* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

តំណាងរាស្ត្រមណ្ឌលស្វាយរៀង អញ្ជើញកាន់បិណ្ឌវេនទី១២ នៅវត្តស្វាយបុទុម (ហៅវត្តព្រៃរបស) ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង

19-09-2025 17:36

(ស្វាយរៀង)៖ លោកបណ្ឌិត សម តារា សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តស្វាយរៀង សមាជិកសភាមណ្ឌលស្វាយរៀង អនុប្រធានគណៈកម្មការទី១ នៃរដ្ឋសភា និងលោកស្រី, លោកបណ្ឌិត ជ័យ សុន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តស្វាយរៀង សមាជិកសភាមណ្ឌលស្វាយរៀង និងលោកស្រី ឯក សុវណ្ណភារៈ អនុប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង សមាជិកសភា មណ្ឌលស្វាយរៀងនៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញនាំយកបច្ច័យ និងទេយ្យទានប្រគេនព្រះសង្ឃ និងឧបត្ថម្ភថវិកាជូនអ្នកចូលរួម ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១២ នៅវត្តស្វាយបុទុម (ហៅវត្តព្រៃរបស) ឃុំត្នោត ស្រុកកំពង់រោទិ៍។

ពិធីកាន់បិណ្ឌនេះមានការចូលរួមពីលោក ប៊ុន សាវ៉ាន់ សមាជិកគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណបក្សខេត្ត ក្រុមការងារ គណបក្សថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំ និងពុទ្ធបរិស័ទជំណុះ ជើងវត្ត។

ក្នុងឱកាសនោះលោកបណ្ឌិតសម តារា បានថ្លែងថាពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាពិធីបុណ្យដ៏ធំមួយក្នុងចំណោមពិធីបុណ្យប្រពៃណីខ្មែរផ្សេងទៀត ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ នេះមានរយៈពេល១៥ថ្ងៃ ដោយចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ។ ប្រជាពលរដ្ឋខ្មែរ តែងតែប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនេះជាប្រចាំរៀងរាល់ឆ្នាំដែលទម្លាប់ទាំងនេះ គឺបានអនុវត្តជាយូរយាណាស់មកហើយ។

ពិធីបុណ្យភ្ជុំបិណ្ឌនេះ ក៏បានឧទ្ទិសដល់ពពួកប្រែតអសុរកាយ និងឧទ្ទិសមហាកុសលជូនដល់លោកអ្នកមានគុណទាំងឡាយ មានមាតាបិតា ជីដូនជីតា ញាតិកាលទាំង៧សណ្តាន ដែលបានចែកឋានទៅហើយនោះ និងជួយរំដោះឱ្យរួចចាកផុតពីទុក្ខទោសទាំងឡាយ ដើម្បីបានទៅកាន់សុខគតិភពថ្មី។

លោកបណ្ឌិត បានបន្តថា លោក និងក្រុមការងារ បានមកកាន់បិណ្ឌទី១២ នៅវត្តស្វាយបុទុម (ហៅវត្តព្រៃរបស) ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ក៏ដើម្បីបួងសួងឧទ្ទិសមគ្គផល កុសលផលបុណ្យ ទៅដល់វីរកងទ័ពដែលបានពលីជីវិតក្នុងសមរភូមិជួរមុខផងដែរ។

លោកបណ្ឌិតបានបញ្ជាក់ថា សុខសន្តិភាពពិតជាមានតម្លៃដ៏មហាសាល មានសន្តិភាពទើបមានការអភិឌ្ឍ និងប្រជាពលរដ្ឋអាចគោរពប្រតិបត្តិសាសនាតាមជំនឿរៀងៗខ្លួនបាន។ ជាមួយគ្នានេះ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះស្ថាបនិកក្នុងការរកបាននូវសន្តិភាពជូនប្រជាពលរដ្ឋ ដែលមានសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចធីបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដូចនេះប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវតែការពារនូវសុខសន្តិភាពដែលមាននាពេលបច្ចុប្បន្ននេះជារៀងរហូត ហើយក៏មិនអាចឱ្យក្រុមណាមកបំផ្លាញសន្តិភាពបានឡើយ។

សូមបញ្ជាក់ថា នៅក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១២ នេះសរុបថវិកាទាំងអស់មានចំនួន ៦.៧០០.០០០រៀល ក្នុងនោះថវិកាលោកបណ្ឌិត សម តារា និងលោកស្រីចំនួន ៤.៦៨០.០០០រៀល, លោកបណ្ឌិត ជ័យ សុន ចំនួន ៩០០.០០០រៀល, លោកស្រីឯក សុវណ្ណភារៈ ចំនួន ១.០២០.០០០រៀលនិង លោក ប៊ុន សាវ៉ាន់ចំនួន១០០០០០រៀលផងដែរ៕