* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កាសែតថៃ៖ ការចាកចេញពីប្រទេសថៃរបស់​លោក Thaksin កំពុងបង្កជាការសង្ស័យថា លោកត្រៀមដកខ្លួនចេញពីនយោបាយរស់នៅនិទេសខ្លួនសាជាថ្មី (Video inside)

05-09-2025 09:01

(បាងកក)៖ មួយយប់មុននឹងរដ្ឋសភាថៃបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី៣២ ដែលគេរំពឹងថាមេដឹកនាំគណបក្សភូមិចៃថៃ លោក Anutin Charnvirakul ទទួលបានការគាំទ្រ ពីគណបក្សប្រជាជនថៃ (People’s Party) នឹងត្រូវបានជ្រើសរើសតាំងជានាយករដ្ឋមន្ត្រីថ្មី អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra បានបង្កភាពភ្ញាក់ផ្អើលនៅលើ ក្របទំព័រមុខនៃសារព័ត៌មានក្នុងប្រទេសថៃ ដោយឡើងយន្ដហោះឯកជនចាកចេញពីប្រទេស។ នេះបើតាមការចេញផ្សាយដោយកាសែតថៃ Khaosod នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥។

ជាជាងស្ថិតនៅក្នុងប្រទេសដើម្បីជួយបញ្ចុះបញ្ចូលឱ្យសមាជិករដ្ឋសភាបោះឆ្នោតបេក្ខជននាយករដ្ឋមន្ត្រី មកពីគណបក្សភឿថៃ និងជំរុញការរំលាយរដ្ឋសភា លោក Thaksin បានសម្រេចចិត្តលួចចេញពីប្រទេសថៃស្ងាត់ ដោយមិនបានប្រកាសឱ្យគេដឹងជាមុននោះទេ។ ដំណើរចាកចេញពីប្រទេសរបស់លោកបានក្លាយជាប្រធានបទក្ដៅមួយ នៅពេលដែលប៉ូលិសអន្តោប្រវេសន៍ថៃ កាលពីថ្ងៃទី៤ ខែកញ្ញា បានឃាត់ខ្លួនរូបលោកនៅឯអាកាសយានដ្ឋាន Don Mueang ដើម្បីផ្ទៀងផ្ទាត់ឯកសារ មុននឹងអនុញ្ញាតឱ្យលោកចាកចេញពីប្រទេស។

ឥឡូវនេះមានមនុស្សជាច្រើននៅក្នុងប្រទេសថៃ កំពុងមានការសង្ស័យថាលោក Thaksin បានត្រៀមលក្ខណៈរួចជាស្រេចដើម្បីដកខ្លួនចេញពីនយោបាយថៃ ដោយរស់នៅនិរទេសខ្លួននៅក្រៅប្រទេសសាជាថ្មី។ កាសែត Khasosod ក៏បានចេញផ្សាយព្រឹកថ្ងៃសុក្រ ទី៥ ខែកញ្ញានេះដែរថា យន្ដហោះរបស់លោក Thaksin បានចុះចតនៅទីក្រុងឌូបៃ មិនមែនប្រទេសសិង្ហបុរីទេ។

លោក Thaksin តាមរយៈបណ្តាញសង្គម X បានចេញបកស្រាយថា នៅពេលលោកចាកចេញពីប្រទេសថៃ ប៉ូលិសអន្តោប្រវេសន៍បានសាកសួរនាំអស់រយៈពេលប្រមាណ២ម៉ោង ធ្វើឱ្យយន្តហោះលោកមិនអាចចុះចតនៅចំណតសម្រាប់យន្តហោះឯកជនប្រទេសសិង្ហបុរី ដែលគេបិទម៉ោង១០យប់។

ក្រោយជួបបញ្ហាបែបនេះ លោកក៏សម្រេចចិត្តហោះទៅឌូបៃតែម្តង។ លោក Thaksin បន្តអះអាងថា លោកនឹងវិលត្រឡប់មកថៃ ឱ្យបានមុនថ្ងៃទី៨ ខែកញ្ញា ពោលគឺឱ្យបានមុនតុលាការកំពូលថៃចេញសាលក្រមពាក់ព័ន្ធនឹងការចោទប្រកាន់ថារូបលោកបានប្រើល្បិចដើម្បី បានសម្រាកព្យាបាលនៅឯមន្ទីរពេទ្យក្រោមហេតុផលសុខភាព ជំនួសឱ្យការឃុំខ្លួនក្នុងពន្ធនាគារ ក្រោយត្រូវបានតុលាការផ្តន្ទាទោស បន្ទាប់ពីត្រឡប់ចូលស្រុកវិញកាលពីឆ្នាំ២០២៣។ ការប្រកាសសាលក្រមនេះគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៩ ខែកញ្ញា៕