រយៈពេល ១៣ថ្ងៃ នៃពិធីបុណ្យកាន់បិណ្ឌ មានគ្រោះអគ្គិភ័យកើតឡើង២២លើក នៅទូទាំងប្រទេស របួស ៦នាក់ និងស្លាប់ ៣នាក់

20-09-2025 19:03

(ភ្នំពេញ)៖ រយៈពេល ១៣ថ្ងៃ នៃពិធីបុណ្យកាន់បិណ្ឌវេនទី១៣ សម្រាប់ឆ្នាំ២០២៥ មានគ្រោះថ្នាក់អគ្គិភ័យកើតឡើងចំនួន២២លើក នៅទូទាំងប្រទេស បណ្តាលឱ្យមនុស្សរបួសចំនួន ៦នាក់ និងស្លាប់ចំនួន ៣នាក់។ នេះបើយោងយោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅនៅយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ចំនួនគ្រោះថ្នាក់អគ្គីភ័យទាំង ២២លើកនេះ ក្នុងនោះឆ្លងចរន្តអគ្គិសនី ១២ករណី ខូចខាតផ្ទះ១២ខ្នង ព្រមទាំងបំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើនផងដែរ។

នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានបន្ថែមទៀតថា ក្នុងចំណោមគ្រោះថ្នាក់នេះ គឺរាជធានីភ្នំពេញ កើតឡើងច្រើនជាងគេ ពោលចំនួន ៨ករណី។

ក្នុងនោះ មូលហេតុបណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី ចំនួន ២២លើក ឆ្លងចរន្តអគ្គិសនី, ភ្លើង ផ្ទុះហ្គាស និងកត្តាមួយចំនួនទៀត៕