* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋបាលស្រុកស្ទោង អញ្ជើញចូលរួមសូត្រមន្តវេនបិណ្ឌទី៤ នៅវត្តឃ្លាំងខ្មូត ក្នុងឃុំប្រឡាយ

10-09-2025 19:29

(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានដឹកនាំសហការី និងកងកម្លាំងទាំងបី ព្រមទាំងអាជ្ញាធរមូលដ្ឋាន អញ្ជើញចូលរួមសូត្រមន្តវេនបិណ្ឌទី៤ ជាមួយញាតិញោមពុទ្ធបរិស័ទចំណុះជើងវត្តឃ្លាំងខ្មូត ស្ថិតនៅក្នុងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។

លោកបានឱ្យដឹងថា ការចូលរួមសូត្រមន្ត កាន់បិណ្ឌ វេនបិណ្ឌឆ្នាំនេះក៏ដូចជាឆ្នាំមុនៗកន្លងមក គឺជាការចូលរួមថែរក្សានូវទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ក៏ដូចជាការផ្សាភ្ជាប់រវាងពុទ្ធចក្រ និងអាណាចក្រ រវាងរដ្ឋបាលស្រុកស្ទោង ជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសអ្នកឃុំប្រឡាយ តែងតែមានទំនាក់ទំនងក៏ដូចជាសហការល្អរវាងគ្នា និងគ្នា រវាងរដ្ឋបាលស្រុកស្ទោង ជាមួយព្រះមន្ត្រីសង្ឃ ជាមួយសាលាអនុគណស្រុកស្ទោង និងព្រះគ្រូចៅអធិការ ព្រះបរិត្តកោសល ណិប អ៊ាន ព្រះអនុគណស្រុកស្ទោងផងដែរ។

លើសពីនេះ ក៏ជាការសន្សំនូវបុញ្ញនិធិសម្រាប់ជាតិនេះ និងអនាគតជាតិព្រមទាំងបួងសួងឧទ្ទិសកុសលដល់ព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ បុព្វការីជន ជាពិសេសវីរៈយុទ្ធជន កងទ័ពជួរមុខដែលបានពលីជីវិតថ្មីៗក្នុងបុព្វហេតុជាតិមាតុភូមិ សាសនា ព្រមទាំងព្រះមហាក្សត្រ ពីការឈ្លានពានយ៉ាងកម្រោលរបស់ចោរសៀម មកលើបូរណភាពដែនដី សុវណ្ណភូមិនៃយើងដែលកំពុងរស់នៅយ៉ាងសុខសន្តិភាព និងការអភិវឌ្ឍក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅក្នុងអាណត្តិទី៧នេះ។

សូមបញ្ជាក់ថា នៅក្នុងពិធីសូត្រមន្តនេះដែរ លោកអភិបាលស្រុកស្ទោង ក៏បានប្រគេននូវបច្ច័យមួយចំនួន ភេសជ្ជ: គ្រឿងឧបភោគបរិភោគ ទេយ្យទាន ដល់ព្រះសង្ឃ និងចែកទានដល់យាយតាដែលអញ្ជើញចូលរួមនៅក្នុងឱកាសនេះចំនួនជិត២០០នាក់ផងដែរ៕