក់ព័ន្ធសូមរួមគ្នាគិតពិចារណាឡើងវិញ ពីតម្លៃនៃដងខ្លួនរបស់មនុស្ស មាន៧៥ភាគរយ គឺជាប្រភពទឹក ដូច្នេះ ការផ្តល់តម្លៃទៅលើធម្មជាតិ គឺជាការផ្តល់តម្លៃដល់មនុស្សជាតិទូទាំងភពផែនដី។ ដំណក់ទឹកភ្លៀងបានផ្តល់ស្នាមញញឹម​ មានទឹកមានក្តីសង្ឃឹមដល់រុក្ខជាតិ មនុស្ស និងសត្វ ត្រង់ចំណុចនេះ សូមរួមគ្នាស្វាគមន៍ដំណក់ទឹកភ្លៀងដែលផ្តល់ដោយធម្មជាតិ សម្រាប់ជីវិតនៅលើផែនដីទាំងមូល។

គួរឱ្យដឹងថា កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ ក្រសួងអប់រំ យុវជន និងកីឡា រាជបណ្ឌិត្យសភាកម្ពុជា (RAC) និងសាកលវិទ្យាល័យជាតិសេអ៊ូល (SNU) បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី «ការកសាងសាលារៀនទឹកភ្លៀងចំនួន១០០០សាលា នៅប្រទេសកម្ពុជា» ដើម្បីផ្តល់ទឹកស្អាតដែលមានគុណភាពខ្ពស់ជូនដល់សិស្សានុសិស្ស និងសហគមន៍សាលារៀន។ គោលបំណងសហការសាងសង់សាលាទឹកភ្លៀងចំនួន ១,០០០សាលារៀន នៅក្នុងប្រទេសកម្ពុជា ដើម្បីជួយដោះស្រាយនូវវិបត្តិអាកាសធាតុ និងប្រកាន់ខ្ជាប់នូវគោលការណ៍ណែនាំតាមរបៀបវារៈរបស់អង្គការសហប្រជាជាតិ។

គម្រោងនេះ ក៏ដើម្បីកែតម្រូវនៃការយល់ខុសជាសាធារណៈអំពីទឹកភ្លៀង ដោយផ្តល់ការអប់រំ និងបណ្តុះបណ្តាល បច្ចេកទេសដល់វិស្វករ សាធារណជន និងសិស្សានុសិស្ស និងណែនាំការច្នៃប្រឌិតនូវ បច្ចេកទេសល្អៗ និងសាមញ្ញ ដើម្បីកំណើនសេដ្ឋកិច្ច និងសង្គមក្នុងការបង្កើតប្រព័ន្ធប្រមូលទឹកភ្លៀងសម្រាប់ផឹកដោយផ្អែកលើសហគមន៍នៅក្នុងប្រទេសកម្ពុជា។ គម្រោងនេះនឹងរួមចំណែកដោះស្រាយបញ្ហាខ្វះទឹកស្អាតនៅតាមសាលារៀន ជាពិសេសសាលារៀននៅតាមជនបទជាច្រើនខ្វះលទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់។

គួរជម្រាបថា តាមរយៈគម្រោងនេះភាគីកម្ពុជា និងកូរ៉េខាងត្បូងនឹងចែករំលែកនូវចំណេះដឹងអំពីអាកាសធាតុជាសកល ជាពិសេសការរួមបញ្ចូលគ្នានូវបទពិសោធន៍ពីប្រទេសកម្ពុជា និងប្រទេសកូរ៉េ ជាមួយនឹងបច្ចេកវិទ្យាទំនើប និងបង្កើតបណ្តាញសាលាទឹកភ្លៀងអន្តរជាតិផងដែរ៕