អនុប្រធានបេសកកម្មថ្មីរបស់ស្ថានទូតអាល្លឺម៉ង់ ទៅវត្តឈ្វេងយល់ពីពិធីបុណ្យភ្ជុំបិណ្ឌរបស់កម្ពុជា (Video inside)
21-09-2025 11:01
(ភ្នំពេញ)៖ ស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ បានចេញវិដេអូបង្ហាញអនុប្រធានបេសកកម្មថ្មីរបស់ស្ថានទូត លោក Christof Weigelmeier ដោយបញ្ជាក់ថា លោកបានមកដល់ប្រទេសកម្ពុជា មុនពិធីបុណ្យភ្ជុំបិណ្ឌ ហើយបានចូលរួមជាមួយក្រុមស្ថានទូតទៅវត្តមួយ ដើម្បីស្វែងយល់បន្ថែមអំពីប្រពៃណីដ៏សំខាន់នេះ។
ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៥នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី៨ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥៕