* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ្នកតំណាងរាស្រ្តមណ្ឌលតាកែវ អំពាវនាវប្រជាពលរដ្ឋគាំទ្រ និងជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ

08-09-2025 15:17

(តាកែវ)៖ នៅក្នុងឱកាសអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១ និងឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធវីរកងទ័ព ដែលពលីជីវិតនៅសមរភូមិមុខ នៅវត្តអង្គក្រឡាញ់សែនជ័យ ស្ថិតក្នុងឃុំគោកពោធិ៍ ស្រុកបូរីជលសារ ខេត្តតាកែវ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ លោកបណ្ឌិត ស៊ូ ភិរិន្ទ អ្នកតំណាងរាស្រ្តមណ្ឌលតាកែវ និងប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបូរីជលសារ បានអំពាវនាវមន្រ្តីរាជការ បងប្អូនជាពលរដ្ឋក្នុងខេត្តតាកែវសូមកុំមានការព្រួយបារម្ភ និងមានជំនឿជឿជាក់លើរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ។

លោកបណ្ឌិត ស៊ូ ភិរិន្ទ បានថ្លែងថា បញ្ហាព្រំដែនជាមួយប្រទេសថៃនេះមិនមែនជារឿងថ្មីនោះទេ ពោលវាបានកើតឡើងរាប់រយឆ្នាំមកហើយ។ រដ្ឋាភិបាលបានសម្រេចលើកយកតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច តាក្របី និងតំបន់បុំមី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ដោះស្រាយ និងរកយុត្តិធម៌ជូនប្រទេសជាតិ និងប្រជាជនកម្ពុជា។

អ្នកតំណាងរាស្រ្តបន្តថា ប្រជាពលរដ្ឋក្នុងខេត្តតាកែវទាំងអស់ ត្រូវរួមសាមគ្គីគ្នាជាមួយរាជរដ្ឋាភិបាល ផ្សារភ្ជាប់ និងផ្ដល់ការគាំទ្រដល់កងកម្លាំងប្រដាប់អាវុធ ដើម្បីពង្រឹងខឿនការពារជាតិឱ្យកាន់តែរឹងមាំ ពិសេសវីរកងទ័ពរបស់យើង ដែលកំពុងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន ប្រកបដោយជំហរលះបង់ និងការប្ដេជ្ញាចិត្តយ៉ាងមោះមុតបំផុតជូនជាតិមាតុភូមិ។

ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិត ស៊ូ ភិរិន្ទ បានជំរុញអាជ្ញាធរស្រុកបូរីជលសារ ត្រូវបន្តកិច្ចខិតខំប្រឹងប្រែង អភិវឌ្ឍមូលដ្ឋានឲ្យបានខ្លាំងក្លាបន្ថែមទៀត ពិសេសត្រូវពង្រឹងគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឲ្យបានល្អប្រសើរ ដើម្បីធានាបាននូវភាពរស់នៅសុខសាន្តជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្រោមដំបូលនៃសុខសន្តិភាព៕