* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការថែមម៉ោងសិក្សាមិនមែនយកតែរូបភាពនោះទេ តែសម្តេចបានឱ្យសិក្សាវាយតម្លៃរាប់ចាប់ពីសិស្សដែលរៀនអន់ជាងគេ ដើម្បីមើលពីការប្រែប្រួលគុណភាពចំណេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គ្មានអាណាព្យាបាល ឬគ្រូ ដែលរីករាយជាមួយនឹងកូន សិស្សជិះឡាន ប្រើទូរស័ព្ទទំនើប ហើយប្រលងធ្លាក់នោះទេ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមការសិក្សាសិស្សរៀន៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង។ បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អគារសិក្សាជារឿងមួយ តែតក្តាគន្លឹះ គឺគ្រូ និងសិស្ស ជាពិសេសគុណភាពគ្រូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានកសាងសាលារៀនច្រើនណាស់ ប៉ុន្តែកំណើននៃកំណើត ការបង្កើតភូមិឋានថ្មីធ្វើឱ្យខ្វះខាតសាលា ដែលត្រូវតែសាងសង់សាលាបន្ថែម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រនេះហើយ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនទៅដល់តាមភូមិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមរយៈខ្សែភាពយន្តកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាភាពយន្តខ្សែជីវិតរបស់សម្តេចតេជោ ហ៊ុន សែន បានស្តែងឱ្យឃើញច្បាស់ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន ជាហេតុនាំឱ្យកូនប្រជាពលរដ្ឋរៀនមិនបានខ្ពស់ ហើយងាយបោះបង់ការសិក្សា ជាពិសេសកូនស្រី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែចាត់ទុក «ការវិនិយោគលើវិស័យអប់រំ ជាការវិនិយោគលើអនាគតរបស់ប្រទេសជាតិ», ដោយសារ ការអប់រំ ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍធនធានមនុស្ស, ជាឆ្អឹងខ្នងនៃផលិតភាពសេដ្ឋកិច្ចជាតិ និង ជាសសរទ្រូងនៃសមត្ថភាពប្រកួតប្រជែងរបស់ប្រទេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឧកញ៉ា វិញ ហួរ ប្រធានសាមគមស៊ីម៉ង់តិ៍កម្ពុជា បានចូលរួមជួយវិទ្យាល័យទ្រៀលសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា សរុបជាថវិកាប្រមាណ ១០ម៉ឺនដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ចាប់ពីការប្រកាសបង្កើតជាផ្លូវការ, សមាគមឧកញ៉ាកម្ពុជា បានចូលរួមក្នុងសកម្មភាពមនុស្សធម៌ជាច្រើន ដើម្បីជាប្រយោជន៍ដល់ប្រជាជន និងសង្គមជាតិ, ទាំងក្នុងវិស័យ អាណាចក្រ និងពុទ្ធចក្រ ដូចជាការកសាងអគារសិក្សា, មន្ទីរពេទ្យ, វត្តអារាម, សារៈមន្ទីរ, ការឧបត្ថម្ភជាសម្លៀកបំពាក់, សម្ភារៈសិក្សា, គ្រឿងឧបភោគ បរិភោគ ដល់សិស្សានុសិស្ស និង កុមារកំព្រាជាដើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កម្ពុជាចូលជាសមាជិករបស់សម្ព័ន្ធភាពថ្នាលសាធារណៈឌីជីថល Digital Public Goods Alliance

19-09-2025 07:45

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនបានបញ្ជាក់ថា សម្ព័ន្ធភាពថ្នាលសាធារណៈឌីជីថល បានសម្រេចទទួលយកកម្ពុជាជាសមាជិកថ្មីបំផុតរបស់ខ្លួន។

សម្ព័ន្ធភាពថ្នាលសាធារណៈឌីជីថល គឺជាគំនិតផ្តួចផ្តើមដែលគាំទ្រដោយអង្គការសហប្រជាជាតិ ដើម្បីជំរុញការកំណត់អត្តសញ្ញាណនិងការអនុវត្តបច្ចេកវិទ្យាបើកចំហ។ សម្ព័ន្ធភាពនេះ ប្រមូលផ្តុំប្រទេសនិងអង្គការនានា ដើម្បីលើកកម្ពស់ឱ្យមានប្រព័ន្ធអេកូឡូស៊ីសកលដ៏រស់រវើកសម្រាប់ថ្នាលសាធារណៈឌីជីថល សំដៅរួមចំណែកដល់ការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាពិសេសនៅក្នុងប្រទេសដែលមានចំណូលទាប និងមធ្យម។

