* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កម្ពុជា-ចិនចូលរួមជំរុញកិច្ចសហប្រតិបត្តិការផលិតខ្សែភាពយន្ត នៅក្នុងតំបន់

06-09-2025 16:55

(ភ្នំពេញ)៖ កម្ពុជា និងចិន ព្រមទាំង បណ្តាប្រទេសមួយចំនួនទៀត បានចូលរួមជំរុញកិច្ចសហប្រតិបត្តិការផលិតខ្សែភាពយន្ត នៅក្នុងតំបន់អាស៊ី ព្រមទាំង តំបន់អាស៊ីអាគ្នេយ៍។

ការចូលរួមជាមួយគ្នា ធ្វើឡើងតាមរយៈកម្មវិធី វេទិកាឧស្សាហកម្មភាពយន្ត ដែលត្រូវបានចាត់ទុកថា ជាកម្មវិធីដ៏សំខាន់ ដើម្បីចែករំលែកចំណេះដឹង បទពិសោធ ក្នុងឧស្សាហកម្មភាពយន្តរៀបចំឡើង នៅរោងភាពយន្តហ្វេប៊ល រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥។ វេទិកានេះ មានការចូលរួមពីសំណាក់ វាគ្មិនកិត្តិយស មកពីបណ្ដាប្រទេសនានា នៅក្នុងតំបន់អាស៊ី និង មានបទពិសោធច្រើនឆ្នាំ នៅក្នុងឧស្សាហកម្មភាពយន្ត។

លោក ជៀប សុវិជ្ជា អនុប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា វេទិកានេះ បានផ្តល់ជា ចំណេះដឹងបន្ថែម ព្រមទាំង បទពិសោធថ្មីៗ ជូនដល់អ្នកចូលរួមទាំងអស់។ លោកថា ខ្លឹមសារសំខាន់ និយាយអំពីឧស្សាហកម្មភាពយន្ត តំបន់អាស៊ី និង អាស៊ីអាគ្នេយ៍ ដោយមានអ្នកជំនាញនៅអាស៊ី, អ្នកជំនាញមកមហាស្រពភាពយន្តអន្តរជាតិ ជាពិសេស ផលិតករចិន និងតំណាងស្ថាប័នរដ្ឋ របស់ចិន ដែលធ្វើការលើភាពយន្ត។

លោកបានបន្តថា វេទិការនេះផ្តល់អត្ថប្រយោជន៍សំខាន់ ដល់ការផលិតភាពយន្ត សម្រាប់ទស្សនិជនជំនាន់ថ្មី ជាពិសេស អាចនឹងមានការថតខ្សែវីដេអូ បង្ហាញពីវប្បធម៌កម្ពុជា គឺជារឿងសំខាន់។ ពាក់ព័ន្ធនឹងការផលិតភាពយន្ត ក្នុងតំបន់ ជាពិសេសសហការជាមួយភាគី ចិន គឺពិតជាបានរួមចំណែក សហការផ្តល់ជាបទពិសោធ ជាមួយក្រុមបច្ចេកទេស អ្នកសម្តែង អ្នកនិពន្ធ ជំរុញការផលិត ឲ្យពិភពលោកបានស្គាល់ កាន់តែច្បាស់អំពីសក្តានុពលភាពយន្តនៅក្នុងតំបន់ទាំងពីរ។ «ទីផ្សារភាពយន្តរបស់ចិន គឺធំ ហើយ ព្រោះថា មានទស្សនិកជនមើលច្រើន ទាក់ទាញអារម្មណ៍នៅប្រទេសតូចៗ នៅតំបន់អាស៊ី ផ្សេងៗទៀត ហើយ យើងអាចចាប់ដៃគូសហការផលិតចិន ខណៈដែលខ្សែភាពយន្ត ដែលកើតចេញ ពីរ មានន័យថា ខ្សែភាពយន្តសញ្ជាតិពីរ ដូចជា ការកើតឡើង ពីខ្មែរនិងចិន កុនអាចបញ្ចាំងទាំងប្រទេសទាំងពីរ អាចចូលទីផ្សារស្រុកចិន ហើយ ចិនមានដៃគូជុំវិញពិភពលោក អាចបន្តចែកចាយ ដើរពាសពេញ ពិភពលោក»។

លោកបានបន្តថា បច្ចប្បន្ន កម្ពុជានិងចិន បានចាប់ផ្តើមសហការ ផលិតខ្សែភាពយន្តរួមគ្នា ដើម្បីឈានចូលទីផ្សារចិន ហើយ គ្រោងនឹងមានការចុះ MOU ជាមួយភាគីចិន ជំរុញផលិតករចិន មកធ្វើការផលិត នៅស្រុកខ្មែរ កាន់តែច្រើន បន្ថែមទៀត។
«កាលណា យើងសហការផលិត ជាមួយភាពយន្តចិន ខ្សែភាពយន្តផ្សព្វផ្សាយពីតំបន់ទេសចរណ៍ ហើយ បើនិយាយពីការសហការផលិត ចិនចំណាយ លើកម្លាំងពលកម្ម ទាំងតួសម្តែង អ្នកផលិត អ្នកបច្ចេកទេស ដែលនេះគឺជាការជួយសេដ្ឋកិច្ច ហើយ នៅពេលបញ្ចាំងកុន នៅចិន និងជុំវិញពិភពលោក បានជួយផ្សព្វផ្សាយ តំបន់ទេសចរណ៍ អាចទាក់ទាញភ្ញៀវទេសចរណ៍ចិន និងអន្តរជាតិ មកស្រុកខ្មែរ កាន់តែច្រើន»។

គួរបញ្ជាក់ថា វេទិកានេះ គឺជាផ្នែកមួយនៃដំណើរការ រៀបចំមហោស្រពភាពយន្តកម្ពុជា-អាស៊ី លើកទី៣ ដែលបាននិងកំពុងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ក្រោមកិច្ចសហការរវាង នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ និងគណៈកម្មការរៀបចំមហោស្រពភាពយន្ត កម្ពុជា-អាស៊ី (CAFF)៕

វិទ្យុមិត្តភាពកម្ពុជាចិន