* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ពលការិនីខ្មែរត្រឡប់ពីថៃ៖ ធ្វើការនៅខ្មែរកក់ក្តៅ នៅជិតផ្ទះ ទំនិញធូរថ្លៃ និងសម្បូរអាហារហូប (Video inside)

09-09-2025 12:20

(ភ្នំពេញ)៖ លោកស្រី ម៉ឺន ពេជ្រសុវណ្ណដារ៉ា កម្មការិនីក្នុងរោងចក្រស្បែកជើង លីន វេន ជី សាន់បូ អេនធើប្រាយ LIN WEN CHIH SUNBOW ENTERPRISES CO., LTD. បានអំពាវនាវដល់ពលករខ្មែរកំពុងធ្វើការនៅថៃ ដែលមានអារម្មណ៍មិនសូវមានសុវត្ថិភាព វិលត្រឡប់មកធ្វើការនៅមាតុភូមិវិញ ព្រោះជាបទពិសោធន៍របស់លោកស្រី នៅស្រុកយើងធ្វើការដោយកក់ក្តៅ នៅជិតផ្ទះ ទំនិញធូរថ្លៃ និងមានអាហារទទួលទានច្រើនយ៉ាង។

លោកស្រី បានថ្លែងបែបនេះក្នុងឱកាស អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា និងជាទីប្រឹក្សាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចុះចុះសួរសុខទុក្ខ ពលករខ្មែរមកពីថៃជាង ៥០០នាក់ ដែលទទួលបានការងារធ្វើ ក្នុងរោងចក្រផលិតស្បែកជើង។

តំណាងពលករខ្មែរដែលវិលត្រឡប់មកពីថៃ និងធ្វើការបានជិត ១ខែហើយនោះ បានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំប្តេជ្ញាចិត្តថា អត់ទៅវិញទេ ព្រោះខ្ញុំធ្វើការនៅស្រុកខ្មែរកក់ក្តៅ ណាមួយនៅជិតផ្ទះផង ហើយរបស់របរក៏ថោកទៀត ហើយសម្បូរអីញ៉ាំណាស់។ ខ្ញុំអំពាវនាវឲ្យបងប្អូននៅស្រុកថៃ មកប្រទេសយើងវិញមក កុំនៅប្រទេសគេ ឲ្យមករីកចម្រើនប្រទេសយើង កុំនៅរីកចម្រើនប្រទេសគេ អត់មានបានប្រយោជន៍អីទេ»។

លោកស្រីក៏បានថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់ ដោយផ្ដល់ការងារដល់រូបលោកស្រី។ លោកស្រី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេស បងប្អូនពលករខ្មែរនៅប្រទេសថៃ ឱ្យត្រឡប់មកស្រុកកំណើតវិញ ព្រោះបច្ចុប្បន្នកម្ពុជាសម្បូរការងារធ្វើ ទទួលបានចំណូលមិនចាញ់ការងារនៅប្រទេសថៃ មានអត្ថប្រយោជន៍ច្រើន និងនៅជិតផ្ទះស្រាប់ទៀតផង។

នាឱកាសនោះដែរ អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា និងជាទីប្រឹក្សាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា រោងចក្រស្បែកជើង ដែលជាសមាជិកសមាគមស្បែកជើងកម្ពុជា ត្រូវការកម្មករនិយោជិតរាប់ម៉ឺននាក់។

បើតាមអ្នកឧកញ៉ា លី ឃុនថៃ សម្រាប់ពលករដែលមិនទាន់មានការងារធ្វើ សូមទាក់ទងសមាគមស្បែកជើង (លេខទូរសព្ទ 098 329 222) និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ (លេខទូរសព្ទ 1297)។

ក្នុងរយៈពេល ២ខែកន្លងមកនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្វែងរកឱកាសការងារជូនបងប្អូនអតីតពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃវិញ រាប់សែនកន្លែង។ ក្នុងនោះ មានអតីតពលករប្រមាណ ២១ម៉ឺននាក់ បានទទួលការងារធ្វើនៅតាមរោងចក្រ សហគ្រាស និងគ្រឹះស្ថាននានា ដែលស្ថិតនៅក្នុងប្រព័ន្ធ៕