* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ស្នងការនគរបាលខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីក្រោមឱវាទ អញ្ជើញកាន់បិណ្ឌវេនទី៤ នៅវត្តឥន្ទញាណ និងបានឧទ្ទិសកុសលដល់វីរកងទ័ពដែលពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី

11-09-2025 22:12

(ព្រះសីហនុ)៖ ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំមន្ត្រីក្រោមឱវាទ ចំណុះឲ្យស្នងការដ្ឋននជាច្រើនរូប ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត ចូលរួមសូត្រមន្តប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេណទី៤ នៅវត្តឥន្ទញាណ ហៅវត្តក្រោម ស្ថិតក្នុងសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។

នាឱកាសវេនកាន់បិណ្ឌទី៤នេះ លោកឧត្តមសេនីយ៍ឯក ព្រមទាំងមន្ត្រីទាំងអស់ បានថ្វាយផ្កាភ្ញីដល់ព្រះរតនត្រ័យ សមាទានសីល និមន្ដព្រះសង្ឃចម្រើនព្រះបរិត្ត បង្សុកូល និងប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃ ដើម្បីឧទ្ទិសមគ្គផលកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន ញាតិកាទាំង៧សណ្តាន និងនាយ នាយរង ពលនគរបាល វីរកងទ័ព ដែលពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី ដែលបានពលី និងចែកឋានទៅលោកខាងមុខ ក៏បានធ្វើ
ពិធីរាប់បាត្រ ជាកិច្ចបង្ហើយបុណ្យ។

ទេយ្យវត្ថុ និងបច្ច័យដែលជាសទ្ធាជ្រះថ្លា បានវេរប្រគេនដល់ព្រះសង្ឃ សម្រាប់ចាត់ចែងប្រើប្រាស់ក្នុងការកសាងសមិទ្ធផលនានានៅក្នុងវត្តឥន្ទញាណ ហៅវត្តក្រោមនាពេលនេះរួមមាន៖ មីមូឌែន ៥កេសធំ, ត្រីខកំប៉ុង ៥កេសធំ, ទឹកដោះគោកំប៉ុង ៥កេស, ទឹកស៊ីអីវ ៩កេស, ទឹកត្រី ៩កេស, ប្រេងឆា ៩កេស, ស្លាដក់ ៩ឈុត, ចានស្រាក់ និងចង្ហាន់ ៩ឈុត, អង្ករ ១៨បាវ, ទឹកក្រូច កូកា ១៨កេស, ទឹកបរិសុទ្ធ ហាយធិច ១៨កេស ស្ករស ១បាវ (៥០គីឡូក្រាម), តែស្វាធំ ១បាវ និងថវិការ សរុប ២៦.៩៤០.០០០ រៀល៕