* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ថ្នាក់ដឹកនាំខេត្តព្រះសីហនុ រួមជាមួយពុទ្ធបរិស័ទ អញ្ជើញកាន់បិណ្ឌវេនទី១ និងឧទ្ទិសកុសលដល់វីរកងទ័ព ដែលពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី នៅវត្តព្រហ្មកេរ្តិ៍ ក្នុងស្រុកព្រៃនប់

08-09-2025 17:03

(ព្រះសីហនុ)៖ លោក វង្ស ណាផាត ប្រធានក្រុមប្រឹក្សាខេត្ត, លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ, លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលភិបាលក្រុង-ស្រុក ព្រមទាំងលោក លោកស្រី ប្រធាន មន្ទីរស្ថាប័នអង្គភាពនានា ក្នុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃ១រោច ខែភទ្របទ ឆ្នាំម្សាញ់ ព.ស២៥៦៩ ត្រូវនឹងទី៨ ខែកញ្ញា គ.ស ២០២៥ ញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តព្រហ្មកេរ្តិ៍ ស្ថិតនៅឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្នុងឱកាសកាន់បិណ្ឌ វេនទី១នេះ លោក ម៉ាង ស៊ីណេត និងលោក វង្ស ណាផាត បាននាំយកសម្ភារៈប្រគេនព្រះសង្ឃវត្តព្រហ្មកេរ្តិ៍រួមមាន៖ អង្ករ ៣០០គីឡូក្រាម, មី ២កេសធំ, ត្រីខ ២កេសធំ, ប្រេងឆា១កេស កាហ្វេ ១០កញ្ចប, ទឹកត្រី ១០យូ, ទឹកស៊ីអីវ ១០យូ, ទឹកសុទ្ធ ១៥កេស, ចង្ហាន់ស្រាក់(បាយ សម្ល) ៤០ស្រាក់, ភេសជ្ជៈ ៤០កន្ត្រក, ថវិកាមេគុណ ៦០០,០០០រៀល, ថវិកាព្រះសង្ឃ ៣៩អង្គ ១០០,០០០រៀល/១អង្គ, អាចារ្យគណៈកម្មាវត្ត ៨នាក់ ៥០,០០០រៀល/ម្នាក់, ប្រគេនជូនវត្ត ៤,០០០,០០០រៀល, សមាគមនារីខេត្ត ថវិកា ១លានរៀល, ដូនជី តាជី ២០នាក់ ២ម៉ឺនរៀល។ ក្នុងឱកាសនោះ អភិបាលខេត្ត និងលោកជំទាវ ក៍បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ១០លានរៀល ជូនវត្តផងដែរ។

លោក ម៉ាង ស៊ីណេត បានបញ្ជាក់ថា បុណ្យកាន់បិណ្ឌបានព្រឹត្តិទៅតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនា ជាបន្តបន្ទាប់ ដោយក្តីសប្បាយរីករាយជ្រះ ថ្លាក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១ នេះ ដែលជារៀងរាល់ឆ្នាំ សាសនិកជនទាំងអស់ ដែលកាន់ព្រះពុទ្ធសាសនា តែងតែគោរពប្រណិបត្តិនូវពិធីបុណ្យកាន់បិណ្ឌតាមទំនៀមទំលាប់ តាំងពីបុរាណដែលមានរយៈពេល១៥ថ្ងៃ នៅគ្រប់ទីវត្តអារាមទូទាំងប្រទេស ដែលចាប់ផ្តើមពីថ្ងៃទី០១ រោច ខែភទ្របទ រហូតដល់ថ្ងៃទី១៤ រោច និងថ្ងៃ១៥ រោច ខែភទ្របទ គឺជាថ្ងៃបុណ្យភ្ជុំបិណ្ឌធំតែម្តង។

លោកអភិបាលខេត្ត បានថ្លែងអំណរគុណចំពោះលោក លោកស្រី ប្រធានមន្ទីរស្ថាប័ន អង្គភាពពាក់ព័ន្ធទាំងអស់ ក្នុងខេត្តព្រះសីហនុដែលបានចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេន ទី១នៅវត្តព្រហ្មកេរ្តិ៍ ព្រមទាំងគណៈកម្មការ អាចារ្យវត្ត​ និងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ដែលបានខិតខំប្រឹងប្រែងលះបង់ធនធានផ្ទាល់ខ្លួនចូលរួមក្នុងវេណកាន់បិណ្ឌទី១ ដើម្បីប្រគេនដល់ព្រះសង្ឃ សម្រាប់ប្រើប្រាស់ និងដើម្បីកសាងនូវសមិទ្ធផលក្នុងវត្តជាប្រយោជន៍ទ្រទ្រង់ទាំងផ្នែកពុទ្ធចក្រ និងផ្នែកអាណាចក្រ សម្រាប់កូនចៅជំនាន់ក្រោយៗទៀតគោរពប្រណិបត្តិតាម។

លោកបានបន្តថា នេះគឺជាសេរីភាពខាងជំនឿសាសនាដែលបង្ហាញអំពីទឹកចិត្តសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ ដែលបានប្រគេនជូនតាមរយៈព្រះសង្ឃ ដែលជាស្រែបុណ្យ ក្នុងគោលបំណងដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញាណក្ខន្ធបុព្វការីជនមាន ជីដូន ជីតា ញាត្តិការទាំងប្រាំពីរសន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ ជាពិសេសប្រជាជាតិកម្ពុជាយើងគ្រប់មូលដ្ឋាន បានឧទ្ទិសកុសលដល់វីរយុទ្ធជនជាតិកម្ពុជា ដែលបានពលីក្នុងបុព្វហេតុបេសកកម្ម ការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិកម្ពុជា តស៊ូប្រយុទ្ធជាមួយសត្រូវឈ្លានពាន និងសូមវិញ្ញាណក្ខន្ធរបស់វីរយុទ្ធជន ទាំងអស់ អញ្ជើញទៅកាន់សុគតិភព កុំបីអាក់ខានឡើយ៕