ឃាត់ខ្លួនជនសង្ស័យ៤នាក់ ជាបន្តបន្ទាប់ពីបទហិង្សាប្រើមួកការពារសុវត្ថិភាព និងប្រើដៃ, ជើងវាយ និងធាក់ លើជនរងគ្រោះ២នាក់ នៅខណ្ឌទួលគោក
03-09-2025 23:08
(ភ្នំពេញ)៖ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០៤នាក់ ជាបន្តបន្ទាប់ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស (ប្រើមួកការពារសុវត្ថិភាព និងប្រើដៃ, ជើងវាយ និងធាក់លើជនរងគ្រោះ០២នាក់ បណ្ដាលឲ្យរងរបួសក្បាល និងដងខ្លួន)។
ការឃាត់ខ្លួន ធ្វើឡើងនៅចំណុចផ្លូវរថភ្លើង ក្រុមទី១០៩ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស នៅចំណុចលើដងផ្លូវលេខ៦០៨ ក្រុមទី១០៩ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក កាលពីវេលាម៉ោងប្រហែល១៩៖៣៦នាទី ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥។
* ជនសង្ស័យ៖
១៖ ឈ្មោះ ម៉ៅ ប្រុសហ៊ុល ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវរថភ្លើង ក្រុមទី១០៩ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។
២៖ ឈ្មោះ បោយ រ៉ាទី ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៩៥-៩៦ ផ្លូវរថភ្លើង ក្រុមទី១០៩ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។
៣៖ ឈ្មោះ វ៉ាន់ មករា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវរថភ្លើង ក្រុមទី១០៩ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។
៤៖ ឈ្មោះ អូន ផានិត ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវរថភ្លើង ក្រុមទី១០៩ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។
* ជនរងគ្រោះចំនួន០២នាក់៖
ឈ្មោះ ពុំស្គាល់ ភេទប្រុស អាយុប្រហែល១៦ឆ្នាំ ជនជាតិខ្មែរ ជិះម៉ូតូ០១គ្រឿងម៉ាក Honda ស៊េរី2022 ពណ៍ខ្មៅ មិនចាំផ្លាក (ក្រោយពេលកើតហេតុជិះម៉ូតូចាកចេញទៅបាត់ កំពុងធ្វើការស្រាវជ្រាវមកដាក់ពាក្យបណ្ដឹងចាត់ការតាមនីតិវិធី) ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី៕










