* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូន ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅបាត់ដំបង
* លោក ម៉ាក្រុង ចោទក្រុមស្តាំនិយមជ្រុលថាបង្ក «បរិយាកាសរើសអើងពូជសាសន៍» ក្រោយឃាតកម្មនៅជាយក្រុងប៉ារីស
* វិភាគអន្តរជាតិ៖ តើលោក ត្រាំ លោក ស៊ី ជីនពីង និងលោក ពូទីន អាចនឹងជួបគ្នានៅ APEC?
* ដ្រូនរុស្ស៊ីវាយប្រហារស្ថានីយរថភ្លើងនៅទីក្រុង Dnipro ប្រទេសអ៊ុយក្រែន សម្លាប់មនុស្សយ៉ាងហោចណាស់ ១៣នាក់
* មេដឹកនាំទីក្រុងហុងកុង ឱនមុខសុំទោសជាសាធារណៈ ជុំវិញហេតុការណ៍ឆេះអគារដ៏ប្រល័យ កាលពីឆ្នាំ២០២៥
* ទេសចរអន្ដរជាតិ១៥សញ្ជាតិ នៅលើនាវាក្ស័យធន ដែលចូលចតនៅខេត្តព្រះសីហនុ ថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅ និងយកចិត្តទុកដាក់ខ្ពស់
* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រសួងទេសចរណ៍គ្រោងចាប់យកវេទិកាពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារ និងភេសជ្ជៈ ដើម្បីពង្រឹងការជំរុញកំណើនភ្ញៀវទេសចរឱ្យមានសន្ទុះឡើងវិញ

10-09-2025 11:41

(ភ្នំពេញ)៖ ពិព័រណ៍វិស័យផ្គត់ផ្គង់ ម្ហូបអាហារ ភេសជ្ជៈ និងបដិសណ្ឋារកិច្ច ដែលមានឈ្មោះថា CAMFOOD CAMHOTEL EXPO របស់កម្ពុជា អាចនឹងគ្រោងធ្វើឡើងនៅចុងខែតុលា ឆ្នាំ២០២៥នេះ។ ជាមួយគ្នាផងដែរ ក្រសួងទេសចរណ៍ បានចាត់ទុកព្រឹត្តិការណ៍ពិព័រណ៍មួយនេះ គឺជាវេទិការដ៏ដំខាន់មួយសម្រាប់ជាឱកាសជំរុញបន្ថែមទៅទៀត ទៅដល់ក្រុមអាជីវករ ឱ្យចូលរួមផ្សព្វផ្សាយពីបរិយាកាសទេសចរណ៍ នៅក្នុងប្រទេសកម្ពុជា។

បើតាមលោក ឈុន មករា អគ្គនាយកនៃអគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ បានបង្ហាញពីមោទនភាពក្នុងការចាប់ដៃគូជាមួយ CAMFOOD & CAMHOTEL 2025 ដែលជាការតាំងពិព័រណ៍ដែលឆ្លុះបញ្ចាំងពីមហិច្ឆតារបស់កម្ពុជា ក្នុងការលើកកម្ពស់វិស័យម្ហូបអាហារ និងបដិសណ្ឋារកិច្ចឱ្យឈានទៅស្តង់ដារអន្តរជាតិ។

លោកបានមានប្រសាសន៍ថា សម្រាប់ពិព័រណ៍វិស័យផ្គត់ផ្គង់ ម្ហូបអាហារ ភេសជ្ជៈ និងបដិសណ្ឋារកិច្ចនៅឆ្នាំនេះ ក្រសួងទេសចរណ៍មានបន្ថែម សកម្មភាពជាច្រើនទៀត ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីមហាជន ក្នុងគោលបំណងផ្តល់ឱកាសដល់ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈបរិក្ខាសម្រាប់សណ្ឋាគារ ភោជនីយដ្ឋាន អាជីវកម្មក្នុងស្រុក និងអាជីវកម្មក្នុងវិស័យទេសចរណ៍ បានជួបជាមួយវិស័យពាក់ព័ន្ធនានា សម្រាប់ធ្វើការឆ្លើយតបទៅលើវិស័យអាជីវកម្ម ក្នុងគោលដៅពង្រឹងវិស័យទេសចរណ៍ឱ្យប្រសើរឡើងវិញ។

លោកបញ្ជាក់ថា «គិតមកដល់ពេលនេះ ការថមថយនូវចំនួនភ្ញៀវទេសចរណ៍ គឺដោយសារការប៉ះទង្គិចសង្គ្រាមនៅតាមព្រំដែនជាមួយនឹងថៃ អ៊ីចឹង! ទេសចរណ៍ដែលមកតាមផ្លូវគោកពីថៃ ជាទូទៅគឺបាត់បង់ទាំងស្រុងយើងនៅសល់ ដែលទេសចរណ៍មកពីច្រកវៀតណាមឡាវ ហើយនឹងតាមផ្លូវអាកាស ដូច្នេះជាវិធានការណ៍នៅថ្ងៃទី១១ ខែកញ្ញានេះ ក្រសួងទេសចរណ៍គ្រោងធ្វើការជួបប្រជុំជាមួយវិស័យឯកជន ដើម្បីធ្វើការវាយតម្លៃសារឡើងវិញពីស្ថានភាពទេសចរណ៍នៅក្នុងប្រទេសកម្ពុជា»។

