* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សមាជិកព្រឹទ្ធសភា លោកស្រី ឃួន ឃុនឌី និងលោកស្រី យស ថានារី សមាជិករដ្ឋសភា អញ្ជើញកាន់បិណ្ឌវេនទី១១ នៅវត្តសុវណ្ណជលសា ហៅវត្តកំពង់ចម្លង ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ

18-09-2025 20:53

(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិករដ្ឋសភា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ស្វាយ និងលោកស្រី យស ថានារី សមាជិករដ្ឋសភា ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញដាក់បិណ្ឌវេនទី១១ នៅវត្តសុវណ្ណជលសា ហៅវត្តកំពង់ចម្លង ឃុំផាត់សណ្ដាយស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ក្នុងឱកាសនោះលោកស្រី ឃួន ឃុនឌី បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងជម្រាបពីការគិតគូរយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះបងប្អូនពុកម៉ែប្រជាពលរដ្ឋ ដែលកំពុងមានវត្តមាននៅទីនេះ។

លោកស្រីបានលើកឡើងថា សង្គ្រាមបានបង្កមហន្តរាយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងសោកនាដកម្មផ្តាច់ជីវិតមនុស្សមិនរើសមុខ ទាំងទាហាន និងជនស៊ីវិលស្លូតត្រង់ ប្រជាពលរដ្ឋដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែនក៏ត្រូវបង្ខំចិត្តភៀសខ្លួនចាកចេញពីផ្ទះសម្បែង ទ្រព្យសម្បត្តិ និងសត្វចិញ្ចឹម ដែលមិនអាចយកមកជាមួយបាន ទុក្ខលំបាកនេះបានធ្វើឱ្យយើងទាំងអស់គ្នា យល់យ៉ាងច្បាស់ណាស់ ពីតម្លៃនៃសន្តិភាព។

លោកស្រីបន្តថា យើងក៏ចង់បង្ហាញអន្តរជាតិឱ្យបានឃើញថា ប្រជាជនកម្ពុជាត្រូវការសុខសន្តិភាព ហើយក៏មិនចង់បានការឈ្លានពាន ឬជម្លោះណាមួយឡើយ។

ក្នុងនោះដែលោកស្រីបានលើកឡើងថា ក្នុងពិធីបុណ្យភ្ជុំបិណ្ឌកាន់បិណ្ឌនេះថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ប្រជាពលរដ្ឋបានធ្វើបុណ្យដើម្បីឧទ្ទិសកុសល ជូនដល់បុព្វការីជន ដែលបានលាចាកទៅកាន់លោកខាងមុខ ក៏ដូចជាវិញ្ញាណក្ខន្ធ វីរកងទ័ពដែលបានពលី ជីវិតដើម្បីការពារបូរណភាពដែនដី សូមមកទទួលយកកុសល ផលបុណ្យដែរការពារបូរណៈភាពទឹកដីពីសំណាក់ចោរសៀមឈ្លានពាន ។

ក្នុងពិធីកាន់បិណ្ឌវេនទី ១១ លោកស្រីបាននាំយកថវិកាសម្ភារប្រគេនដល់ព្រះសង្ឃ និងសម្រាប់កសាងពីវត្តអារាមផងដែរ៕