* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តចូលរួមកាន់បិណ្ឌវេន៣ នៅវត្តពុទ្ធស្ថាននគររាជធម្មមេត្តា និងវត្តព្រះឥន្ទកោសីយ៍

10-09-2025 16:22

(សៀមរាប)៖ លោក សោម សារ៉ូ សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និងលោក នាក់ ណេរ៉ុន អភិបាលរងខេត្ត ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាព មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ បានបន្តចូលរួមកាន់បិណ្ឌវេន៣ នៅវត្តពុទ្ធស្ថាននគររាជធម្មមេត្តា និងវត្តព្រះឥន្ទកោសីយ៍ ក្នុងក្រុងសៀមរាប ដើម្បីឧទ្ទិសកុសលផលបុណ្យជូនញាតិការទាំង៧សន្តាន និងឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធវីវកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ។

លោក នាក់ ណេរ៉ុន បានលើកឡើងថា វិស័យអាណាចក្រ និងពុទ្ធចក្រនៅកម្ពុជា គឺដើរទន្ទឹមគ្នាពុំអាចខ្វះមួយណាបានឡើយ។ ក្នុងនោះដែរ វិស័យព្រះពុទ្ធសាសនារីកចម្រើនលូតលាស់ទៅបាន គឺអាស្រ័យដោយប្រជាពុទ្ធបរិស័ទមានជីវភាពល្អប្រសើរ និងរស់នៅក្នុងប្រទេសដែលមានសុខសន្តិភាព ទើបយើងមានឱកាសបានបំពេញបុណ្យតាមទៅកាលវេលាទៅតាមគន្លងប្រពៃណីពីជីដូនជីតា បានពេញលេញដោយគ្មានក្ដីបារម្ភ។

លោកបានបន្តថា ជាក់ស្ដែងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនាពេលនេះ ជាបុណ្យប្រពៃណីព្រះពុទ្ធសាសនាខ្មែរដ៏សំខាន់ ដែលជាឱកាសអាចឱ្យប្រជាពលរដ្ឋគ្រប់រូប អាចបង្កើនសាមគ្គីភាពរវាងបុគ្គល គ្រួសារ និងសង្គម និងបញ្ជាក់ឱ្យឃើញពីការសម្បូរហូរហៀរនៃភោគផលផ្សេងៗរបស់ប្រជាជនខ្មែរ ក្នុងការផ្គត់ផ្គង់ព្រះសង្ឃក្នុងព្រះវស្សាសម្តែងនូវភាពកតញ្ញូកតវេទី។

ជាមួយនេះ លោកបញ្ជាក់ថា ពិធីបុណ្យភ្ជុំបិណ្ឌ ក៏ជាពិធីដែលជួយដាស់តឿនស្មារតីដល់មនុស្សគ្រប់រូប កុំឱ្យមានសេចក្ដីប្រមាទក្នុងការធ្វើអំពើបាបនានា ព្រមទាំង ឧទ្ទិសមហាកុសលជូនដល់វិញ្ញាណក្ខន្ធនៃបុព្វការីជន និងពពួកញាតិ សន្សំនូវមហាកុសលទុកជាទីពឹងរបស់ខ្លួន និងបន្តថែរក្សាបុណ្យប្រពៃណីព្រះពុទ្ធសាសនាខ្មែរយើង ឱ្យតាំងនៅស្ថិតស្ថេរអស់កាលជាយូរអង្វែង៕