លោកអគ្គនាយកនៃអគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ គូសបញ្ជាក់ថា ការរៀបចំពិព័រណ៍នេះ គឺត្រូវចំពេលដែលក្រសួងកំពុងធ្វើការជំរុញវិស័យទេសចរណ៍តែម្តង ដែលស្ថិតនៅក្នុងដំណាក់កាលកម្ពុជា កំពុងមានវិបត្តិសង្គ្រាមជាមួយនឹងប្រទេសថៃផងដែរ។ ម្យ៉ាងទៀតឆ្នាំនេះ កម្ពុជាសម្រេចលុបចោលនូវព្រះរាជពិធីបុណ្យអុំទូកទៀត ដូច្នេះពិព័រណ៍ CAMFOOD & CAMHOTEL 2025 គឺជាព្រឹត្តិការណ៍មួយ ដែលលេចធ្លោដែរនៅក្នុងឆ្នាំនេះ ដូច្នេះលោកបានប្រកាសអំពាវនាវ ដល់វិស័យរដ្ឋនិងឯកជនទាំងអស់ត្រូវខិតខំប្រឹងឱ្យបានខ្លាំងខ្លា ដើម្បីធ្វើយ៉ាងដូម្តេចជំរុញវិស័យទេសចរណ៍ឱ្យងើបឡើងវិញ។

លោកថា «ជាក់ស្តែងជាមួយនឹងការខិតខំប្រឹងប្រែងរួមគ្នា ដោយជ្រើសរើសអភិក្រមជីវភាពនៃប្រព័ន្ធតួអង្គតែមួយ នៅឆ្នាំ២០២៤ កម្ពុជាទទួលបានទេសចរណ៍អន្តរជាតិប្រមាណ ៦.៧លាននាន់កើនឡើង២៣% ធៀបនឹងឆ្នាំ២០២៣ និងភ្ញៀវទេសចរជាតិប្រមាណ ២២.៥២លាននាក់កើនឡើង២០.១%។ ដោយឡែកក្នុងរយៈពេល៧ខែនៃពាក់កណ្តាលឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិប្រមាណ ៣.៧លាននាក់មានការថមថយ ០.៨% បើប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ២០២៤»។

បើតាមលោក Gerard Leeuwenburgh អ្នកគ្រប់គ្រងទូទៅប្រចាំប្រទេស នៃក្រុមហ៊ុន Informa Markets បានមានប្រសាសន៍ថា CAMFOOD & CAMHOTEL បន្តធ្វើជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់វិស័យផ្គត់ផ្គង់ F&B និងជាកន្លែងជួបជុំសម្រាប់អ្នកជំនាញផ្នែកបដិសណ្ឋារកិច្ចរបស់កម្ពុជា។ ដោយមានក្រសួងទេសចរណ៍ និង ក្រសួងពាណិជ្ជកម្មបន្តការគាំទ្រ ដើម្បីជំរុញកំណើនពាណិជ្ជកម្ម និងអាជីវកម្ម យើងនៅតែប្តេជ្ញាដាក់ប្រទេសកម្ពុជា ជាមជ្ឈមណ្ឌលលំដាប់ថ្នាក់តំបន់សម្រាប់ផ្សព្វផ្សាយបន្ថែមនៃវិស័យ បដិសណ្ឋារកិច្ច និងឧត្តមភាព F&B នៃកម្ពុជាឱ្យកាន់តែល្បឺរន្ធឺ។

លោកថា ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ប្រទេសកម្ពុជាបានមើលឃើញពីការរីកចម្រើនយ៉ាងខ្លាំង ក្នុងវិស័យទេសចរណ៍របស់ខ្លួន។ ការមកដល់របស់ភ្ញៀវអន្តរជាតិត្រូវបានគេរំពឹងថានឹងកើនលើស ៦លាននាក់នៅឆ្នាំ ២០២៥ ដែលជំរុញឱ្យមានតម្រូវការនៃការ ទទួលទានអាហារដែលមានគុណភាពខ្ពស់ តម្រូវការសណ្ឋាគារ និងសេវាកម្មមានការកើនឡើងជាហេតុ CAMFOOD &CAMHOTEL 2025 EXPO បានបង្កើតអោយមានព្រឹត្តិការណ៍នេះម្តងទៀត ដើម្បីឆ្លើយតបតម្រូវការក្នុងឧស្សាហកម្មប្រកបដោយជំនាញនិងស្តង់ដារ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ពិព័រណ៍នេះនិងចាប់ផ្តើមបើកជាផ្លូវការចាប់ពីថ្ងៃទី ២២-២៤ ខែតុលា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ (DIECC) រាជធានីភ្នំពេញ។ ពិព័រណ៌ពាណិជ្ជកម្មអន្តរជាតិដ៏សំខាន់នេះនឹងបើកបង្ហាញអំពីឧត្តមភាពនិងការវិវត្តនៃសង្វាក់ផ្គត់ផ្គង់សម្រាប់ ម្ចាស់អាជីវកម្ម ហាងកាហ្វេរ ភោជនីយដ្ឋាន សណ្ឋាគារ រីសត បារ ក្លឹប ផ្សារទំនើប មីនីម៉ាត និងអ្នកចែកចាយបន្ត ដើម្បីស្វែងយល់ពីបច្ចេកវិទ្យានិងការវិវត្តន៍ចុងក្រោយបង្អស់ពីរសំណាក់អ្នកផ្គត់ផ្គង់នៃផលិតផលនិងសេវាកម្មទាំងក្នុងស្រុកនិងក្រៅស្រុក សម្រាប់ជាចំណេះដឹង បទពិសោធន៍ បណ្តាញទំនាក់ទំនង ការផ្គូផ្គង អាជីវកម្ម និងការស្វែងរកឱកាសថ្មីៗសម្រាប់ពង្រឹងនិងពង្រីកអាជីវកម្មនៃឧស្សាហកម្មដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សទាំងនេះ៕