* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កុមារទី១២៣ដល់ទី១២៥ ត្រៀមខ្លួនចេញដំណើរទៅទទួលយកការវះកាត់ និងព្យាបាលដោយឥតគិតថ្លៃលើជំងឺបេះដូងពីកំណើត

04-09-2025 16:23

(ភ្នំពេញ)៖ រសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងជំនួបជាមួយអាណាព្យាបាលនិងកុមារទាំង៣រូប ដែលត្រូវទៅទទួលការវះកាត់និងព្យាបាលដោយឥតគិតថ្លៃ លើជំងឺបេះដូងពីកំណើត លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារនិងអង្គពាក់ព័ន្ធនានា ដែលតែងបានយកចិត្តទុកដាក់ជាអាទិភាពលើសុខុមាលភាពរបស់កុមារ។

ក្រោមម្លប់ដ៏រឹងមាំនៃមិត្តភាពដែកថែបរវាងប្រទេសយើងទាំងពីរ កម្ពុជា-ចិន និងចំណងមេត្រីភាពនៃសហគមន៍ជោគវាសនារួម កម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី លោកបណ្ឌិតបានថ្លែងអំណរគុណដល់មន្ទីរពេទ្យបេះដូង Fuwai ខេត្តយូណាន អង្គការ YUNDI មូលនិធិចិន Peaceland និងសមាគមសេវាគាំពារចិននៅភ្នំពេញដែលបានសម្របសម្រួលជួយ ដល់កុមារទាំង៣រូបទាំងពេលចាប់ផ្តើមចុះពិនិត្យសុខភាព ពេលទទួលបានរោគវិនិច្ឆ័យផ្លូវការពីស្ថានភាពនៃជំងឺបេះដូង ការរៀបចំឯកសារស្នើសុំលិខិតឆ្លងដែន ទិដ្ឋាការ និងសំបុត្រយន្តហោះ ព្រមទាំងមកដល់ពេលនេះ ក្រុមការងារបានជួយសម្របសម្រួល ដើម្បីជូនក្រុមគ្រួសារនិងកុមារទាំង៣រូបមកដល់រាជធានីភ្នំពេញ ដើម្បីត្រៀមធ្វើដំណើរចេញទៅទទួលយក ការព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យបេះដូង Fuwai ខេត្តយូណាន ប្រទេសចិន។

តំណាងលោកស្រី Huang Ruihua ប្រធានសមាគមសេវាគាំពារចិននៅភ្នំពេញ លោក Pan Ganwu បានមានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ២០១៨មក ជានិច្ចកាលលោកស្រី Huang Ruihua បានតាមដានយ៉ាងយកចិត្តទុកដាក់លើបេសកកម្មរបស់ សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ក្នុងការជួយដល់កុមារកម្ពុជា ក្រោមអាយុ១៤ឆ្នាំ ដែលមានជំងឺបេះដូងពីកំណើត ដើម្បីសម្របសម្រួលយកទៅវះកាត់ និងព្យាបាលដោយឥតគិតថ្លៃនៅប្រទេសចិន។ លោក Pan Ganwu បានបន្ថែមថា ក្នុងឆន្ទៈជួយដល់បេសកកម្មនេះ ឱ្យកាន់តែមានប្រសិទ្ធភាព លោកស្រី Huang Ruihua បានផ្តល់នូវការគាំទ្រគ្រប់បែបយ៉ាង រួមទាំងផ្នែកហិរញ្ញវត្ថុដើម្បីផ្តល់នូវក្តីសង្ឃឹម និងស្នាមញញឹមជាថ្មីដល់កុមារកម្ពុជា។

តំណាងដល់ក្រុមគ្រួសារកុមារទាំង៣រូបមកពីក្រុងរុនតាឯក និងស្រុកបន្ទាយស្រី ខេត្តសៀមរាប លោក ងន ប៊ុនធី អភិបាលរងស្រុកបន្ទាយស្រី បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពវាងវៃរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលប្រជាជនកម្ពុជាបានបន្តជ្រកនៅក្រោមម្លប់សុខសន្តិភាព និងវិបុលភាពលើគ្រប់វិស័យ ហើយលោកអភិបាលរងបានសង្កត់ធ្ងន់ថា ជាងពេលណាៗទាំងអស់ ក្នុងប្រវត្តិសាស្រ្តកម្ពុជា គឺក្នុងសករាជតេជោ-ធិបតី ប្រជាជនកម្ពុជា ជាពិសេសកុមារទទួលបាន នូវការយកចិត្តទុកដាក់កម្រិតខ្ពស់បំផុត លើវិស័យសុខុមាលភាព។

ក្នុងនាមរដ្ឋបាលថ្នាក់ក្រោមជាតិ រដ្ឋបាលស្រុកបន្ទាយស្រីបានសហការជាមួយអង្គពាក់ព័ន្ធនានា ជាពិសេស សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ក្នុងការជួយដោយឥតគិតថ្លៃដល់កុមារកម្ពុជាដែលមានជំងឺបេះដូងពីកំណើត ហើយគិតមកដល់ពេលនេះក្នុងចំណោមកុមារទាំង១២៥រូបដែលបានទៅវះកាត់និងព្យាបាលឥតគិតថ្លៃលើជំងឺបេះដូងពីកំណើតនេះ ស្រុកបន្ទាយស្រីមានកុមារជាសះស្បើយចំនួន១០រូបផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន