* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

បណ្ឌិត មាស ច័ន្ទរិទ្ធ អញ្ជើញសូត្រមន្តកាន់បិណ្ឌវេនទី៨ នៅវត្តច័ន្ទមូលី ឃុំ តាំងក្រសៅ ស្រុកប្រាសាទសំបូរ

14-09-2025 22:23

(កំពង់ធំ)៖ នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ លោកបណ្ឌិត មាស ច័ន្ទរិទ្ធទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញសូត្រមន្តកាន់បិណ្ឌវេនទី៧ នៅវត្តច័ន្ទមូលី ភូមិកំពង់ឈើទាល ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

បណ្ឌិត មាស ច័ន្ទរិទ្ធ បានលើកឡើងថា ការចូលរួមកាន់បិណ្ឌគឺការថែរក្សានូវទំនៀមទំលាប់វប្បធម៌ប្រពៃណីព្រះពុទ្ធសាសនា ក៏ដូចជាផ្សារភ្ជាប់គ្នារវាងអាណាចក្រ និងពុទ្ធចក្រ ជាពិសេសគឺរវាងគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីឧទ្ទិសកុសលដល់បងប្អូនសាច់សារលោហិត បុព្វបុរសខ្មែរ និងជាពិសេសគឺវីរៈកងទ័ពដែលបានពលីក្នុងការការពារទឹកដីពីចោរសៀមឈ្លានពានក្នុងឱកាសនេះដែរ ។

លោកបាននាំយកសម្ភារគ្រឿងបរិក្ខារ និងបច្ច័យមួយចំនួន ចូលរួមក្នុងបិណ្ឌវេនទី៧ ដោយបានរាប់បាត្រឧទ្ទិសកុសល ជូនដល់វីរៈយុទ្ធជនការពារព្រំដែន និងវរជនស្នេហាជាតិ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិ។

សូមបញ្ជាក់ថា ពិធីកាន់បិណ្ឌមិនត្រឹមតែជាប្រពៃណីវប្បធម៌សាសនាប៉ុណ្ណោះទេ ប៉ុន្ដែជាឱកាសរួមគ្នារបស់ប្រជាពលរដ្ឋក្នុងសហគមន៍ដើម្បីចងក្រងសាមគ្គី និងអនុវត្តកិច្ចធម៌ ។ ហើយបងប្អូនប្រជាពលរដ្ឋក៏បានចូលរួមយ៉ាងសប្បាយរីករាយ បង្ហាញភាពស្នឹទ្ធស្នាល និងទំនាក់ទំនងល្អរវាងសហគមន៍ និងអាជ្ញាធរមូលដ្ឋាន៕