* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំដូនបា និងពុទ្ធិបរិស័ទចូលរួមកាន់បិណ្ឌវេនទី៩ នៅវត្តបុតអន្លង់មៀន ស្រុកគាស់ក្រទ្ប ខេត្តបាត់ដំបង

16-09-2025 20:41

(បាត់ដំបង)៖ លោក ជុក គឹមហួរ ប្រធាន​ក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំដូនបា និង​លោក បណ្ឌិត តាំង គង់ស្រេង ព្រមទាំង​អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញកាន់បិណ្ឌវេនទី៩ នៅវត្តបុទុមគង្គាររតនារាម បុរាណស្នោ (ហៅវត្តអន្លង់មៀន) ស្រុកគាស់ក្រទ្ប ខេត្តបាត់ដំបង។

នៅក្នុងឱកាសនេះដែរ លោក ជុក គឹមហួរ និង​បលោក បណ្ឌិត តាំង គង់ស្រេង ព្រមទាំង​អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល និងសហការី បានអញ្ជើញអុជទៀនធូប បូជាគន្ធពិដោរ និងថ្វាយបង្គំព្រះពុទ្ធបដិមា ព្រមទាំងព្រះសង្ឃ និងសមាទានសីល រម្លឹកដល់គុណព្រះរតនៈត្រៃយ៍តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា និងបានរាប់បាត្រ ព្រមទាំងចង្ហាន់ និងបច្ច័យ វេប្រគេនព្រះសង្ឃ ឧទ្ទិសកុសលដល់បុព្វការីជនដែលបានចែកឋានទៅ ជាពិសេសគឺដល់វីរកងទ័ពការពារនៅតាមព្រំដែន ដែលបានពលីក្នុងបុព្វហេតុការពារទឹកដីព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌក្នុងឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១ រោច ដល់ថ្ងៃ១៥ រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ ជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីវត្តអារាម ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់បុព្វការីជនដែលបានចែកឋានរំលាយខន្ធហើយ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ប្រមូលបច្ច័យរួមគ្នាចំនួន ៣, ៣០០,០០០រៀល ជាមួយគ្នានោះដែរ លោកបណ្ឌិត តាំង គង់ស្រេង បានជូនថវិកាដល់លោកតាអាចារ្រ លោកយាយជី និងបង ប្អូនប្រជាពលរដ្ឋដែលបានមកចូលកាន់វេនទី៩ នៅវត្តអន្លង់មៀន ជាង២០០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១០,០០០រៀល បន្ទាប់មកលោកបណ្ឌិតតាំង គង់ស្រេង បានប្រគល់រោងប្រជុំមួយខ្នងដែលទើបសាងសង់រួច ឱ្យទៅប្រធានគណបក្សឃុំ ដើម្បីទុក្ខជាទ្រព្យសម្បត្តិរបស់គណបក្សប្រជាជនកម្ពុជា ដែលចំណាយថវិកាទាំងការចាក់ដីលុបស្រះក្នុងបរិវេណគណបក្សប្រជាជនកម្ពុជា ឃុំដូនបា សរុបថវិកាចំនួន ២៦,៧៥០,០០០រៀល។

បន្ទាប់មកលោកបណ្ឌិតបានបន្តប្រគល់ថវិកាកសាងបន្ទប់ទឹកមួយទៀតនៅក្នុងគណបក្សឃុំចំនួនថវិកា ៨,០០០,០០០រៀល ព្រមទាំងផ្ដល់កាំមេរ៉ាសុវត្ថិភាពចំនួន ២គ្រឿង ដល់ប៉ុស្ដិ៍នគរបាលរដ្ឋបាល ឃុំដូនបា ចំណាយថវិកាចំនួន ១៥០ដុល្លារផងដែរ៕