* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

តំណាងមូលនិធិអង្គការសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ប្រចាំនៅកម្ពុជា នាំយកអំណោយជូនជនភៀសសឹក នៅខេត្តព្រះវិហារ

09-09-2025 08:46

(ព្រះវិហារ)៖ លោកស្រី សាន់ដ្រា ប៊ឺនក្លាវ (Ms. Sandra Bernklau) តំណាងមូលនិធិអង្គការសហប្រជាជាតិ សម្រាប់ប្រជាជន (UNFPA) ប្រចាំនៅកម្ពុជា អមដំណេីរដោយ លោកស្រី មុំ នាយិការង នៃនាយកដ្ឋានសុខភាព កាកបាទក្រហមកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណោយ ជាឃីតអនាម័យស្ត្រី ចំនួន ៤៥០ឃីត ចែកជូនប្រជាពលរដ្ឋជាស្រ្តីដែលមានផ្ទៃពោះ និងមានកូនតូច ព្រមទាំងបានចុះជួបស្ត្រីនៅតាមសហគមន៍ដែលរងផលប៉ះពាល់ក្នុងស្រុកជាំក្សាន្ត កំពុងស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដេីម ស្ថិតក្នុងស្រុកគូលែន ខេត្តព្រះវិហារ។

ពិធីនេះត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីលោក សុខ សាន្តតារា អភិបាលរងខេត្តព្រះវិហារ តំណាងលោក គីម រិទ្ធី អភិបាលខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជាខេត្ត និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋភៀសសឹកជាច្រើនរូបទៀត នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥។

ក្នុងនាមលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ លោក សុខ សាន្តតារ៉ា បានសម្ដែងនូវសេចក្តីសោមនស្សរីករាយជាអនេកប្បការ និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវត្តមានលោកស្រី និងក្រុមការងារ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចុះសួរសុខទុក្ខ និងនាំយកអំណោយ ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក ព្រមទាំងបានបរិច្ចាគថវិកាផ្ទាល់ខ្លួន ក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជននាឱកាសនេះ។

លោកអភិបាលរងខេត្តព្រះវិហារ បានថ្លែងជម្រាបជូនលោកស្រី តំណាងមូលនិធិអង្គការសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ប្រចាំនៅកម្ពុជា អំពីស្ថានភាពប្រជាពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅបណ្តោះអាសន្ននៅមណ្ឌលសុវត្ថិភាពវត្តពោធិ៥០០០ដើម ក៏ដូចជាតាមមណ្ឌលសុវត្ថិភាពផ្សេងៗទៀតក្នុងខេត្តព្រះវិហារ ចាប់តាំងពីព្រឹត្តិការណ៍ផ្ទុះអាវុធនៅតាមព្រំដែនដែលបង្ករឡើងដោយកងទ័ពថៃ ក៏ដូចជាការគ្រប់គ្រង ការរៀបចំមើលថែ ការឧបត្ថម្ភផ្សេងៗដល់ប្រជាពលរដ្ឋភៀសសឹក។

លោកស្រី សាន់ដ្រា ប៊ឺនក្លាវ (Ms. Sandra Bernklau តំណាងមូលនិធិអង្គការសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ប្រចាំនៅកម្ពុជា បានថ្លែងកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធក្នុងខេត្តព្រះវិហារ ដែលបានយកចិត្តទុកដាក់ជួយរៀបចំកន្លែងស្នាក់នៅ ផ្តល់សម្ភារ ម្ហូបអាហារ ដល់ប្រជាពលរដ្ឋភៀសសឹក។លោកថ្លែងបញ្ជាក់ទៀតថា ថ្ងៃនេះលោកស្រីនាំអំណោយ ជាឃីតអនាម័យស្ត្រី ចំនួន ៤៥០ឃីត ចែកជូនប្រជាពលរដ្ឋជាស្រ្តីដែលមានផ្ទៃពោះ និងមានកូនតូច ជាមួយនឹងការអំបាវនាវឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាព អនាម័យឱ្យបានល្អ៕