* ក្រុមហ៊ុនអាកាសចរណ៍ SCAT Airlines សហការជាមួយ Selfie Travel បើកជើងហោះហើរត្រង់ពីកាហ្សាក់ស្ថានមកកម្ពុជាឡើងវិញ
* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង អញ្ជើញកាន់បិណ្ឌទី១១ នៅវត្តត្រពាំងទឹម ស្ថិតនៅស្រុកកញ្ជៀច ខេត្តព្រៃវែង

18-09-2025 20:46

(ព្រៃវែង)៖ លោក ស្បោង សារ៉ាត ប្រធានគណ:កម្មាធិការគណបក្សខេត្តព្រៃវែង និងលោកស្រី ស៊ាន ឈុនហេង និង បុត្រ ធីតា ព្រមទាំងសហការី នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ អញ្ជើញរៀបចំចង្ហាន់ គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ កាន់បិណ្ឌទី១១ ជាមួយប្រជាពលរដ្ឋ ពុទ្ធបរិស័ទ នៅវត្តត្រពាំងទឹម ស្រុកកញ្ជៀច ខេត្តព្រៃវែង និងមានកាចូលរួមពីលោក លោកស្រី សមាជិកគណ:អចិន្ត្រៃយ៍ សមាជិក សមាជិកាគណ:កម្មាធិការគណបក្សខេត្តព្រៃវែងជាច្រើនរូបទៀត។

ក្នុងឱកាសនោះ លោក ស្បោង សារ៉ាត និងលោកស្រី ព្រមទាំងសហការី បានប្រារព្ធពិធី បង្សុកូល ឧទ្ទិសកុសលផលបុណ្យជូន មាតាបិតា វីរកងទ័ព ដែលបានពលីក្នុងការការពារទឹកដី ពីការឈ្លានពានរបស់កងទ័ពថៃកន្លងទៅថ្មីៗនេះ និងបុព្វការីជនញាត្តិការទាំង៧សន្ដាន នាឱកាសកាន់បិណ្ឌ បុណ្យភ្ជុំបិណ្ឌ តាមទំនាមទំលាប់ វប្បធម៌ ប្រពៃណីជាតិខ្មែរ ។

នាឱកាសនោះលោកស្បោង សារ៉ាត និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំគណបក្សខេត្ត និងសហការី បានប្រគេនព្រះសង្ឃនូវគ្រឿងឧបភោគបរិភោគ និងបច្ច័យរួមមាន៖ អង្ក ១បេ ស្លារដក់១ ទឹកសុទ្ធ ២កេស មី ២កេស ទឹកផ្លែឈើ២កេស ទឹកក្រូច២កេស ទឹកស៊ីអ៉ីវ ១យួរ ទឹកត្រី ១យួរ ស្ករ ៥គីឡូ ទឹកដោះគោ ៥កំប៉ុង និងបច្ច័យចំនួន ១,១០១,០០០រៀលផងដែរ៕