* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ព្រះបរមអដ្ឋិធាតុ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ត្រូវបានដង្ហែយាងទៅតម្កល់គោរពបូជាក្នុងទីព្រះបរមចេតិយវត្តព្រៃពោន ស្រុកកំពង់ត្របែក

04-09-2025 16:44

(ព្រៃវែង)៖ លោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមពិធីដង្ហែយាង ព្រះបរមអដ្ឋិធាតុ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ស្ថិតក្រោមព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ និងជាព្រះប្រធានគណៈសង្ឃនាយក នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជាតម្កល់គោរពបូជា ក្នុងទីព្រះបរមចេតិយ វត្តព្រៃពោន ភូមិព្រៃពោន ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី មានព្រះរាជបន្ទួលថា ខេត្តព្រៃវែង ពិតជាមានមោទនភាពយ៉ាងក្រៃលែង ដែលបានតម្កល់នៅព្រះបរមអដ្ឋិធាតុ ព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) ដែលនេះបង្ហាញឲ្យឃើញថា ខេត្តព្រៃវែង ជាខេត្តមួយដែលព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់សពព្រះហឬទ័យ ក្នុងការតម្កល់ព្រះបរមអដ្ឋិធាតុ ព្រះបរមរតនកោដ្ឋ នៅលើទឹកដីខេត្តព្រៃវែង សម្រាប់ប្រជានុរាស្ត្ររបស់ព្រះអង្គ គោរពបូជាបានគ្រប់ពេលវេលា។

សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរា មានព្រះរាជបន្ទូលបន្ថែមថា ស្នាមព្រះហស្ថរបស់ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គឺជាឥស្សរជន លេចធ្លោ បំផុតលើឆាកជាតិ និងអន្តរជាតិ ក្នុងការទាមទារឯករាជ្យជាតិ និងមានស្នាមព្រះហស្ថរាប់មិនអស់សម្រាប់ជាតិ ដូច្នេះប្រជានុរាស្ត្រគ្រប់រូប តែងតែចងចាំមិនអាច ភ្លេចនូវគុណនូបការៈដ៏ជ្រាលជ្រៅ វិសេសថ្លៃថ្លា នៃស្នាព្រះហស្ថរបស់ព្រះអង្គដោយការគោរព និងក្តីអាលោះអាល័យជានិច្ចផងដែរ។

សម្ដេចព្រះមហាសង្ឃរាជ មានព្រះរាជបន្ទូលបន្ថែមថា ខេត្តព្រៃវែងជាខេត្តទី៨ ហើយដែលត្រូវបានដង្ហែព្រះបរមអដ្ឋិធាតុ ព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) តម្កល់គោរពបូជា ក្នុងទីព្រះបរមចេតិយ វត្តព្រៃពោន ភូមិព្រៃពោន ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែងនេះ ហើយបុណ្យនេះកើតឡើងដោយសទ្ធាជ្រះថ្លាពីញាតិញោមពុទ្ធបរិស័ទ្ធ ជិតឆ្ងាយគ្រប់ៗគ្នាទាំងអស់ ដោយការគោរពស្រឡាញ់ចំពោះ ព្រះបរមរតនកោដ្ឋ ដែលជាមហាវីរក្សត្រ ដែលមានស្នាព្រះហស្ថ ជាច្រើនសម្រាប់ជាតិ មាតុភូមិ៕