បាញ់ស្លាប់២នាក់ និងរបួស២នាក់ នៅវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត, កម្លាំងនគរបាលកំពុងតាមចាប់ជនដៃដល់

20-09-2025 23:07

(កំពត)៖ នៅយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥នេះ មានហេតុការណ៍បាញ់ប្រហារមួយបណ្តាលឲ្យស្លាប់ស្រ្តី២នាក់ និងរបួស២នាក់ នៅវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត។

ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់ថា នៅពេលនេះកម្លាំងនគរបាលរបស់លោក កំពុងតាមចាប់ជនដៃដល់ ដែលបានកំណត់អត្តសញ្ញាណរួចហើយ។

សម្រាប់មូលហេតុ សមត្ថកិច្ចមិនទាន់បានបញ្ជាក់លម្អិតនៅឡើយទេ ដោយកំពុងសួរនាំ និងស្រាវជ្រាវបន្ថែមទៀត។