* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សាខាសមាគមនារីខេត្តពោធិ៍សាត់ ចូលរួមកាន់បិណ្ឌវេនទី៦ នៅវត្តឈើទាលរូង និងវត្តព្រែកស្តី សង្កាត់រលាប និងសង្កាត់លលកស ក្រុងពោធិ៍សាត់

13-09-2025 14:33

(ពោធិ៍សាត់)៖ បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាពិធីបុណ្យដ៏សំខាន់ក្នុងព្រះពុទ្ធសាសនា ដែលប្រព្រឹត្តទៅរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ក្នុងគោលបំណង ដើម្បីឧទ្ទិសកុសលដល់ប្រេតជនញាតិ និងរៀបចំសង្ឃភត្ត ប្រគេនព្រះសង្ឃដែលគង់ចាំវស្សា។ ពុទ្ធបរិស័ទខ្មែរ តែងតែធ្វើដំណើរទៅជួបជុំសាច់ញាតិ រៀបចំចង្ហាន់ និងបាយបិណ្ឌ យកទៅប្រគេនព្រះសង្ឃនៅវត្តអារាម។ ជាទូទៅសាខាសមាគមនារី តែងតែចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌនៅតាមទីវត្តអារាមនានា ដើម្បីឧទ្ទិសកុសលដល់បុព្វការីជន ដែលបានចែកឋានទៅ។

ជាក់ស្តែងនាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកស្រី ឯម ប៉ុណ្ណា ទីប្រឹក្សាជាន់ខ្ពស់នៃរដ្ឋសភា និងជាសមាជិកាប្រតិបត្តិ សមាគមនារីថ្នាក់កណ្ដាល និងលោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីខេត្ត ព្រមទាំងលោកស្រី ជាគណៈកម្មការ សមាជិកា សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ បាននាំយកសម្ភារៈ ទេយ្យវត្ថុ និងបច្ច័យមួយចំនួន មកចូលរួមកាន់បិណ្ឌវេនទី៦ នៅវត្តឈើទាលរូង (វត្តភ្នំទ្រព្យ) និងវត្តហង្សាបីតិ (វត្តព្រែកស្តី) ដែលស្ថិតក្នុងសង្កាត់រលាប និងសង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

បើតាម លោកស្រី ឈឹម ស៊ីណា សមាជិកាក្រុមប្រឹក្សាខេត្ត និងជាប្រធានសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ក្នុងរដូវបុណ្យកាន់បិណ្ឌឆ្នាំនេះ ក៏ដូចបណ្តាឆ្នាំកន្លងមក សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ដែលមានលោកស្រី អាំង សុជាតា ខូយរីដា ជាប្រធានកិត្តិយស តែងតែមានសទ្ធាជ្រះថ្លា ក្នុងវិស័យព្រះពុទ្ធសាសនា បាននាំមកនូវទេយ្យវត្ថុ និងបច្ច័យ ដើម្បីចូលរួមក្នុងកម្មវិធីវេនកាន់បិណ្ឌ មិនដែលខកខានឡើយ។

សម្រាប់ឆ្នាំនេះ បើទោះជាស្ថានភាពជម្លោះបញ្ហាព្រំដែន កម្ពុជា-ថៃ បានកើតមានឡើង និងស្ងប់ស្ងាត់វិញយ៉ាងណាក៏ដោយ ក៏សាខាសមាគមនារីខេត្ត នៅតែបន្តចូលរួមកាន់បិណ្ឌ នៅតាមបណ្តាវត្ត ក្នុងគោលបំណងចូលរួមផ្គត់ផ្គង់ចង្ហាន់ដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា ក្នុងទីវត្តអារាម ដែលមានរយៈពេល៣ខែ ចាប់ពីថ្ងៃចូលព្រះវស្សា រហូតដល់ថ្ងៃចេញព្រះវស្សា។

លោកស្រីបន្តថា បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាបុណ្យធំជាងគេ នៅក្នុងចំណោមបុណ្យផ្សេងៗទៀត ដែលប្រជាពលរដ្ឋខ្មែរ ជាអ្នកកាន់ព្រះពុទ្ធសាសនា តែងតែចូលរួមអភិរក្ស ថែរក្សា មិនឱ្យបាត់បង់ប្រយោជន៍ ទុកសម្រាប់កូនចៅជំនាន់ក្រោយៗប្រតិបត្តិ។ ជាការពិតណាស់ថា នៅក្នុងអំឡុងរដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជារដូវវស្សាមានរលឹម ភ្លៀងផ្គរ ជោគជាំ តែងតែបង្កការលំបាកដល់ព្រះមន្ត្រីសង្ឃ ព្រះសង្ឃ ពេលធ្វើគោចរបិណ្ឌបាត ដូចនេះហើយបានជាពុទ្ធបរិស័ទយើង បានបង្កើតកម្មវិធីវេនកាន់បិណ្ឌនេះឡើង ដើម្បីបង្កភាពងាយស្រួលដល់ព្រះសង្ឃ។

លោកស្រី បានគូសបញ្ជាក់ថា សមាគមនារីដែលបង្កើតឡើងមកនេះ តែងតែចុះធ្វើសកម្មភាពការងារមនុស្សធម៌នៅក្នុងសង្គម ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ពោលគឺជួយដល់ជនរងគ្រោះ និងងាយរងគ្រោះ ដោយគ្មានការរើសអើង និងមិនប្រកាន់អំពីនិន្នាការនយោបាយអ្វីឡើយ។

លោកស្រី ឈឹម ស៊ីណា ក៏សូមយកឱកាសនេះ ថ្លែងឧទ្ទិសជូនចំពោះដួងវិញ្ញាណក្ខ័នវីរយុទ្ធជនកម្ពុជា ដែលពលីជីវិត ក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជនកម្ពុជា នាពេលកន្លងមក នៃការប៉ះទង្គិចរវាងកម្ពុជា-ថៃ និងសូមឱ្យមនុញ្ញផល ជួយជូនវិញ្ញាណក្ខន្ធវីរយុទ្ធជនកម្ពុជា ដែលពលីជីវិតទាំងអស់ បានសោយសុខ នាឋានបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ។

សម្ភារៈ ទេយ្យវត្ថុ និងបច្ច័យ សម្រាប់ចូលរួមកាន់បិណ្ឌវេនទី៦ នៅវត្តឈើទាលរូង (វត្តភ្នំទ្រព្យ) និងវត្តហង្សាបីតិ (វត្តព្រែកស្តី) ដោយក្នុងមួយវត្ត អង្ករ១០០គីឡូក្រាម, ទឹកក្រូច១កេសធំ, គុយទាវភ្នំពេញ១កេសធំ, តែ១កញ្ចប់ធំ, ស្ករស២គីឡូក្រាម, ទឹកត្រី១យួរ, ទឹកស៊ីអ៉ីវ ១យួរ, ធូប១ដុំធំ, ទៀនធំ១គូរ, សាប៊ូលាងចាន១ធុង, ប៉ុងលាងចាន១២ឡូតិ៍ និងបច្ច័យកសាង១លានរៀល។ បន្ថែមពីនោះក៏មានបច្ច័យបួនប្រគេនព្រះសង្ឃ និងចែកជូនសាប៊ូខ្លិន ដល់កងកម្លាំង និងប្រជាការពារផងដែរ៕