ក្នុងនាមជាសមាជិករបស់សម្ព័ន្ធភាពនេះ កម្ពុជាបានប្តេជ្ញាចិត្តចំពោះការធ្វើបរិវត្តកម្មឌីជីថល តាមរយៈការដាក់ឱ្យប្រើប្រាស់ដំណោះស្រាយឌីជីថលដ៏មានទំនុកចិត្ត ដែលផ្តល់សេវាសាធារណៈតាមប្រព័ន្ធអនឡាញ ជំនួសដោយការផ្តល់សេវាផ្អែកលើក្រដាសតាមបែបប្រពៃណី។

កម្ពុជា ក៏បានប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍនិងការប្រើប្រាស់ថ្នាលឌីជីថល ដែលបម្រើដល់ការបំពេញការងាររបស់មន្ត្រីរាជការសាធារណៈ និងពង្រឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋ។ ថ្នាលទាំងនេះ អាចដោះស្រាយបញ្ហាសំខាន់ៗ ដូចជា ការផ្ទៀងផ្ទាត់អត្តសញ្ញាណ ការពង្រឹងភាពជឿទុកចិត្ត និងការកាត់បន្ថយចំណាយ។ គោលដៅនៃការអភិវឌ្ឍថ្នាលទាំងនេះ គឺដើម្បីជំរុញឱ្យបច្ចេកវិទ្យាក្នុងវិស័យសាធារណៈរបស់កម្ពុជា ងាយប្រើប្រាស់ដោយស្ថាប័នរដ្ឋាភិបាល ស្ថាប័នជាតិ និងអន្តរជាតិ។

គួរកត់សម្គាល់ថា ថ្នាលឌីជីថលដ៏ល្បីមួយរបស់កម្ពុជា គឺថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល VERIFY.GOV.KH បានឈ្នះមេដាយមាសក្នុងកម្មវិធីពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៤ (ASEAN Digital Awards 2024) ដែលបានរៀបចំឡើងនៅប្រទេសសិង្ហបុរី ក្រោមក្របខណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន លើកទី៤ (The 4th ASEAN Digital Ministers’ Meeting)។ ថ្នាល VERIFY.GOV.KH អាចត្រូវបានដាក់ឱ្យប្រើប្រាស់តាមបែបសហព័ន្ធ (federated way) ដែលអនុញ្ញាតឱ្យប្រព័ន្ធដែលបានដាក់នៅតាមប្រទេសនីមួយៗអាចប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកបាន។

បច្ចុប្បន្ននេះ កម្ពុជាកំពុងរៀបចំគម្រោងថ្នាល VERIFY ជាសកល ដែលអាចផ្ទៀងផ្ទាត់ឯកសាររវាងប្រទេសកម្ពុជា ប្រទេសឡាវ ប្រទេសសិង្ហបុរី ប្រទេសទីម័រខាងកើត និងប្រទេសផ្សេងទៀតក្នុងតំបន់ ដើម្បីជំរុញក្របខណ្ឌមិនប្រើក្រដាស និងអាចផ្ទៀងផ្ទាត់ឯកសារឆ្លងដែន។

ក.ប.ទ. ប្តេជ្ញាជំរុញ និងពន្លឿនការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា តាមរយៈការចុះអនុស្សរណៈនៃការយោគយល់ជាមួយក្រសួង ស្ថាប័ន និងសាកលវិទ្យាល័យនានា។ តាមរយៈអនុស្សរណៈនេះ ក.ប.ទ. បានបណ្តុះបណ្តាលជំនាញឌីជីថល កសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ចែករំលែកឧត្តមានុវត្ត និងដាក់ឱ្យប្រើប្រាស់ VERIFY.GOV.KH ដើម្បីផ្ទៀងផ្ទាត់ឯកសាររបស់ក្រសួង និងស្ថាប័នទាំងនោះ។

ក.ប.ទ. ក៏បានចុះអនុស្សរណៈនៃការយោគយល់ជាមួយប្រទេសសិង្ហបុរី ឡាវ ទីម័រខាងកើត និងហ្វីលីពីននាពេលថ្មីៗនេះ ដើម្បីធ្វើសមាហរណកម្មបច្ចេកវិទ្យា VERIFY.GOV.KH ក្នុងគោលបំណងលើកកម្ពស់បរិវត្តកម្មឌីជីថលឆ្លងដែនប្រកបដោយសុវត្ថិភាព ភាពងាយស្រួល និងសន្សំសំចៃ។

សូមជម្រាបជូនថា សមាជិករបស់សម្ព័ន្ធភាពថ្នាលសាធារណៈឌីជីថលនាពេលបច្ចុប្បន្ន រួមមាន ទីភ្នាក់ងាររដ្ឋាភិបាលមកពីប្រទេសអាល្លឺម៉ង់ ប្រទេសឥណ្ឌា ប្រទេសអេត្យូពី ប្រទេសអេស្តូនី ប្រទេសសិង្ហបុរី កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) និងក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀត៕